ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ប្រជាពលរដ្ឋ២គ្រួសារ ទទូចស្នើសុំជាថ្មីដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមមេត្តាជួយមានចំណាត់ការជួយឲ្យ ព្រះ ចៅអធិការវត្តសាក់សំពៅបើកផ្លូវឲ្យពួកគាត់ចេញចូលបានវិញផង ក៏ព្រោះតែព្រះចៅអធិការវត្តអង្គនោះធ្វើរបង ថ្ម បិទផ្លូវពួកគាត់យូរឆ្នាំណាស់មកហើយ
Wed,23 November 2022 (Time 09:39 PM)
ដោយ ៖ ជួប ផ្សាយ (ចំនួនអ្នកអាន: 248នាក់)

បន្ទាប់ពីព្រះគ្រូ អឿន មាឃ ព្រះចៅអធិការវត្តសាក់សំពៅ បានធ្វើការបិទផ្លូវប្រជាពលរដ្ឋចំនួនពីរគ្រួសារដែល ស្ថិតនៅក្នុងភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ អស់រយៈពេលប្រមាណជិត៣ឆ្នាំ មកហើយនោះ ប្រជាពលរដ្ឋទាំងពីរគ្រួសារតែងរង់ចាំការដោះស្រាយពីអាជ្ញាធរថ្នាក់រាជធានី ដែលមានរូបលោក ឃួង ស្រេង និងលោកស្រីអភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងចៅសង្កាត់សាក់សំពៅ រួមទាំងរដ្ឋអំណាច ភូមិមកទល់នឹងពេលនេះ គឺនៅពុំទាន់មានការដោះស្រាយជូនពួកគាត់នៅឡើយនោះទេ ដែលធ្វើឱ្យស្ត្រីជាម្ដាយ របស់ពួកគាត់ដែលជាម្ចាស់ដីនោះ ទន្ទឹងរង់ចាំការជួយដោះស្រាយ ពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិ បាលរាជធានីភ្នំពេញ តាំងតែពីពេលដែលរូបគាត់នៅមានជីវិតរស់នៅ រហូតដល់រូបស្ត្រីជាម្តាយនោះគាត់បាន ស្លាប់បាត់បង់ជីវិតទៅហើយនោះ ក៏ការទន្ទឹងរង់ចាំមួយនេះនៅតែមិនទាន់ឃើញមានការដោះស្រាយដដែល។

តាមលើកឡើងរបស់ប្រជាពលរដ្ឋទាំងពីរគ្រួសារនោះបានឲ្យដឹងថា ទោះជាពេលកន្លងមក ទុក្ខលំបាករបស់ ពួកគាត់ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយជួយធ្វើការផ្សាយចែករំលែកឲ្យព្រមព្រាតយ៉ាងណាក្តី ប៉ុន្តែសកម្មភាពកក្រើក ពេញបណ្ដាញសង្គមទាំងអស់នោះ គឺរូបលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ហាក់ បីដូចជាមិនបានអើពើអ្វីសោះតែម្តង ។

ប្រជាពលរដ្ឋម្ចាស់លំនៅដ្ឋានបានបន្តថា ពួកគាត់បានទន្ទឹងរង់ចាំការអើពើ និងជួយឈឺឆ្អាលពីរូបលោក ឃួង ស្រេង អភិបាលនៃអភិបាលរាជធានីភ្នំពេញ ក៏ដូចជាលោកស្រីអភិបាលខណ្ឌដង្កោ តាំងតែពីសម័យរដូវកូវីដ១៩ រហូតមកដល់ពេលនេះ គឺពួកគាត់នៅពុំទាន់មានដំណោះស្រាយដដែល ធ្វើឱ្យការឈឺចាប់របស់ពួកគាត់រងនូវ ភាពឈឺចាប់ និងមិនឃើញមានពន្លឺអ្វីសោះ ។

ក្នុងនោះប្រជាពលរដ្ឋសូមសំណូមពរក៏ដូចជាអំពាវនាវហើយអំពាវនាទៀត ទៅដល់លោកអភិបាល នៃគណៈ អភិបាលរាជធានី និងលោកស្រីអភិបាល នៃគណៈអភិបាលខណ្ឌដង្កោ ជាពិសេសគឺសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាជួបអន្តរាគមន៍ដោះស្រាយឲ្យពួកគាត់ មានផ្លូវធ្វើដំណើរចេញចូលផង ព្រោះតាំងពីសម័យកូវីដមកដល់ពេលនេះផ្លូវចេញចូលរបស់ពួកគាត់ធ្វើដំណើរ គឺត្រូវបានព្រះសង្ឃ អឿន មាឃ បិទរបងយ៉ាងជិតឈឹង មិនព្រមបើកឲ្យពួកគាត់បានធ្វើដំណើរ ចេញចូលបាន សោះនោះឡើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ