ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ក្រោយទទួលបានប្រាក់កក់លក់ដីនឹងផ្ទះមិនបានប៉ុន្មានផង ស្ត្រីម្នាក់បានបង្ខំចិត្តវិចបង្វិកនាំកូនស្រីដ៏កំសត់ ដើរពនេចរព្រោះតែប្រាក់កក់ដែលខ្លួនទទួលបានទាំងប៉ុន្មាន ត្រូវបានបង្កើតកូន១ គុណនឹង ៤
Thu,17 November 2022 (Time 01:55 PM)
ដោយ ៖ សួន ក្រែង (ចំនួនអ្នកអាន: 199នាក់)

ក្លាយជារឿងហួសចិត្តដែលស្ត្រីម្នាក់ក្រោយទទួលបានប្រាក់កក់លក់ដីលំនៅដ្ឋានរួម នឹងផ្ទះមិនទាន់នឹងបាន ដល់ថ្ងៃសន្យាផងនោះ បច្ចុប្បន្នត្រូវបានខាងភាគីម្ចាស់លុយកក់បង្ខំឲ្យខ្លួនបង្វិលលុយកក់ដែលខ្លួនបានទទួល ឲ្យគេវិញ ដោយក្នុងនោះភាគីដែលជាម្ចាស់ប្រាក់កក់បានបង្វែប្រាក់កក់ទាំងប៉ុន្មានទៅជាប្រាក់ចងការដែល ធ្វើឲ្យប្រាក់កក់ដែលខ្លួនទទួលបានក្នុងកិច្ចសន្យាឡើងទ្វេស្មើរមួយគុណនឹងបួនដងឯណោះ ដែលកត្តានេះ ហើយបានធ្វើឲ្យស្ត្រីមេម៉ាយទូរគត់ម្នាក់នាំកូនស្រី១នាក់ផង វិចបង្វិចបង្ខំចិត្តចុះចាក់ចេញពីផ្ទះដើរពនេចរ នាំទាំងក្តីសោកសៅប្រៀបដូចជាសត្វអក់ព្រាត់ទ្រនំយ៉ាងដូច្នេះ។

ជួបជាមួយទូរទស្សន៏កែវ!ភ្នែកទាន់ហេតុការណ៏ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះស្ត្រីឈ្មោះទឹង សុភា អាយុ៣៨ឆ្នាំបច្ចុប្បន្នស្នាក់នៅភូមិសម្បូរព្រៃគោល ឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ ស្ត្រីខាង លើបានរៀបរាប់ទាំងអួលដើមករថា កាលពីអំឡុងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២២កន្លងទៅនេះ ខ្លួនស្ត្រីផ្ទាល់ បានសម្រេចចិត្តលក់ដីលំនៅដ្ឋានរួមនឹងផ្ទះផង ដែលមានទំហុំដីទទឹង២៦ម៉ែត្រ xបណ្តោយ៤០ម៉ែត្រស្ថិតនៅ ក្នុងភូមិសម្បូរព្រៃគោល ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ឲ្យទៅឈ្មោះ ឃន សេងហ៊ន ភេទស្រីអាយុ ៣៥ឆ្នាំបច្ចុប្បន្នស្នាក់នៅភូមិឃុំស្រុកនឹងខេត្តជាមួយគ្នាខាងលើ ក្នុងតំលៃទឹកប្រាក់ចំនួន៣៥.០០០ដុល្លា ។

ស្ត្រីរូបនេះបានបន្តទៀតថា ក្នុងទឹកប្រាក់ចំនួន៣៥.០០០ដុល្លាដែលខ្លួនព្រមព្រៀងលក់ដីលំនៅដ្ឋាន រួមនឹង ផ្ទះនោះ គឺនៅថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២២ រូបគាត់បានទទួលប្រាក់កក់ពីឈ្មោះ ឃន សេងហ៊ន ចំនួន ៧.៥០០ ដុល្លា បើគិតជាប្រាក់រៀលមានចំនួន៣០លានរៀល នៅសល់ទឹកប្រាក់ប៉ុន្មាន ដោយខាងភាគី អ្នកទិញនឹងរូបគាត់ជាអ្នកលក់ផ្ទាល់ក៏បានព្រមព្រៀងគ្នាថា នៅក្នុងអំឡុងខែ១ដើមឆ្នាំ២០២៣ ខាងមុខនេះ ទើបខាងភាគីអ្នកទិញ ធ្វើការប្រគល់ប្រាក់ឲ្យមកខ្លួនភាគីអ្នកលក់គ្រប់ចំនួន ហើយទន្ទឹមនឹងភាគីអ្នកទិញ ប្រគល់ប្រាក់ឲ្យខ្លួនគ្រប់ ទើបស្ត្រីម្ចាស់ដីខាងលើព្រមទៅដកប្លង់ពីខាងធនាគារ យកឲ្យទៅភាគីអ្នកទិញដែរ ស្ត្រីរូបនេះថា ព្រោះអីប្លង់ដីរបស់គាត់បច្ចុប្បន្ននេះគាត់បានដាក់បញ្ចាំនៅឯធនាគារហើយ។

ស្ត្រីខាងលើបានបន្តថាក្រោយស្ត្រីខាងលើប្រគល់ប្រាក់កក់ឲ្យមកខ្លួនមិនបានប៉ុន្មានផងនោះស្ត្រីដែលជាភាគីម្ចាស់ប្រាក់កក់បានប្រែចិត្តដោយបង្ខំអោយរូបគាត់ធ្វើជាប្លង់ថ្មី១ទៀតដើម្បីរូបគេយកប្លង់ថ្មីទៅដាក់បញ្ចាំនៅធនាគារយកប្រាក់មកឲ្យខ្លួនដោយសារតែកាបង្ខិតបង្ខំពីភាគីស្ត្រីដែលជាម្ចាស់ប្រាក់កក់នោះខ្លាំងពេកភាគី ខាងម្ចាស់ដីក៏បានសម្រេចចិត្តធ្វើជាប្លង់ថ្មីដើម្បីអោយអស់ចិត្តភាគីម្ចាស់ប្រាក់កក់ខាងលើតែក្រោយទទួល បានប្លង់ថ្មីហើយនោះ ស្ត្រីភាគីខាងម្ចាស់ប្រាក់កក់ក៏បានយកប្លង់ថ្មីនេះទៅបញ្ចាំនៅឯធនាគារតែចៃដន្យ អី ខាងធនាគារគេពិនិត្យទៅដឹងថាប្លង់ដីខាងលើជាប្លង់សេះហោះ ទើបខាងធានាគារមិនព្រមទទួលយកប្លង់ពី ស្ត្រីខាងម្ចាស់ប្រាក់កក់ជាថ្នូរនឹងឲ្យកម្ចីរប្រាក់។

តំរិះជិះកឯងគឺបានដាក់បន្ទុកមកលើស្ត្រីដែលជាភាគីខាងម្ចាស់ប្រាក់កក់ទឹកចូលច្រមុះហើយដែលកត្តានេះ
បានធ្វើអោយស្ត្រីភាគីម្ចាស់ប្រាក់កក់ដេកមិនលក់បក់ក៏មិនល្ហើយផងនោះ ស្ត្រីភាគីម្ចាស់ប្រាក់កក់បែកគំ និតចៅចាក់ស្មុកក៏សម្រេចចិត្តបង្កើតរឿងរ៉ាវថ្មីមួយបន្ថែមទៀត គឺបង្វែប្រាក់ដែលខ្លួនបានកក់ទាំងប៉ុន្មាននោះ ទៅជាប្រាក់កម្ចីរ ឬជាប្រាក់ចងការទៅវិញ ដោយភាពលោភលន់ហួសប្រមាណ លុះមកដល់ថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០២២កន្លងទៅស្ត្រីដែលមានឈ្មោះ ឃន សេងហ៊ន បានដាក់ពាក្យប្តឹងចូលមកកាន់ប៉ុស្តិ៍រដ្ឋ បាលឃុំស្រយ៉ង ដើម្បីសុំទាមទាប្រាក់កក់ពីម្ចាស់ដីវិញ ដោយគិតទាំងការប្រាក់ផងសរុបកើនដល់ចំនួន ២៧.៩៥០ដុល្លាសហរដ្ឋអាមេរិក គឺស្មើរ១x4លើដើមប្រាក់កក់ដែលពីមុនមានត្រឹមតែ៧៥០០ដុល្លាប៉ុណ្ណោះ ហើយអ្វីដែលជាការហួសចិត្តនោះ គឺភាគីម្ចាស់ប្រាក់កក់បានបង្ខំឲ្យស្ត្រីដែលជាម្ចាស់ដីធ្វើកិច្ចសន្សាឲ្យព្រម ទទួលស្គាល់លើចំនួនទឹកប្រាក់ទ្វេនឹង៤ដងនេះថែមទៀតផង។

ស្ត្រីរូបនេះបានបន្តទៀត ក្រោយពេលដែលខ្លួនទទួលប្រាក់កក់គេហើយខាងភាគីខ្លួនមិនមានគំនិតកែប្រែ នោះឡើយរង់ចាំតែខាងភាគីខាងស្ត្រីម្ចាស់ប្រាក់កក់ប្រគល់ប្រាក់គ្រប់ខ្លួននឹងចុះចេញតាមកិច្ចសន្យានោះ
ហើយ តែសារខាងភាគីម្ចាស់លុយកក់មិនព្រមលុះនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ រូបស្ត្រីដែលជាម្ចាស់ ផ្ទះបានចេញពីផ្ទះដើម្បីទៅរកប្រាក់សន្សំយកមកប្រគល់ឲ្យស្ត្រីម្ចាស់ប្រាក់កក់វិញពេលនោះរូបគាត់មិនទាន់ចេញផុតពីផ្ទះផងនោះ ស្រាបតែស្ត្រីម្ចាស់ប្រាក់កក់ឈ្មោះ ឃន សេងហ៊ន បាននាំប្តីប្រពន្ធចូលមកនៅក្នុង ផ្ទះមិនតែប៉ុណ្ណោះស្ត្រីរួមនឹងប្តីស្ត្រីនោះនឹងគូរកនខាងលើបាននាំគ្នាមករួសរើជញ្ជាំងផ្ទះនឹងយកទីតាំងផ្ទះ របស់ខ្លួនបង្កើតជាវង់ល្បែងស៊ីសងក្នុងផ្ទះរបស់ខ្លួនទៀតផង ហើយមិនតែប៉ុណ្ណោះបក្ខពួកស្ត្រីខាងលើបាន ប្រមូលតុទូររួម នឹងសម្ភារះមួយចំនួនយកទៅទៀតផង។

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ