ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
មិនធម្មតានោះទេ ក្រុមបងៗចិនចាប់ជំរិតជនជាតិចិនដូចគ្នា ចំនួន១៤នាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ បង្ក្រាប
Sat,11 September 2021 (Time 08:44 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 462នាក់)

នៅតែមិនអាចមើលស្រាលបានពិតមែនបងៗជនជាតិចិន ដែលរស់នៅ និងប្រកបអាជីវកម្មនៅលើទឹកដីកម្ពុជា យើង ជាក់ស្តែងណាស់កាលពីពេលថ្មីៗនេះ រឿងរ៉ាវដ៏ព្រឺព្រួចរបស់បងៗជនជាតិចិន ត្រូវបានសមត្ថកិច្ចអាវុធហត្ថ បង្ក្រាប ធ្វើភ្ញាក់ផ្អើលសារជាថ្មី ក្នុងបណ្តាញសង្គមហ្វេសប៊ុក ។

គួរបញ្ជាក់ថា ដោយមានការសម្របសម្រួលនីតិវិធីពី លោក សៀង សុខ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រះ សីហនុ កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ផងនោះ គឺបានចុះបង្រ្កាប ករណីជនជាតិចិន ចាប់ជំរិតជនជាតិចិន ១ករណី នៅក្រុងព្រះសីហនុ កាលពីវេលាម៉ោងជាង ៨ល្ងាច ថ្ងៃសុក្រ ទី១០ ខែ កញ្ញា ឆ្នាំ២០២១ នេះ។

ក្នុងនោះបើតាមផេកផ្លូវការរបស់បញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចំនួន ៣០នាក់ សហការជាមួយកម្លាំងស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលផ្នែកនីតិវិធីពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ចុះបង្ក្រាបករណី ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ជំរិតទារ ប្រាក់ និងបទកាន់កាប់ ប្រើប្រាស់អាវុធគ្មានការអនុញ្ញាត នៅចំណុចសណ្ឋាគារស៊ីហាវ យ៉ិងហ៊ួយ ស្ថិតក្នុងក្រុមទី ១៣ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅក្នុងប្រតិបត្តិការបង្រ្កាបខាងលើនេះ សមត្ថកិច្ចជំនាញ បានរំដោះជនរងគ្រោះ ចំនួន ០១នាក់ ភេទប្រុស (ជនជាតិ ចិន) និងឃាត់ខ្លួនជនសង្ស័យប្រុស ស្រី ចំនួន ១៤នាក់ (ស្រី០១នាក់) ។ ព្រមទាំងបានរឹបអូសវត្ថុតាងមួយចំនួនដែល
មាន ១/ អាវុធវែង ចំនួន ០១ដើម ម៉ាក AK47 ពណ៌ខ្មៅ។ បង់ ចំនួន០២ ។ គ្រាប់ ចំនួន ៦៥គ្រាប់ ។ ២/ អាវុធវែង ចំនួន ០១ដើម ម៉ាក M4 ពណ៌ខ្មៅ ។ បង់ ចំនួន០១, គ្រាប់ ចំនួន ៣០គ្រាប់ ។ ៣ អាវុធខ្លី ចំនួន ០២ដើម ម៉ាក K54 ពណ៌ខ្មៅ បង់ចំនួន ០២ ។ ៤ អាវុធខ្លី ចំនួន ០១ដើម ម៉ាក K59 ពណ៌ខ្មៅ បង់ ចំនួន ០១ ។ ៥/ អាវុធខ្លី ចំនួន ០១ ដើម ម៉ាក CF98 ពណ៌ខ្មៅ, បង់ ចំនួន ០១ ។ ៦/ អាវុធខ្លី ចំនួន ០១ដើម ម៉ាក RoLo ពណ៌ស គ្រាប់ ចំនួន ០៤គ្រាប់
។ ៧/ គ្រាប់អាវុធខ្លីចម្រុះមួយចំនួន ។ ៨/ រថយន្ត ចំនួន ០១គ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 2P-0199 បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញ បានបញ្ជូនជនសង្ស័យ រួមនឹងវត្ថុតាង មកកាន់បញ្ជា ការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តនីតិវិធី ។


នេះជារឿងរ៉ាវដ៏ចាប់អារម្មណ៌ថ្មីមួយទៀតហើយក្នុងសង្គម ដែលធ្វើសកម្មភាព ដោយបងៗជនជាតិចិន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ