ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ករណីព្រះចៅអធិការវត្តសាក់សំពៅលួចនាំគ្នីគ្នាបិទផ្លូវចូលផ្ទះពលរដ្ឋ២គ្រួសារ ដោយមិនមាន អាជ្ញាធរចូលរួមដឹងឮ អស់រយៈពេលជាច្រើនខែមកហើយ បើទោះជាក្រសួងធម្មការនិងសាសនា ឲ្យគណៈអភិបាលរាជធានីជួយដោះស្រាយ ក៏គ្មានថ្នាកដឹកនាំណាឈឺក្បាល
Sat,08 October 2022 (Time 11:21 PM)
ដោយ ៖ ជួប ផ្សាយ (ចំនួនអ្នកអាន: 165នាក់)

ចម្ងល់របស់ប្រជាពលរដ្ឋគឺមិនត្រូវបានស្រាយ ធ្វើដំបៅរីកក្លាយទៅជាការឈឺចាប់យ៉ាងរីងរៃបំផុត សម្រាប់ប្រជាពលរដ្ឋព្រោះតែអាជ្ញាធរក្រោមជាតិគ្រប់ជាន់ថ្នាក់មិនរវីរវល់អើពើ ។ តាមព័ត៌មាន ច្បាស់ការបានឲ្យដឹងថា ពលរដ្ឋចំនួន២គ្រួសារកំពុងមានការងឿងឆ្ងល់ថា តើមូលហេតុអីបានបិទ ផ្លូវ.. តើមានបទបញ្ជាពីសង្កាត់សាក់សំពៅ ឬក៏មានបទបញ្ជាពីលោកស្រី អភិបាលខណ្ឌដង្កោ ឬក៏មានបទបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឬក៏មានបទបញ្ជាពីខាងណាមួយ ពីតុលាការរាជធានីភ្នំពេញ ឬក៏ពីស្ថាប័នណាមួយ ដែលថ្លើមធំហ៊ានបិទផ្លូវប្រជាពលរដ្ឋមិនឲ្យចូល ផ្ទះរបស់ខ្លួន។ តើមានច្បាប់ណាមួយដែលឲ្យធ្វើទង្វើឃោឃៅព្រៃផ្សៃរបៀបនឹងក្នុងសម័យកាល ដែលដឹកនាំដោយសម្តេច ហ៊ុន សែន ដោយពលរដ្ឋទាំងនោះលើកឡើងថា នេះគឺជាទង្វើព្រៃផ្សៃ ពេកណាស់ហើយ ក្នុងនាមជាព្រះសង្ឃជាសាវ័គរបស់ព្រះសម្មាសម្ពុទ្ធ ដែលជាតំណាងឲ្យមេត្តា ករុណាធម៌ បែរជាលើកដៃក្នុងនាមជាបុព្វជិត ឲ្យមនុស្សទឹកភ្នែកយ៉ាងចឹង ។

ព័ត៌មាននោះបានបន្តថា តើមានដីកាលេខប៉ុន្មានដែលកំណត់ឲ្យបិទផ្លូវមនុស្សដើរចូលផ្លូវ បើទោះ ជាសត្វក៏គង់មានឧិកាសចូលជម្រករបស់វា ចុះទម្រាំជីវិតមនុស្ស ។ ជាក់ស្តែងណាស់ ប្រទេសកម្ពុជា មានច្បាប់ ទាំងអណាចក្រ និងពុទ្ធចក្រ ទាំងផ្នែកព្រះសង្ឃ និងផ្នែកស៊ីវិល ក្នុងនោះ បើទោះជាគេ ធ្វើអីមួយក៏គេត្រូវមានលិខិតស្នាម ហេតុអ្វីបានជាព្រះសង្ឃថ្លើមធំបេះដូងពោពេញដោយសេចក្តី ឈ្នានិៈ ថ្លើមធំហ៊ានបិទមនុស្សចូលជម្រកខ្លួន ដោយគ្មានលិខិតស្នាមអ្វីសោះ បញ្ហានេះគឺវាឃោ ឃៅពេកណាស់ហើយ ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្នុងករណីបិទផ្លូវចូលផ្ទះពលរដ្ឋ២គ្រួសារនេះ គឺតាំងតែ អម្លុងពេលដែលសម័យកាលបិទខ្ទប់រដូវកូវីដ១៩ ផ្ទុះខ្លាំង ដោយគេបានឃើញសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន លោកបានមានប្រសាសន៏ថា សូមឲ្យរក្សាភាពស្ងៀមស្ងាត់នៅតាម គេហដ្ឋានរៀងៗខ្លួន ស្រាប់តែនៅពេលនោះព្រះចៅអធិការវត្តសាក់សំពៅ ស្ថិតនៅភូមិសាក់សំ ពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានចេញមកបិទផ្លូវតែម្តង ។ ក្លាយជាហេតុ ធ្វើឲ្យប្រឆាំងទៅនឹងប្រសាសន៍ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោសម្តេចហ៊ុន សែន ក្នុង សម័យកូវីដ១៩ ។

ព្រះសង្ឃកំហូចព្រះនាម អឿន មាឃ ព្រះចៅអធិការវត្តសាក់សំពៅ បានដឹកនាំព្រះសង្ឃ រួមទាំង កម្មករសំណង់ នៅក្នុងបរិវេណវត្តសាក់សំពៅ មកបិទផ្លូវ ពលរដ្ឋ២គ្រួសារ របស់លោក នូសាត ពិសិទ្ធ និងឈ្មោះ មានប៊ុនថា មិនឲ្យធ្វើដំណើរឆ្លងកាត់បានជាដាច់ខាត ។ ដែលសកម្មភាពដ៏ព្រៃ ផ្សៃនេះ គឺពុំមានអាជ្ញាធរដែនដី ភូមិ សង្កាត់ ខណ្ឌ ចូលរួមនោះទេ គឺមានតែព្រះសង្ឃកំហូច ឈ្មោះ អឿន មាឃ ដឹកនាំព្រះសង្ឃ និងកម្មករសំណង់ដែល ស្នាក់នៅក្នុងវត្តតែប៉ុណ្ណោះ ដែលធ្វើ សកម្មភាព រហូតបានកាប់បំផ្លាញទ្រព្យសម្បត្តិដែលជារបងផ្ទះ ប្រវែង៣៥ម៉ែត្រ របស់ពលរដ្ឋទៀតផង ។

ព័ត៌មានបន្តថា ជាក់ស្តែងពលរដ្ឋបានស្នើសុំកិច្ចជួយអន្តរាគមន៏ពីក្រសួងធម្មការ និងសាសនា ក្នុង នោះក្រសួងក៏បានផ្ទេរសមត្ថកិច្ចជូនមកគណៈអភិបាលរាជធានី ដែលមានរូបលោក ឃួង ស្រេង ដែលជាថ្នាក់ដឹកនាំកំពូលរាជធានីឲ្យជួយដោះស្រាយជូនពលរដ្ឋ ប៉ុន្តែអស់រយៈពេលជាច្រើនខែមក នេះ បើទោះបីជារូបលោក ឃួង ស្រេង ក៏រូបគាត់មិនហើបគូថពីកៅអី ចេញមុខសួរនាំឈឺឆ្អាល ដល់ទុក្ខលំបាករបស់ពលរដ្ឋទាំង២គ្រួសារនេះដែរ ។

ប្រជាពលរដ្ឋទាំងពីរគ្រួសារបានបងបង្ហូរទឹកភ្នែក និងនិយាយទាំងអួលដើម.ករ ថា តើឲ្យពួកគាត់ធ្វើ ដូចម្តេច បើអាជ្ញាធរដែលជាម៉ែជាឪរបស់ពួកគាត់ មិនខ្វល់ពីទុក្ខរបស់រាស្ត្រខ្លួនយ៉ាងចឹងនោះ ។

ទាក់ទិននឹងព័ត៌មាននេះ ភ្នាក់ងារអ្នកយកព័ត៌មានមិនអាចទំនាក់ទំនងសុំការបំភ្លឺលិខិតស្នាមនានា ការអនុញ្ញាតបិទផ្លូវ របស់ព្រះចៅអធិការវត្តសាក់សំពៅបាននៅឡើយទេ តែទោះជាយ៉ាងណា កម្ម វិធីផ្សាយយើង នឹងព្យាយាមរង់ចាំយកអំពីចំណាត់ការរបស់ថ្នាក់ដឹកនាំ ផ្សាយជូនមហាជនជ្រាប នៅពេលខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ