ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជិត៤០០គ្រួសារ នៃឃុំទ្រា ស្រុកស្ទោង ទទួលបានស្បៀងពីសម្តេចតេជោ ហ៊ុនសែន
Sun,02 October 2022 (Time 07:09 PM)
ដោយ ៖ ខ្វាន់ ខេន (ចំនួនអ្នកអាន: 130នាក់)

ប្រជាពលរដ្ឋរស់នៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំជិត៤០០គ្រួសារ ទទួលបានស្បៀង ជាគ្រឿងឧបរិភោគ ថ្នាំសង្កួវ ពីសម្ដេចតេជោហ៊ុន សែន នៅល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ ២០២២នៅសាលាស្រុកស្ទោង ខេត្តកំពង់ ធំ។

លោកសាយ គឹមឡម អភិបាលស្រុកស្ទោងបានឲ្យដឹងថា រាល់ឆ្នាំហើយដែលប្រជាពលរដ្ឋរស់នៅក្នុងឃុំទ្រាស្រុក ស្ទោង តែងតែងរងគ្រោះដោយសារទឹកជំនន់ ព្រោះតំបន់នោះជាតំបន់មុខទឹក ហើយក៏ជាតំបន់ខ្ពង់រាបផងដែរ ។ ដូច្នេះហើយធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងរស់នៅក្នុងឃុំនោះរងគ្រោះដោយសារទឹកជំនន់ជាប្រចាំ ។

ទន្ទឹមដដែលលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំបានថ្លែងអោយដឹងថា ស្បៀងទាំងអស់នេះ គឺជាស្បៀងរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោហ៊ុន សែនជាប្រមុខ ។ សម្ដេចតេជោហ៊ុន សែន បានគិតគូរសុខ ទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋគ្រប់កាលៈទេសៈគ្រប់ពេលវេលា គ្រប់ទីកន្លែង ។

លោកអភិបាលខេត្តកំពង់ធំបានបន្តទៀតថា ទោះបីជាស្បៀងទាំងអស់នេះវាមានទំហំបន្តិចបន្តួចក្តី តែវាអាច ដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋបានមួយគ្រា ព្រោះតែទឹកជំនន់បានបំផ្លាញ រាល់ហេដ្ឋាចរនាសម្ព័ន្ធផ្សេង ជាពិសេសប្រព័ន្ធសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ។

ទន្ទឹមនោះដែរលោកអភិបាលខេត្តកំពង់ធំបានឲ្យអាជ្ញាធរថ្នាក់ក្រោម មន្ត្រីជំនាញពាក់ព័ន្ធ កងកម្លាំងប្រដាប់ អាវុធ ត្រូវត្រៀមលក្ខណៈឲ្យរួចជាស្រេចក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋឱ្យខានទៅបាន ។ មិនថាពេល ព្រឹក ថ្ងៃ ល្ងាច យប់ ឡើយត្រូវត្រៀមប្រចាំការឲ្យបានល្អប្រសើរ។ ជាពិសេសនោះសូមឱ្យអាជ្ញាធរត្រូវរៀបចំ ឲ្យរួចជាស្រេចនៅកន្លែងទីទួលសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលជម្លៀសពីទឹកជំនន់។ ក្នុងនោះសូមឲ្យផ្នែក សុខាភិបាលតាមបណ្តាលឃុំ ស្រុក ខេត្ត ឲ្យត្រៀមថ្នាំសង្កូវ សម្រាប់ប្រជាពលរដ្ឋដែលមានហានិភ័យ ឬឈឺ ស្កាត់ជំងឺណាមួយដោយយថាហេតុ។

សូមបញ្ជាក់ផងដែរប្រជាពលរដ្ឋ ៣៦០គ្រួសារទទួលបានស្បៀងរួមមាន៖ អង្ករ មីកញ្ចប់ ទឹកត្រីទឹក សុីអ៊ីវ ត្រីខ ទឹកសុទ្ឋ និងថ្នាំសង្កូវ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ