ពិតជាគួរឲ្យភ្ញាក់ផ្អើលម៉្យាងដែរ ខណៈដែលម្ចាស់ម៉ាត២៥០០៛ បានដាក់ពាក្យស្នើសុំឲ្យសមាគមសម្ព័ន្ធអ្នកសារព័ត៌ មានដើម្បីសេដ្ឋកិច្ចជាតិ ដែលហៅកាត់ថា(ស.ស.ស) ជួយអន្តរាគមន៍ទៅថ្នាក់ដឹកនាំក្រសួងស្ថាប័នមានសមត្ថកិច្ច ដើម្បីជួយរកយុត្តិធម៌ ដោយលើកឡើងថា ទង្វើរ ឈ្មោះ សាយ សុក្រាបទ ភេទប្រុស ឋានៈជាប្រធានការិយាល័យ ក.ប.ប ខេត្តស្ទឹងត្រែង និងបក្ខពួក ដែលបានប្រព្រឹត្តបទល្មើសកំហែងយក គម្រាមកំហែង និងញុះញង់ឲ្យប្រព្រឹត្តអំពើ ពុករលួយ (សូកប៉ាន់)។បើយោងតាម តាមកំណត់ហេតុដកហូតចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ សមាសភាពដែលបានចូលរួមមាន៖១,ឈ្មោះ សាយ សុក្រាបទ ប្រធានការិយាល័យ ក.ប.ប ២,ឈ្មោះ ពៅ ណារិទ្ធ ប្រធានការិយាល័យ ក.ប.ប ៣, ឈ្មោះ ភូ សុគា មន្ត្រី ក.ប.ប ៤,ឈ្មោះ វង្ស សុភក្រ្តា មន្ត្រី ក.ប.ប ៥,ឈ្មោះ ពៅ មុន្នី មន្ត្រី ក.ប.ប ៦,ឈ្មោះ ឆាង ដាលីន មន្ត្រីមន្ទីរពាណិជ្ជកម្ម។ នៅក្នុងបណ្ដឹងនោះបានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នោះ ឈ្មោះ សាយ សុក្រាបទ និងបក្ខពួកអះអាងថា ជាសមត្ថកិច្ច ក.ប.ប បានចូលមកទីតាំងហាង ម៉ាត២៥០០រៀល ដោយខុសច្បាប់ និងខុសនីតិវីធី មួយ កន្លែង ស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ឈ្មោះ សាយ សុក្រាបទ បានចុះមកត្រួតពិនិត្យ សម្ភារៈ និងផលិត ផលដទៃទៀត ភ្លាមៗនោះ ឈ្មោះ សាយ សុក្រាបទ និងបក្ខពួករុះរើឥវ៉ាន់ ពេញម៉ាត ដោយគ្មានសុំការអនុញ្ញាត ជាពិសេសមិនឃើញមានកិច្ចសហការជាមួយសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធឡើយ។ម្ចាស់ម៉ាតបានសុំលិខិតស្នាមចុះអនុវត្តដែរ ប៉ុន្តែឈ្មោះ សាយ សុក្រាបទ ពុំបានបង្ហាញឡើយ ស្រាប់តែធ្វើការដក ហូតផលិតផល អាល់កុលពីម៉ាតទាំងអស់គ្មានសស់ សរុបចំនួន ១១កាន ដោយចោទថា អាល់កុលក្លែងក្លាយ ។បណ្ដឹងដដែលឲ្យដឹងទៀតថា ឈ្មោះ សាយ សុក្រាបទ និងបក្ខពួក បានធ្វើការដកហូតផលិតផល អាល់កុលទាំង អស់ ពុំមានបញ្ជាក់ត្រឹមត្រូវ ដោយប្រញាប់ប្រញាល់ជាហេតុនាំឲ្យមានការសង្ស័យថា ជាការធ្វើស៊ីតែម្ដង? ជាពិសេសការចុះត្រួតពិនិត្យមានភាពមិនប្រក្រតី ព្រោះថាអាល់កុលដកហូតទាំងអស់ដោយ មិនបានបិទស្លាក វត្តុតាំងឲ្យបានត្រឹមត្រូវនោះទេ ដែលអាចមួលគម្របផ្លាស់ប្ដូរអង្គធាតុអាល់កុលផ្សេងបាន គឺជាការព្រួយបារម្ភ យ៉ាងខ្លាំងដែលគាត់ជាជនរងគ្រោះ ក្លាយទៅជាជនល្មើស ដោយពុំបានដឹងខ្លួន។ក្នុងបណ្ដឹងបានបញ្ជាក់ផងដែរថា ក្រោយមកស្រាប់តែ ឈ្មោះ សាយ សុក្រាបទ និងបក្ខពួកបានហៅទូរសព្ទ័មកខ្លួន ឲ្យប្រគល់ប្រាក់ចំនួនប្រាំពាន់ដុល្លារជាថ្នូរនឹងការបិតសំណុំរឿងអាល់កុល ដែលខ្លួនចោទថាក្លែងក្លាយ ប្រសិនបើពុំ ដូច្នោះទេ ខ្លួនងនឹងបញ្ចូនសំណុំរឿងអាល់កុលក្លែងក្លាយទៅតុលាការតែម្ដង ហើយបាននិយាយបំភិតបំភ័យស្មារតី គ្រប់យ៉ាង ដោយធ្វើយ៉ាងណាដើម្បីឲ្យម្ចាស់ម៉ាត ប្រគល់ប្រាក់ឲ្យខ្លួន និងបក្ខពួក ដើម្បីជាថ្នូរ បិទសំណុំរឿងមិន បញ្ចូនទៅតុលាការ។សូមបញ្ជាក់ផងដែរថា សម្រាប់ព័ត៌មាននេះ អង្គភាពព័ត៌មានយើងផ្សាយតាមសំណូមពរ ក៏ដូចតាមលិខិតស្នាមផ្លូវការមួយចំនួន ដោយឡែករូបលោក សាយ សុក្រាបទ អង្គភាពព័ត៌មានយើង មិនអាចទំនាក់ទំនងសុំការបំភ្លឺ បាននៅឡើយទេ ព្រោះពុំមានលេខទំនាក់ទំនង ។ សម្រាប់ព័ត៌មាននេះ អង្គភាពព័ត៌មានយើងចាំការស្រាយបំភ្លឺ រាល់សាម៉ីស្ថាប័នទាំងឡាយណា ដែលអះអាងថា ព័ត៌មាននេះ មិនសុកិ្រដសម្រាប់ខ្លួន នៅរៀងរាល់ម៉ោងធ្វើការ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ