ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
អុញនោះ តាមពិតលោក ប្រាក់ ប្រាកដ ក្រៅពីមានរម្យងារជាឧកញ៉ាហើយនោះ រូបលោកក៏មានតួនាទីជាអគ្គ នា យកដ្ឋានទឹកស្អាត នៃក្រសួងឧស្សាហកម្ម និងសិប្បកម្មផងដែរ
Sun,12 September 2021 (Time 05:17 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 234នាក់)

ក្រៅពេលដែលមានរឿងអាស្រូវកក្រើកពេញបណ្តាលសង្គមហ្វេសប៊ុក និងសង្គមព័ត៌មាន ករណីដែលរូបលោក ឧកញ៉ា ប្រាក់ ប្រាកដ ជាប់បានសាលាដំបូងសម្រេចឃាត់ខ្លួនបណ្តោះអាសន្ន ក្នុងរឿងរ៉ាវដែលរូបលោកបានធា នារត់ការប្តូរតួនាទីឲ្យពលរដ្ឋម្នាក់ពីក្របខណ្ឌកងទ័ពឲ្យទៅជាស្នងការរងខេត្តព្រះសីហនុ តែមិនបានសម្រេច ហើយនោះ ស្រាប់តែនៅពេលនេះ ត្រូវបានមហាជនតាមដានព័ត៌មានក្នុងសង្គមហ្វេសប៊ុក ផ្តើមនាំគ្នាចាប់ អារម្មណ៌សារជាថ្មី ក៏ព្រោះតែការលេចធ្លាយថា ជាការពិតនោះរូបលោក ប្រាក់ ប្រាកដ មិនត្រឹមតែជាមានរម្យ ងារជាឧកញ៉ានោះទេ លើសពីនេះ គឺរូបលោក ប្រាក់ ប្រាកដ មានតួនាទីជា ប្រធាននាយកដ្ឋានទឹកស្អាត នៃក្រ សួងឧស្សាហកម្ម និងសិប្បកម្មទៀតផង ។

គួររម្លឹកផងដែរថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ រូបលោកឧកញ៉ា ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន
ក្នុងរឿងរ៉ាវឆបោក ដោយធានារត់ការប្តូរតួនាទីពលរដ្ឋ ជាថ្នូទៅនឹងប្រាក់ចំនួន៣០ម៉ឺនដុល្លា ដោយកំណត់យក
ប្រាក់១០ម៉ឺនដុល្លាសិន លុះរត់ការបានសម្រេចទើបយកប្រាក់ចំនួន២០ម៉ឺនដុល្លាទៀត ប៉ុន្តែជាក់ស្តែងនៅ រសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២១ រូបលោក ប្រាក់ ប្រាកដ ក៏ត្រូវបានលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សម្រេចធ្វើការដោះលែងអោយមានសេរី ភាពឡើងវិញ ក៏ព្រោះតែជនរងគ្រោះ ឈ្មោះ ចាន់ ធូ បានដកពាក្យបណ្តឹង វិញ ក៏ដោយសារតែរូបលោក ប្រាក់ ប្រាកដ សម្រេចសងប្រាក់ចំនួន១០ ដុល្លាវិញ ។

រឿងរ៉ាវអាស្រូវនេះ បានល្បីពេញបណ្តាញសង្គមព័ត៌មាន បានធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៌ជា ខ្លាំង ស្រាប់តែនៅពេលថ្មីៗនេះ លេចធ្លាយរឿងដ៏រសើបបន្ថែមទៀត គឺរូបលោក ប្រាក់ ប្រាកដ មិនត្រឹមតែមាន រម្យងារជាឧកញ៉ានោះទេ រូបលោកក៏មានតួនាទីជាអគ្គនាយក នៃអគ្គនាយកដ្ឋានទឹកស្អាត នៃក្រសួងឧស្សាហ កម្ម និងទឹកស្អាតទៀតផង ។

មតិមហាជនជាច្រើន បានលើកឡើងថា ករណីមន្ត្រីរាជការមានឋានៈដ៏កំពូល ព្រមទាំងមានរម្យងាជាឧកញ៉ាផង នោះ បែរជាប្រព្រឹត្តអំពើពុករលួយ ស៊ីសំណូក ធានារត់ការឡើងបុណ្យឡើងសក្តិឲ្យអ្នកដ៏ទៃ ជាថ្នូរដើម្បីបាន លុយចូលហោប៉ៅធ្វើមានធ្វើបាននេះ វាជារឿងមួយដែលកន្លងមករាជរដ្ឋាភិបាលធ្លាប់បានប្តេជ្ញាចិត្ត ទប់ស្កាត់ និងបំបាត់ឲ្យបានអំពើពុករលួយយ៉ាងខ្លាំងណាស់ ផ្ទុយទៅវិញរឿងរ៉ាវអាស្រូវល្បីពេញប្រទេសអំពីលោក ប្រាក់ ប្រាកដ គេមិនឃើញថ្នាក់ដឹកនាំមានវិធានការអើពើអ្វីសោះ ក្នុងនាមលោក ប្រាក់ ប្រាកដ ជាមន្ត្រីរាជការ មួយ រូប ប្រព្រឹត្តអំពើពុករលួយ ហើយអ្វីដែលចម្លែកផងនោះ គឺថ្នាក់ដឹកនាំមួយចំនួន បែរជារក្សាការស្ងៀមស្ងាត់ បានយ៉ាងសុខស្រួលបំផុត ។

ទាក់ទិននឹងរឿងរ៉ាវដ៏ចាប់អារម្មណ៌នេះ កម្មវិធីផ្សាយរបស់អង្គភាពយើងមិនអាចសុំការបំភ្លឺពីរូបលោក ប្រាក់ ប្រាកដ បាននៅឡើយទេ ដោយពុំមានលេខទំនាក់ទំនង តែបើទោះជាយ៉ាងណា កម្មវិធីផ្សាយយើង និងព្យាយាម យកព័ត៌មានច្បាស់ការផ្សាយជូនមហាជនជ្រាបនៅពេលខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ