ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
តើអាចមកពីមូលហេតុអ្វី ដីប្រឡាយទឹកត្រូវបានបុគ្គលពីរនាក់ប្តីប្រពន្ធរំលោភយកជាកម្មសិទ្ធយ៉ាងស្រស់ៗ អាជ្ញា ធរមូលដ្ឋាន ឃុំបសេដ្ឋ ស្រុកបសេដ្ឋ នៅមិនទាន់ឃើញមានចំណាត់ការ
Sun,05 September 2021 (Time 03:47 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 235នាក់)

ក្លាយជាការមិនអស់ចិត្តពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើន ខណៈដីប្រឡាយទឹកដែលជាសម្បត្តិរួម សម្រាប់ប្រជា ពលរដ្ឋទូទៅប្រើប្រាស់ដើម្បីរំដោះទឹកជំនន់ ស្រាប់តែកំពុងក្លាយជាកម្មសិទ្ធឯកជនបុគ្គលពីរនាក់ប្តីប្រពន្ធ ជា បណ្តើរៗ ហើយអស់លោកអាជ្ញាធរមូលដ្ឋាន គឺហាក់បីដូចជាពុំទាន់ឃើញមានការកំរើកអើពើសោះនៅឡើយ ។

សេចក្តីរាយការណ៌មួយបានប្រាប់ឲ្យដឹងថា ទីតាំងដីប្រឡាយទឹកនេះ មានទីតាំងស្ថិតនៅភូមិព្រៃខ្លី ឃុំបសេដ្ឋ ស្រុក បសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបានបុគ្គលឈ្មោះ យ៉ាង សុខលី ជាប្តី និងឈ្មោះ ប៉ុក សាវ៉ាន ជាប្រពន្ធ បាននឹងកំពុង រៀបឥដ្ឋរាយពីលើ ក្នុងគោលបំណងរំលោភយកធ្វើជាកម្មសិទ្ធឯកជនផ្ទាល់ខ្លួន ឲ្យយ៉ាងរំភើយ ។

ក្នុងនោះបើតាមដែលប្រភពរាយការណ៌នោះ បានប្រាប់បន្តទៀតថា កន្លងមកមានពលរដ្ឋជាច្រើនបានរាយ ការណ៌ជូនអាជ្ញាធរមូលដ្ឋានផងដែរ ប៉ុន្តែគេក៏មិនដឹងថា តើអាចមកពីមូលហេតុអ្វីបានជាអស់លោកទាំងអស់ នោះ មានការស្ងាត់ស្ងៀមមិនរវីរវល់អើពើជាមួយសម្បត្តិរដ្ឋ ដែលគ្រោងនឹងបាត់បង់មួយនេះសោះនោះឡើយ ។

រាល់ប្រជាពលរដ្ឋដែលបានឃើញពីសកម្មភាពបុគ្គលពីរនាក់ រំលោភយកដីប្រឡាយនេះ ទាំងអស់គ្នាសុទ្ធតែកើត ការរ៉ាវក្តៅក្រហាយស្រណោះស្តាយសម្បត្តិរដ្ឋមួយនេះជាខ្លាំង ប៉ុន្តែពួកគាត់មិនអាចទៅបង្កជាជម្លោះជាមួយបុគ្គល ដែលកំពុងស្រក់ទឹកមាត់ស្រេកឃ្លានដីប្រឡាយទឹក ដែលជារបស់រដ្ឋបាននោះទេ ក្នុងនាមអ្នកដែលគោរពស្រ ឡាញ់សម្បត្តិសាធារណៈ ពួកគាត់ មានសិទ្ធត្រឹមតែរាយការណ៌ជូនអាជ្ញាធរប៉ុណ្ណោះ ប៉ុន្តែអ្វីដែលធ្វើឲ្យពួកគាត់ មិនអស់ចិត្តនោះ គឺហេតុផលថា អាជ្ញាធរមូលដ្ឋាន អស់លោកហាក់ពុំសូវអើពើយ៉ាងចម្លែកពេកណាស់ ។

ប្រជាពលរដ្ឋរស់នៅភូមិព្រៃខ្លី ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ សំណូមពរសូមថ្នាក់ដឹកនាំស្រុកបសេដ្ឋ ក៏ដូច ជាថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ដែលមានរូបលោក វ៉ី សំណាង ដែលជាគណៈបញ្ជាការឯកភាពខេត្ត សូមមេត្តាជួយ មានចំណាត់ការឲ្យបុគ្គល២នាក់ប្តីប្រពន្ធខាងលើនេះ កាយអាចម៌ដីចេញទីតាំងប្រឡាយទឹករបស់រដ្ឋវិញផង ពួក
បើអាចមានករណីស្ទះប្រឡាយ ឬក៏បិទប្រឡាយ គឺវាអាចជាការគ្រោះថ្នាក់សម្រាប់ពលរដ្ឋ នៅពេលដែលមាន គ្រោះធម្មជាតិកើតឡើង ។

ដោយឡែកព័ត៌មានខាងលើនេះ ភ្នាក់ងារអ្នកយកព័ត៌មានអង្គភាពយើង មិនអាចទំនាក់ទំនង សុំការបំភ្លឺពីភាគី លោក យ៉ាង សុខលី និងលោកស្រី ប៉ុក សាវ៉ាន បាននៅឡើយនោះទេ ក្នុងថ្ងៃនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ