ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
អុញនោះ.. តើមានអាថ៏កំបាំងអ្វីទៅនរ៎.. ទើបសហគមន៍ព្រៃឈើត្រពាំងធំខាងត្បូង ស្ថិតក្នុង ស្រុកត្រាំកក់ ខេត្តតាកែវ មានឈ្មួញធ្វើរបងហ៊ុំព័ទ្ធ ឈូសឆាយព្រមទាំងធ្វើសំណង់រឹងឲ្យយ៉ាងរំភើយ ដោយឡែកអស់លោក មន្ត្រីជំនាញ នាំគ្នាស្ងាត់សូន្យយ៉ាងចឹង
Thu,03 November 2022 (Time 10:51 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 122នាក់)

យូរៗទៅកាន់តែយូៗទៅហើយ ព្រោះរដ្ឋាភិបាលកាន់តែប្រកាស គឺសម្បត្តិព្រៃឈើកាន់តែរលាយហិនហោច បណ្តើៗក្លាយជាចម្ងល់ដែលធ្វើមហាជនខ្វល់និយាយលែងចេញសោះតែម្តង ។ តាមដែលសេចក្តីរាយការណ៍ បានឲ្យដឹងថា ដីព្រៃសហគមន៍ព្រៃឈើត្រពាំងខាងត្បូង ដែលមានទីតាំងស្ថិតនៅ ក្នុងឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ មិនដឹងថា វាមានអាថ៍កំបាំងអ្វីខ្លះនោះទេ ស្រាប់តែក្នុងរយៈ ពេលថ្មីៗនេះ មានក្រុម ឈ្មួញមាននាំគ្នីគ្នាចុះទៅវាទី និងធ្វើរបងហ៊ុមព័ទ្ធ ព្រមទាំងធ្វើការឈូសឆាយឲ្យយ៉ាង សេរី ហើយចំណែក អស់លោកមន្ត្រីជំនាញដែលប្រចាំការព្រៃឈើទាំងអស់នោះវិញ គឺនាំគ្នាស្ងាត់ឲ្យសូន្យអត់អើពើសោះតែ
ម្តង ។

បើតាមដែលប្រភពទម្លាយថា ថាព្រៃសហគមន៍ខាងលើនេះ គឺត្រូវបានចុះបញ្ជីការជាកម្មសិទ្ធិ ស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ អស់រយៈពេលជាយូរណាស់មកហើយ ហើយជាក់ស្តែងទីតាំងខាងលើ ខាងក្រសួងក៏តែងបានណែនាំដល់មន្ត្រីជំនាញៗនៅក្រោមឧិវាទដោយ សុំឲ្យ ទាមទាធ្វើការទប់ស្កាត់ការពារសកម្មភាពបទល្មើសកាប់ទន្ទ្រានយកដីទាំងអស់នោះឲ្យមានប្រសិទ្ធិភាពផងដែរ ប៉ុន្តែគេមិនដឹងថា មូលហេតុអ្វីបានជាអស់លោកមន្ត្រីទាំងអស់នោះ បែរជានាំគ្នាស្ពឹកស្រពន់មិនខ្វល់ខ្វាយ អភិរក្សទប់ស្កាត់ការពារអ្វីសោះតែម្តង ដែលក្លាយជាចម្ងល់យ៉ាងចាក់ស្រេះដល់សាធារណៈដែលរស់នៅជុំ វិញតំបន់ខាងលើនេះជាខ្លាំង ។

សេចក្តីរាយការណ៍បន្តថា មន្ត្រីជំនាញ៣រូបដែលកំពុងត្រូវបានគេដឹងថា មានតូនាទីការពារព្រៃឈើនោះ គឺទី១ លោក ស៊ឹម ឡាបុ័ង នាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ ទី២ លោក ច័ន្ទ សុវណ្ណា នាយផ្នែករដ្ឋបាល ព្រៃឈើត្រាំកក់ និងទី៣ លោក ឯម សំអាត នាយសង្កាត់រដ្ឋបាលព្រៃឈើត្រាំកក់ លោកទាំង៣ត្រូវបាន គេដឹងថា មិនឃើញមានការកម្រើកទប់ស្កាត់ ការពារ និងបង្ក្រាបបទល្មើសក្រុមជនខិលខូចដែនទន្ទា្រនយក ដីព្រៃរបស់រដ្ឋនោះទេ ក្នុងអម្លុងពេលដែលលោកជំនាញទាំង៣គ្រប់គ្រងការពារ ក្រុមជនខិលខូចមិន ត្រឹមតែ ព័ទ្ធរបងឈូសឆាយយ៉ាងអានាធិបេតយ្យនោះទេ គឺក្រុមជនខិលខូចថែមទាំងអាចសាងសង់សំណង់រឹង យ៉ាង សេរីឲ្យយ៉ាងរំភើយបានទៀតផង ។

ពាក់ព័ន្ធព័ត៌មានខាងលើនេះ វាគឺជាប្រភពស្នើសុំរបស់ប្រជាពលរដ្ឋ សុំកម្មវិធីផ្សាយយើងជួយពាំនាំចែករំ លែកជូនថ្នាក់ដឹកនាំជ្រាប រាល់សាម៉ីស្ថាប័នទាំងឡាយណាដែលអះអាងថា ព័ត៌មានខាងលើនេះ មិនសុក្រិត យុត្តិធម៌សម្រាប់ខ្លួន អាចទំនាក់ទំនងមកការិយាល័យយើងបាននៅរៀងរាល់ម៉ោងធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ