ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
មហាជនកំពុងតាមដានយ៉ាងត្រជាក់ចិត្ត ខណៈមន្ទីរពេទ្យមង្គលបូរី ត្រូវបានអភិបាលខេត្តបន្ទាយមានជ័យ ប្រតិកម្ម រិៈគន់យ៉ាងចាស់ដៃ យកលុយមុនជួយសង្គ្រោះជាក្រោយ
Mon,06 September 2021 (Time 08:38 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 384នាក់)

ក្លាយជាការចាប់អារម្មណ៌យ៉ាងខ្លាំង នៅក្រោយពេលបណ្តាញសង្គម ផ្តើមចែករំលែកជាបន្តបន្ទាប់រឿងរ៉ាវ មន្ទីរពេទ្យមង្គលបូរី ដែលត្រូវបានលោកអ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ ប្រតិកម្ម ដោយលើកឡើងថា ពុំបានគិតពីសុវត្ថិភាពអ្នកជម្ងឺជាចំបងសោះ ។

តាមសេចក្តីរាយការណ៌បានឲ្យដឹងថា លោក ច័ន្ទ វុឌ្ឈីណាវុធ ប្រធានមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា - ជប៉ុន
មង្គលបូរី ត្រូវបាន លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ប្រតិកម្មខ្លាំងៗ តាមបណ្តាញសង្គម Facebook ពាក់ព័ន្ធរឿងមិនគិតពីក្រមសីលធម៌គ្រូពេទ្យ ជាអ្នកជួយសង្គ្រោះអ្នកជំងឺ។ ប្រតិកម្មនេះ គឺកាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ថ្លែងតាមបណ្តាញសង្គម យ៉ាងដូច្នេះ ថា (ថ្ងៃនេះម៉ោង១០ និង០៥នាទី យប់ខ្ញុំបានបរិច្ចាកឈាមដើម្បីជួយសង្រ្គោះលោកអិន លីអាន មានឋានន្តរសក្ត័វរសេនីយទោ ជាក្រុមការងារអង្គរក្សសម្តេចតេជោដែលបានមកបំពេញបេសកកម្មនៅខេត្តបន្ទាយមានជ័យដែលត្រូវធ្វើការវះកាត់នៅមន្ទីរពេទ្យខេត្តមង្គលបូរី ហើយដែលលោកប្រធានមន្ទីរពេទ្យប្រាប់ថាជាគោលការណ៏ត្រូវរកអ្នកអោយឈាមជំនួស និងបង់ថ្លៃសេវាមុន ធ្វើការវះកាត់ ទោះអ្នកជំងឺធ្ងន់ក៏ដោយ ។

តើការគ្រប់គ្រងរបៀបនេះគួរត្រូវសម្រេចយ៉ាងម៉េច ចំពោះអ្នកគ្រប់គ្រង ដែលមិនគិតពីក្រមសីលធម៏ និងមិនចេះចាត់ចែងការងារ ហើយមិនមែនលើកទីមួយទេ គឺច្រើនលើកហើយដែលប្រជាពលរដ្ឋតែងតែរអ៊ូរទាំលើការផ្តល់សេវារបស់មន្ទីរពេទ្យ ដែលលោក ចន្ទ័ វុឌ្ឍីណាវុធ ជាប្រធាន)។

តាមមតិរបស់អ្នកលេង Facebook ជាច្រើន ក៏បានបង្ហាញការរិះគន់លើមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ផងដែរ ចំពោះសេវាកម្មមិនគោរពនូវក្រមសីលធម៌ជាគ្រូពេទ្យ ។ ពេលនេះ មហាជនជាច្រើន កំពុង រង់ចាំមើលថា តើប្រធានមន្ទីរពេទ្យបង្អែកមង្គលបូរី អាចនឹងមានលទ្ធផលបែបណា? ក្រោយពីលោកអភិបាលខេត្តបន្ទាយមានជ័យ ប្រតិកម្មខ្លាំងៗបែបនេះ ។

ទោះជាបែបណា ក្រុមអ្នកសារព័ត៌មាន នៅមិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺពីរូបលោក ច័ន្ទ វុឌ្ឈីណាវុធ បាននៅឡើយទេ ដោយឡែកព័ត៌មានដ៏ចាប់អារម្មណ៌នេះ មហាជនជាច្រើន ពិតជាចង់ឃើញថ្នាក់ដឹកនាំកំពូល ៗ លោកនឹងអាចមានជម្រុញឲ្យតាមបណ្តាមន្ទីរពេទ្យទាំងអស់នោះ បានកែលំអរឡើងវិញខ្លះៗ ផង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ