ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ចុមយ័ក្ស.. ផ្ទុះរឿងព្រះសង្ឃខលឆាតសិចជាមួយស្ត្រី ពេលនេះទាំងភាគីព្រះសង្ឃទាំងភាគីខាងស្ត្រីអះអាងយក ត្រូវរៀងខ្លួន ប្រជាពុទ្ធបរិស័ទអ្នកដែលគោរពស្រឡាញ់ព្រះពុទ្ធសាសនា សំនូមពរសូមព្រះមេគណខេត្តកំពង់ ស្ពឺ ជួយដោះស្រាយរឿងមួយនេះឲ្យបានឆាប់ចប់ផងទាន
Thu,10 November 2022 (Time 03:57 PM)
ដោយ ៖ ជួប ផ្សាយ (ចំនួនអ្នកអាន: 288នាក់)

មិនគួរណាកើតមានរឿងរ៉ាវដែលប៉ះពាល់ដល់សាសនា ហើយជាកាន់តែជាបញ្ហាផងនោះ គឺបញ្ហាខាងលើ មិនទាន់បានបញ្ចប់នៅឡើយទេ ដោយគេបានដឹងថា ទាំងភាគីខាងស្ត្រីក៏ដូចជាភាគីខាងព្រះសង្ឃ គឺសុទ្ធតែ បានអះអាងយកភាពត្រូវរៀងខ្លួនទាំងនៅចំណុចខាងព្រះវិន័យសង្ឃ និងទាំងខាងសមត្ថកិច្ចអ្នកអនុវត្តន៌ច្បាប់។

គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃនេះ មានរឿងរ៉ាវមួយត្រូវបានផ្ទុះដូចគ្រាប់បែកប៉ារមាណូនៅចំកណ្តាលទី ក្រុង ដោយវាបន្តទៅជារឿងបែកអូរហូរស្ទឹង រហូតមានការប្តឹងផ្តល់គ្នា ដែលធ្វើឲ្យទាំងខាងក្របខណ្ឌមន្ទីរ ធម្មការ និងសាសនា ក៏ដូចជាសមត្ថកិច្ចដោះស្រាយមិនចេញ ចង់ក្រញ៉ាញ់ខួរ ព្រោះតែភាគីទាំងពីរសុទ្ធតែទាម ទារកភាពត្រូវរៀងៗខ្លួន ។

ព្រះសង្ឃដែលកំពុងល្បីថាជាសង្ឃកំហូចនោះ មានព្រះនាម ឈាង ប៊ុនឈឿន ហៅសុជាតិ ដែលមានស្រុក កំណើតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយបានសាងភ្នួសសិក្សារៀនសូត្រ គង់នៅវត្តព្រែកតូច ស្រុកស្អាង ខេត្តកណ្តាល ។

ព័ត៌មានបន្តថា នៅក្នុងអម្លុងរយៈពេល២ឆ្នាំមុន ដោយវត្តឧត្តមគិរី ហៅវត្តភ្នំតូចស្ថិតនៅភូមិអណ្តូងច្រុះ ឃុំ ស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានការខ្វះគ្រូបង្រៀនសាមណៈសិស្ស ព្រះគ្រូ ទិត្យ ច័ន្ទតារា ព្រះចៅអធិ ការវត្តឧត្តមគិរីខាងលើ ក៏បាននិមន្តព្រះសង្ឃព្រះនាម ឈាង ប៊ុនឈឿន ពីវត្តព្រែកតូចមកវត្តខ្លួន ដើម្បីធ្វើជា គ្រូបង្រៀនព្រះសង្ឃ ដោយព្រះទ័យសង្ឃឹមថា អាចនឹងមានការរីកចម្រើនដល់ព្រះសង្ឃ ហើយក៏មិននឹកថា វា បែរជាព្រះសង្ឃ ឈាង ប៊ុនឈឿន បង្កើតឲ្យមានរឿងអាស្រូវដូច្នេះដែរ ។

អស់រយៈពេល២ឆ្នាំមកនេះ រឿងរ៉ាវចេះតែកើតមានមិនចេះចប់មិនចេះហើយ ពោលគឺនិមន្តព្រះសង្ឃ ឈាង ប៊ុនឈឿន មកបង្រៀនព្រះសង្ឃ គឺដូចនាំមកឲ្យវត្តបង្កើតរឿងរ៉ាវអធិករណ៍ក្នុងវត្តមិនឈប់ ធ្វើឲ្យព្រះគ្រូទិត្យ ច័ន្ទតារា ដែលជាព្រះចៅអធិការវត្ត មានផលលំបាកក្នុងការដោះស្រាយឲ្យតែរហូត ។

ថ្មីៗនេះព្រះសង្ឃកំហូចឈ្មោះ ឈាង ប៊ុនឈឿន ហៅ សុជាតិ ក៏ស្រាប់តែបែករឿងទំនាក់ទំនង ប្រើដៃសាប់ លឹង្គគ្នាជាមួយនឹងស្ត្រីភេទ តាមរយៈទូរស័ព្ទ ដោយសន្យាថាខ្លួននឹងសឹកយកធ្វើជាប្រពន្ធប៉ុន្តែព្រះសង្ឃអង្គនោះ បែរជាមិនសឹកទៅវិញ ជាហេតុធ្វើឲ្យភាគីខាងនារី មានការខឹងសម្បារយ៉ាងខ្លាំងហើយក៏បានបង្ហោះនូវរូប ភាពវីឌីអូរអាសអាភាសផ្សេងៗជាច្រើន ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាមួយព្រះសង្ឃកំហូច ឈាង ប៊ុនឈឿន ថាបានទំនាក់ទំនងចងសម្ព័ន្ធសេ្នហាស្រឡាញ់ជាមួយស្ត្រី នៅភូមិស្ទឹងសម្រោង ឃុំបាករទេះ ស្រុក កំពង់សីលា ខេត្តព្រះសីហនុ ។

ព័ត៌មានបានបន្តថា បន្ទាប់ពីបែកធ្លាយនៅរូបអាភាសផ្សេងៗ ក៏សង្ឃកំហូចឈ្មោះ ឈាង ប៊ុនឈឿន ហៅ សុជាតិ បានប្តឹងភាគីខាងស្ត្រីទៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ខេត្តព្រះសីហនុ ពីបទកាត់តវីឌីអូរ មិនពិត ប៉ុន្តែស្ត្រីអ្នកនោះក៏នៅតែរឹងមាំថា រូបនាងមិនបានកាត់ត.រូបភាពអាក្រាតកាយនោះទេ វាគឺជារឿង ពិត ។ តាមរយៈការផ្តល់សម្ភាសន៍ជាមួយអ្នកសារព័ត៌មានតាមទូរស័ព្ទ ព្រះសង្ឃ ឈាង ប៊ុនឈឿន បានមាន សង្ឃដេកាថា រូបភាពវីឌីអូរខលសិចនោះ ព្រះអង្គសុំបដិសេដន៍ថា វាមិនមែនជារឿងពិតនោះទេ តែបើសម្លេង សន្ទនាជាមួយស្រ្តីខាងលើគឺព្រះអង្គបញ្ជាក់ថាវាជារឿងពិតមែន ដោយឡែកភាគីខាងនារី បានអះអាងថារូប នាងបានទទួលការគម្រាមកំហែងពីសំណាក់សមត្ថកិច្ច ក៏ព្រោះតែព្រះសង្ឃកំហូច ឈាង បុនឈឿន ដាក់ ពាក្យបណ្តឹង ក៏ប៉ុន្តែរូបនាងនៅតែរឹងមាំថា រូបនាងមិនបានកាត់ត. រូបភាពអាក្រាតកាយនោះឡើយ ព្រោះវាគឺ រឿងពិត ទោះបីជាហៅរូបនាងទៅដល់ទីណាក៏ដោយក្តី ក៏រូបនាងនៅតែអះអាងថាវាជារឿងពិតដដែល គ្មាន ការកាត់ត.ដូចព្រះសង្ឃ ឈាង ប៊ុនឈឿន ចោទប្រកាន់នោះទេ ។

ទាក់ទិននឹងរឿងខាងលើ លោក វ៉ាង វណ្ណេត ខាងធម្មការនិងសាសនាស្រុកគងពិសី បានប្រាប់អ្នកយកព័ត៌មាន យើងឲ្យដឹងថា រឿងនេះគឺរឿងវិន័យសង្ឃទុកឲ្យផ្នែកព្រះសង្ឃជាអ្នកដោះស្រាយ ដោយឡែកព្រះមន្ត្រីសង្ឃស្រុក គងពិសី អ្នកព័ត៌មានយើងមិនអាចទំនាក់ទំនងបាននោះទេ ។

ទោះបីជាយ៉ាងណាក៏ដោយ ព្រះសង្ឃនៅក្នុងវត្ត អាចារ្យ គណៈកម្មការពុទ្ធបរិស័ទចំណុះជើងវត្តឧត្តមគិរី ហៅ ភ្នំតូចទាំងអស់ សូមសំណូមពរដល់ព្រះមន្ត្រីសង្ឃស្រុក និងលោក វ៉ាង វណ្ណេត ធម្មការ និងសាសនា ស្រុកគង ពិសី និងលោក សំ សុភ័ណ្ឌ មន្ទីរធម្មការ និងសាសនាខេត្តកំពង់ស្ពឺ ជាពិសេសព្រះគ្រូកែវ ចាន់ថា ព្រះមេគណ ខេត្តកំពង់ស្ពឺ រួមទាំងព្រះមន្ត្រីសង្ឃខេត្តទាំងមូល សូមមេត្តាជួយដោះស្រាយបញ្ចប់រឿងនេះផង ព្រោះបើទុកយូរ ជាងនេះទៀត វាអាចប៉ះពាល់ដល់សាសនា ជាខ្លាំងណាស់ ។

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ