សេចក្តីជូនដំណឹង..... បងជួបផ្សាយសូមជូនដំណឹងចំពោះលោកជា សារឿន និងប្រពន្ធឈ្មោះ សាយ ម៉ុម ដែលរស់នៅភូមិច្រកព្រាល ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលបានយកលុយពីបងជួបផ្សាយ ទៅកក់ ដីបែរជាមិនកក់ដីឲ្យគេនោះតេ ដោយបច្ចុប្បន្នឥឡូវនេះត្រូវបានម្ចាស់ដី កំពុងដើរលក់ដីជាបន្តទៀត បង ជួបផ្សាយសូមជូនដំណឹង ទៅដល់ឈ្មោះ ជា សារឿន ដែលជាប្តី និងឈ្មោះ សាយ ម៉ុម ដែលជាប្រពន្ធ ដែល បានទទួលយកកក់ទៅកក់ដីហើយ បែរជាមិនកក់ដីអស់រយៈពេលរាប់ខែរាប់ឆ្នាំ សូមចេញមុខជួបដោះ ស្រាយគ្នា នៅមុនរឿងរ៉ាវកាន់តែធំជាងពេលនេះ ។ អស់រយៈពេលរាប់ខែរាប់ឆ្នាំហើយ ដែលអ្នកទាំងពីរគេចខ្លួន មិនព្រមផ្តល់ដំណោះស្រាយ ហើយតែងបន្តការ គេចវេសជារៀងរហូត ដើម្បីជាសក្ខីភាពចំពោះផ្លូវច្បាប់ នៅក្រោយពេលមានសេចក្តីជូនដំណឹងនេះ បើអ្នក ទាំងពីរពុំព្រមចេញមុខមកដោះស្រាយនោះទេ នោះបងជួបផ្សាយនឹងដាក់ពាក្យបណ្តឹងទៅតាមផ្លូវច្បាប់ ដើម្បីសុំមានវិធានការឈ្មោះទាំងពីរ ពីបទឆបោ និងរំលោភសេចក្តីទុកចិត្ត តាមក្រមនីតិព្រហ្មទណ្ឌជាក់ជា ពុំខាន ។ តាមរយៈសេចក្តីជូនដំណឹងនេះ បើឈ្មោះទាំងពីបានឮព័ត៌មាននេះហើយ សូមឈ្មោះ ជាសា រឿន ជាប្តី និងឈ្មោះ សាយ មុំ ជាប្រពន្ធ សូមប្រញ៉ាប់ចេញមុខមកដោះស្រាយជាមួយបងជួបផ្សាយ ព្រោះរយៈពេល ដែលបងជួបផ្សាយរង់ចាំ មានរយៈពេលច្រើនខែ និងច្រើនឆ្នាំមកហើយ ដោយពេលខ្លះទៅដល់ផ្ទះជាច្រើន លើកច្រើនសារ តែពុំដែលបានជួបសោះទៀតផង ។ដោយឡែកព័ត៌មានទាក់ទិនទៅនឹងសេចក្តីជូនដំណឹងរបស់បងជួបផ្សាយ ជូនទៅដល់ឈ្មោះ ជា សារឿន និងឈ្មោះ សាយ មុំ ផងដែរនោះ តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅភូមិច្រកព្រាល ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានប្រាប់ថា ឈ្មោះ ជា សារឿន ជាប្តី និងឈ្មោះ សាយ មុំ ជាប្រពន្ធនេះ ត្រូវបានចាកចេញពី ផ្ទះជាយូរខែយូរឆ្នាំមកហើយ ព្រោះតែមានម្ចាស់បំណុលចេញចូលទាច្រើនគ្នា ធ្វើឲ្យឈ្មោះ ជា សារឿន និង ឈ្មោះ សាយមុំ ដូចនៅក្នុងរូបភាពនេះ ត្រូវបានគេចខ្លួនចេញពីផ្ទះបាត់ស្រមោល ។ ពលរដ្ឋក្នុងភូមិបន្តថា ឈ្មោះ ជា សារឿន និងឈ្មោះ សាយ មុំ នេះ បានគេចខ្លួនទៅនៅក្នុងស្រុកឧិរ៉ាល់ ខេត្ត កំពង់ស្ពឺ ស្រាប់តែក្រោយមកមានម្ចាស់បំណុលទៅតាមទាលុយដល់ស្រុកឧិរ៉ាល់ទៀត ទើបឈ្មោះទាំងពីរ បានគេចខ្លួនទៅរស់កន្លែងផ្សេងដែលមិនមានអ្នកណាស្គាល់តែម្តង ។ ទាក់ទិនព័ត៌មាននេះ អ្នកសារព័ត៌មានបានសុំការបំភ្លឺពីមេភូមិច្រកព្រាលតាមប្រព័ន្ធទូរស័ព្ទ ហើយលោក មេភូមិក៏បានប្រាប់អ្នកយកព័ត៌មានថា ឈ្មោះ ជា សារឿន ជាប្តី និងឈ្មោះ សាយមុំ ជាប្រពន្ធនេះ បានចាក ចេញពីភូមិជាយូខែយូឆ្នាំមកហើយ ដោយមិនដឹងទៅរស់នៅទៅកន្លែងណាទេ នេះបើតាមប្រសាសន៍របស់ លោកមេភូមិច្រកព្រាល ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ