ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
មិនតាមដានទើបចម្លែក មិនដឹងថា មានបុគ្គលខ្នងធំសម្បើមប៉ុណ្ណាហ៊ានបើកភ្លៀងខៀវឲ្យក្រុមឈ្មួញបទល្មើស ឈើហូរចេញពីដែនជម្រកសត្វព្រៃកែវសីម៉ារហូតមានករណីស្លាប់មនុស្ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍
Sat,29 October 2022 (Time 03:39 PM)
ដោយ ៖ ច័ន្ទ សុខណេង (ចំនួនអ្នកអាន: 134នាក់)

ក្លាយជាការលាន់មាត់ហើយ ច្បាប់តែប្រកាស់ក្តែងៗគឺហាក់មាននៅតែក្នុងក្រអូមមាត់របស់ថ្នាក់ដឹកនាំប៉ុណ្ណោះ ដោយឡែកក្រុមមន្ត្រីជំនាញប្រចាំគោលដៅវិញ គឺហាក់បីដូចជាសោះអង្គើយមិនសូវជាខ្វល់ខ្វាយហើយក្លាយជា រឿងអស់សំណើចក៏ព្រោះតែនៅទីតាំងចំណុចគោលដៅដែលមន្ត្រីជំនាញមួយចំនួនការពារ វាបែរជាក្លាយជាទី កន្លែងផ្ទុះឲ្យកក្រើកសកម្មភាពបទល្មើសឈើខុសច្បាប់មិនឈប់ឈរ ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានព័ត៌មានដ៏រសើបមួយបានកើតឡើង ខណៈដែលគេបានឃើញមាន ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធុតមួយបានកើតឡើងរហូតមានមនុស្សស្លាប់បាត់បង់ជីវិតដែលជាអ្នករកស៊ីដឹក ឈើខុសច្បាប់បុកគ្នាជាមួយរថយន្តមន្ត្រីជំនាញឈើជើងនៅចំណុចច្រកព្រំដែនជ័យឃ្លាំងពេញទំហឹង ។

បើតាមប្រភពព័ត៌មានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជាង៧យប់ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ មាន គ្រោះថ្នាកចរាចរណ៍មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៧៦ ស្ថិតនៅក្នុងចន្លោះបង្គោលគីឡូ ម៉ែត្រ លេខ៣៦ ក្នុងភូមិសាស្ត្រភូមិត្រពាំងផ្អែរ ឃុំស្រែឃ្ទុំ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ។

នៅក្នុងហេតុការណ៍នោះ គេបានឃើញពីរគ្រឿង ដោយគ្រឿងម៉ាកកាម៉ារីស្វិត ពណ៍ក្រហមគ្មានស្លាកលេខ ជារថយន្តដឹកឈើ បើកបរដោយបុរសម្នាក់ឈ្មោះនាថ៍ បច្ចុប្បន្នត្រូវបានស្លាប់ ។ ចំណែកមួយគ្រឿងទៀតម៉ាក តូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ដែលគេស្គាល់ថា ជារថយន្តរបស់លោករ៉ុង មន្ត្រីឈរជើងទទួលទិសច្រកព្រំដែនជ័យ ឃ្លាំង ។

ប្រភពបានបន្តថា ករណីគ្រោះថ្នាក់នេះ វាមិនមែនជាចេតនាអ្វីនោះទេ ព្រោះរថយន្តគឺបើកបញ្ច្រាសទិសគ្នា ដោយក្នុងល្បឿនលឿនខ្លាំង ហើយក៏វ៉ាក់អ៊ើជាមួយគ្នាក្លាយជាគ្រោះថ្នាក់អកុសលតែម្តងទៅ ហើយនៅក្រោយ មានគ្រោះថ្នាក់ភ្លាមៗ ឃើញថាអ្នកបើករថយន្តស្វិតត្រូវបានស្លាប់បាត់បង់ជីវិត ចំណែកឯអ្នកបើរថយន្តព្រូស ក៏បានដាក់មេប្រូចផងដែរទៅ ។

ទាក់ទិនទៅនឹងព័ត៌មាននេះ ប្រភពព័ត៌មានជាច្រើនបាននាំគ្នារិៈគន់ថា ករណីគ្រោះថ្នាក់នេះ ដើមហេតុគឺកើត ចេញពីបទល្មើសឈើខុសច្បាប់ដែលប៉ុន្មានថ្ងៃនេះ គេបានឃើញនៅចំណុចដែនជម្រកកាពារសត្វព្រៃកែវសីម៉ា ដែលគ្រប់គ្រងដោយលោក ហាន សុខន ហៅថា គឺត្រូវបានហូរចេញនូវសកម្មភាពដឹកឈើខុសច្បាប់ឲ្យយ៉ាង សម្បើម ដែលក្លាយជាការងឿងឆ្ងល់ថា មានរឿងអ្វីកើតឡើងបានជាបទល្មើសឈើខុសច្បាប់អាចរសាត់ អណ្តែតហូរចេញពីព្រៃដែនជម្រកខ្លាំងយ៉ាងនឹង ហើយនៅទីបំផុតក៏កើតជាឧបទ្ទវៈហេតុគ្រោះថ្នាក់ចរាចរនេះ កើតឡើងតែម្តង ។

ប្រភពទាំងអស់នោះ សំណូមពរថាសុំថ្នាក់ដឹកនាំជាពិសេសអាជ្ញាធរថ្នាក់ជាតិ ដែលមានតួនាទីបង្ក្រាបធន ធានធម្មជាតិ មេត្តាជួយរិតបន្តឹងឲ្យបានខ្លាំងផងទាន ព្រះទឹកដីស្រុកស្នួល និងស្រុកកែវសីម៉ា នេះ សកម្មភាព បទល្មើស គឺវានៅតែមានសភាពដូចក្បូនឈើអណ្តែតតាមផ្លូវមិនឈប់សោះនោះឡើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ