ថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២៣
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ចាប់ពីពេលនេះតទៅ ជ័រកៅស៊ូ និងឈើកៅស៊ូដែលមិនទាន់បានកែឆ្នៃ អាចនាំចេញទៅក្រៅប្រទេសបានហើយ
Fri,11 November 2022 (Time 03:41 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 669នាក់)

អស់រយៈពេលជាច្រើនខែកន្លងមកនេះ ករណីរឿងរ៉ាវជ័រកៅស៊ូ និងអនុផលដើមឈើកៅស៊ូ ដែលត្រូវបានក្លាយ ជាផលលំបាកនៅក្នុងការនាំចេញទៅក្រៅប្រទេស ព្រោះតែមិនទាន់បានកែឆ្នៃតាមគោលការណ៍របស់រដ្ឋា ភិបាលដែលទាមទាឲ្យអនុវត្តន៍នោះ ជាក់ស្តែងនៅពេលថ្មីៗនេះ ផល និងអនុផលប្រភេទកៅស៊ូនេះ គឺអាចត្រូវ នាំចេញបានហើយ នេះបើតាមសារាចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានសម្រេចនាពេលថ្មីៗនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិ បាលកម្ពុជា បានចេញសារាចរមួយលេខ ០៨ សរ. ស្តីពី និរាករណ៍ចំពោះសារាចរណែនាំរបស់រាជរដ្ឋាភិបាល លេខ១០ សរណន ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៣ ស្ដីពី វិធានការទប់ស្កាត់ ការនាំចេញជ័រកៅស៊ូ និងឈើ កៅស៊ូមិនទាន់កែច្នៃទៅបរទស។

នៅក្នុងខឹមសារសារាចរនោះបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលបានចេញសារាចរណែនាំលេខ១០ សរណន ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៣ ស្ដីពីវិធានការទប់ស្កាត់ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមិនទាន់កែច្នៃ ទៅបរទេស។ ដោយពិនិត្យឃើញថា សារាចរណែនាំខាងលើ លែងឆ្លើយតបទៅនឹងស្ថានភាពវិស័យកៅស៊ូ បច្ចុប្បន្ន និងក្នុងគោលបំណងសម្រួល ដល់កសិករដែលដាំកៅស៊ូជាលក្ខណៈគ្រួសារអាចមានជម្រើស និង ទទួលបាន រាជរដ្ឋាភិបាលសម្រេចនិរាករសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ១០ សរណន ប្រាក់ចំ ណេញខ្ពស់ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៣ ស្ដីពីវិធានការទប់ស្កាត់ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មិនទាន់កែច្នៃទៅបរទេស ។

ទាក់ទិនទៅនឹងសារាចរណ៏នេះផងដែរ បើតាមផេកផ្លូវការរបស់ឯកឧត្តម ហួន ច័ន្ទថុន បានបង្ហោះនៅថ្ងៃទី
១១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះមានសំណេរថា នេះជាដំណឹងមួយគួរឲ្យរីករាយសម្រាប់បងប្អូនគ្រប់រូប អ្នក ដែលប្រកបអាជីវកម្មលើផលដំណាំកៅស៊ូ កន្លងតែងព្រួយបារម្ភរឿងរ៉ាវបានផលកៅស៊ូហើយមិនអាចលក់ សេរីបាន ព្រោះចាំបាច់ត្រូវលក់ឲ្យរោងម៉ាស៊ិន ឬរោងចក្រកែឆ្នៃសម្រេចផលសិន ដែលនិយាយទៅចំណាយ ច្រើនកន្លែង ប៉ុន្តែនៅពេលនេះបងប្អូនអាចមានឧិកាសសម្រាប់ការនាំចេញហើយ ក៏ព្រោះតែទុក្ខលំបាក របស់បងប្អូនត្រូវបានថ្នាក់ដឹកនាំមើលឃើញ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ