តាមរយៈផេកផ្លូវការរបស់ឯកឧត្តម ហួន ច័ន្ទថុន ប្រមុខគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានសសេរថា គួរ គួរដល់ពេលដែលយើងជាខ្មែរដូចគ្នាចេញមុខកែលំអរ និងបំពេញចន្លោះប្រហោងជូនសង្គមហើយ ប្រសិន បើយើងពិតជាមានបេះដូងស្នេហាជាតិពិតមែន ។ នៅក្នុងសារដែលបានបង្ហោះនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០ ២២នេះ បានបន្តថា នេះគឺជាពេលវេលាមួយដែលយើងទាំងអស់គ្នាគួរផ្អាកការគិត ជាគំនិតដែលមានភាព អគតិចំពោះសង្គម ព្រោះតែទិសដៅនយោបាយបក្សរបស់ខ្លួនមិនទាន់សមបំណងដែលខ្លួនចង់បាននោះ ។ជាក់ស្តែងណាស់ សង្គមនាពេលបច្ចុប្បន្ន ថ្វីបើមានការអភិវឌ្ឍន៍យ៉ាងជឿនលឿនស្ទើរគ្រប់វិស័យក៏ពិតមែន ប៉ុន្តែរាល់ការអនុវត្តន៌គោលនយោបាយអភិវឌ្ឍន៍ជាតិ ដែលថ្នាក់ដឹកនាំកំពូលៗដាក់ឲ្យអាជ្ញាធរថ្នាក់ក្រោម ជាតិអនុវត្តន៌ ជាការពិតមន្ត្រីអាជ្ញាធរថ្នាក់ក្រោមជាតិតាមបណ្តាមូលដ្ឋានមួយចំនួន គឺនៅមិនទាន់មានកិច្ច ការដំណើការឲ្យបានរលូនល្អប្រសើរនៅឡើយទេ ។បណ្តាមូលដ្ឋានមួយចំនួននៅតែមានប្រជាពលរដ្ឋត្អូញត្អែ និងលើកជាសំណើជាបន្តបន្ទាប់ នូវភាពអសកម្ម របស់អាជ្ញាធរថ្នាក់ក្រោមខេត្ត សុំឲ្យប្រមុខរាជរដ្ឋាភិបាលជួយអន្តរាគមន៌ដដែលហើយដដែលទៀត ហើយ តើក្នុងនាមរូបយើងទាំងអស់គ្នាជាខ្មែរដូចគ្នាដែលមានបេះដូងស្រឡាញ់សង្គមជាតិ តើយើងសុខចិត្តទុក្ខឲ្យពួក គាត់រងទុក្ខរាប់សិបឆ្នាំបន្តទៀត ឬក៏ព្រមចេញមុខជួយឈឺឆ្អាលយកអាសារពួកគាត់ ។ យ៉ាងណាមិញគួរតែ ដល់ពេលយើងជួយសង្គមតាមលទ្ធភាពដែលខ្លួនមានហើយ មានតិចជួយតិច មានច្រើនជួយច្រើន ជាជាង ដែលរូបយើងទាំងអស់គ្នា ឧិបដៃឈររង់ចាំមើលបំណាំរបស់ររដ្ឋាភិបាល ។ ឆាប់ៗនេះ រូបខ្ញុំនឹងចុះទៅស្វែងរកតម្រុយ ពីភាពអសកម្មនៅក្នុងខេត្តមណ្ឌលគិរី ខ្ញុំសង្ឃឹមថា អាចជាចំណែក មួយជួយបងប្អូនពលរដ្ឋទទួលបានភាពកក់ក្តៅពីថ្នាក់ដឹកនាំផងចុះ ។គួរបញ្ជាក់ផងដែរថា ស្របពេលដែលទៅនឹងផេកផ្លូវការរបស់ឯកឧត្តម ហួន ច័ន្ទថុន បានបង្ហោះផងនោះ ប្រភពជាច្រើនបានបញ្ជាក់ផងដែរថា ក្នុងនាមរូបឯកឧត្តម ហួន ច័ន្ទថុន ជាប្រធានប្រតិភូ សមាជិកឧត្តម ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៃគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ចាប់ពីអម្លុង ខែមករា ឆ្នាំ ២០២២ នេះតទៅ ឯកឧត្តមនឹងព្យាយាមចុះសិក្សាស្រាវជ្រាវរកតម្រុយ ពីភាពអសកម្មនានា របស់អាជ្ញាធរ ថ្នាក់ដឹកនាំក្រោមខេត្ត ផ្តល់ជូនប្រមុខរាជរដ្ឋាភិបាលជ្រាប ហើយក្នុងនោះក្រុមបណ្តាញអ្នកសារព័ត៌មាន ជាច្រើន ក៏គ្រោងចូលរួមក្នុងការផ្តល់ព័ត៌មានច្បាស់ការ សម្រាប់សកម្មភាពរបស់ឯកឧត្តមប្រមុខគណបក្ស មួយនេះផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ