ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
អាសូរប្រជាពលរដ្ឋ២២នាក់ចាញ់បោកជនខិលខូចបំផុសឲ្យចូលដឹកឈើដោយកុហក់ថារត់ច្បាប់រួចហើយ តែក្រោយពេលពលរដ្ឋដឹងការពិតថាគ្មានច្បាប់ ពួកគាត់នាំគ្នាមិនធ្វើហើយចាកចេញត្រឡប់ផ្ទះវិញ ក៏ត្រូវ បានបរិស្ថានស្រែវាលចាប់ ពិន័យទាប្រាក់៥លានរៀលក្នុងគោយន្តមួយគ្រឿង
Thu,17 November 2022 (Time 02:00 PM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 255នាក់)

ពិតជាខ្លោចចិត្តអាណិតប្រជាពលរដ្ឋ២២នាក់ ដែលរស់នៅក្នុងភូមិក្ងោក និងភូមិភ្ជុល ស្ថិតក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាពន់ពេក ព្រោះតែស្ថានភាពក្រីក្រ ហើយមានភាពល្ងិតល្ងង់មិនសូវយល់ ដឹងអំពីច្បាប់ នៅទីបំផុតពួកគាត់បែរជាត្រូវបានក្រុមជនខិលខូចបោកប្រាស់ដោយភូតភរថា ពួកគេមានក្រុម
ហ៊ុន និងមានច្បាប់ស្រេចបាច់អស់ហើយ និងប្រមូលគៀងគរប្រជាពលរដ្ឋអ្នកដែលមានគោយន្តកន្ត្រៃ ឲ្យចូល ទៅដឹកឈើឲ្យខ្លួន ដែលគរទុកនៅក្នុងភូមិស្រែវាល ឃុំធ្មៀរ ស្រុកជ័យសែន ខេត្តព្រះវិហារ ។

តាមសេចក្តីរាយការណ៌បានឲ្យដឹងថា ក្រុមជនខិលខូចដែលជាមេខ្យល់២នាក់ ដោយម្នាក់ឈ្មោះ ឡៃ និងម្នាក់ ទៀតឈ្មោះ ផល បានទៅគៀងគរប្រជាពលរដ្ឋ២ភូមិ គឺភូមិក្ងោក និងភូមិភ្ជល់ ស្ថិតនៅក្នុងឃុំកាំងចាម ស្រុក ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ឲ្យនាំគ្នីគ្នាយកគោ យន្តកន្ត្រៃចូលទៅដល់ចំណុចទីតាំងខាងលើ ។ នៅពេលក្រោយ មកពលរដ្ឋបានមកដល់ទីតាំងខាងលើ ក៏ឃើញថា មិនមានក្រុមហ៊ុននិងមិនច្បាប់ណាមួយឲ្យពួកគាត់ប្រមូល ឈើនោះទេ ទើបពលរដ្ឋពួកគាត់ភ្ញាក់ខ្លួនថាក្រុម ខ្លួនចាញ់បោកមេខ្យល់ ហើយសម្រេចនាំគ្នីគ្នាដែលមាន គោយន្ត១២គ្រឿង និង មនុស្ស ២២នាក់ បើកត្រឡប់ទៅផ្ទះវិញ ។

សេចក្តីរាយការណ៍បានបន្តថា ស្រាប់តែនៅពេលកំពុងធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ក៍បានជួបបរិស្ថានការ ពារព្រៃឡង់ ដែលមានស្នាក់ការនៅ ភូមិស្រែវាល ឃុំធ្មៀរ ស្រុកជ័យសែន ខេត្ត ព្រះវិហារ ។ នៅពេលនោះ ខាងបរិស្ថានក៏បានហៅពួកគាត់ទាំង១២គោយន្ត ឲ្យចូលទៅស្នាក់ការរបស់គេ ព្រមទាំងឲ្យធ្វើកិច្ចសន្យាមិន ឲ្យចូលក្នុងតំបន់ការពាររបស់គេបន្តទៀត ហើយនៅក្នុងនោះពលរដ្ឋក៏បានឃើញមេខ្យល់កំហូចនោះបាន ចូលខ្លួនសម្របសម្រួលនៅក្នុងស្នាក់ការបរិស្ថានផងដែរ ។

តែអ្វីដែលធ្វើពលរដ្ឋពួកគាត់ហួសចិត្តនឹកស្មានមិនដល់នោះ គឺនៅក្រោយពីផ្តិតមេដៃរួច ពួកគាត់បែរជាត្រូវ បានមន្ត្រីបរិស្ថានតម្រូវឲ្យបង់ប្រាក់៥លានរៀលទៅវិញ ជាថ្នូរទៅនឹងការដោះលែងគោយន្តរបស់ពួកគាត់ទៅ វិញ ធ្វើឲ្យពួកគាត់ធ្លាក់ថ្លើមលាន់សូរ តែឲ្យគ្តុគៗ ហើយចង់យំក៏យំអត់ចេញចង់សើចក៏សើចអត់កើត ក៏ព្រោះ តែចាញ់បោកមេខ្យល់ អស់លុយអស់កាក់ ខាតពេលវេលាហើយ នៅទីបំផុតត្រឡប់ទៅផ្ទះវិញ ដោយមិន បានប្រព្រឹត្តបទល្មើសអី្វសោះ គ្រាន់បើកឆ្លងកាត់ទឹកដីសោះ ក៏ស្រាប់តែបងៗបរិស្ថានតម្រូវឲ្យបង់លុយច្រើន អីច្រើនម្លឹងៗ ធ្វើឲ្យពួកគាត់ស្ទើរតែចង់ឆ្កួតតែម្តង ព្រោះតែយីអ៊ុនដាក់អីក៏ដាក់យ៉ាងនឹង ចំណែករីឯបុគ្គលកំ ហូច ដែលជាមេខ្យល់ ដែលចូលសម្របសម្រួល ក៏គេចខ្លួនបាត់ មិនដឹងថា បាត់ទៅណាទៀត ។

បើតាមប្រជាពលរដ្ឋដែលចាញ់បោកគេនោះថា ព្រោះតែពួកគាត់ឃើញថា គ្មានក្រុមហ៊ុន ហើយក៏គ្មានច្បាប់ អនុញ្ញាតិ ទើបពួកគាត់ខ្លាចខុសច្បាប់ហើយមិនហ៊ានដឹកឈើ ដោយសម្រេចនាំគ្នាបើកគោយន្តទៅផ្ទះវិញ ផ្ទុយទៅវិញការខិតខំធ្វើជាពលរដ្ឋល្អ ពួកគាត់បែរជាត្រូវទុកជាន់លើទុក្ខបែបនឹង ។

ក្រោយពេលរឿងរ៉ាវមួយនេះត្រូវបានបែកធ្លាយ មជ្ឈដ្ឋានក្នុងខេត្តស្ទឹងត្រែងជាច្រើនបានស្តែងចេញនូវការរិៈ គន់របស់ខ្លួនថា បងៗមន្ត្រីបរិស្ថានគួរតែអាណិតដល់រាស្ត្រក្រីក្រខ្លះៗផង ព្រោះតែពួកគាតត់ទាំងអស់គ្នា ខ្លាច ខុសច្បាប់ ទើបពួកគាត់សម្រេចមិនប្រព្រឹត្តបទល្មើស ហើយនាំគ្នាត្រឡប់ទៅផ្ទះវិញ ហើយប្រសិនបើមាន ការពិន័យបែបណាមួយវិញនោះ ក៏សូមពិន័យត្រឹមតែតិចតួចបានហើយ អាណិតរាស្ត្រយកតែបុណ្យ ខ្លះៗ ផងទៅទានប្រុស ។

សម្រាប់ព័ត៌មានខាងលើនេះ ភ្នាក់ងារអ្នកយកព័ត៌មានយើងមិនអាចព្យាយាមទំនាកទំនង ពីស្ថាប័នជំនាញ បរិស្ថានប្រចាំការភូមិស្រែវាលបាននៅឡើយទេ ព្រោះមិនមានលេខទំនាក់ទំនង ការិយាល័យនិពន្ធយើង ទទួលរាល់ប្រតិកម្មពីសាម៉ីស្ថាប័នណាមួយ ដែលអះអាងថា ព័ត៌មាននេះ មិនសុក្រិតយុត្តិធម៌សម្រាប់ខ្លួន អាចស្រាយបំភ្លឺ នៅរៀងរាល់ម៉ោង ធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ