មិនដឹងថាគួរឲ្យហួសចិត្ត ឬក៏កោសសើនោះទេ ខណៈដែលរថយន្តស៊ាំយ៉ុងកែឆ្នៃដឹកឈើមួយគ្រឿង បើកបរមិនប្រយ័ត្ន បានហោះបំបុកស្លាកសាលារៀនធ្វើឲ្យធ្លាក់ស្លាកនោះដល់ដីតែម្តង ចំណែកអស់លោកអាជ្ញាធរដែនដី បែរជារក្សារការស្ងាតស្ងៀមយ៉ាងសែនល្អជាពន់ពេក ។គួរបញ្ជាក់ថា កាលពីវេលាម៉ោង៥ ទាបភ្លឺ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ នេះ គេបានឃើញមានករណីរថយន្តកែឆ្នៃ មួយគ្រឿង បានដឹកឈើពេញបើកបរមិនប្រយ័ត្ន បានហោះបំបុកស្លាកក្លោងទ្វាសាលាបឋមសិក្សាក្រគរ នៅចំ កណ្តាលក្រុងក្រចេះ ខេត្តក្រចេះ ខេត្តក្រចេះតែម្តង ។ សកម្មភាពនេះ បានធ្វើឲ្យស្លាកក្លោងទ្វាសាលារៀននេះ ត្រូវបានធ្លាក់រាបដល់ដី ហើយរថយន្តខាងលើ បានបើកទៅសង្ងំលាក់ នៅក្នុងវត្តក្រគរ ក្រុងក្រចេះ ចម្ងាយត្រឹមតែប្រម៉ាណ១០០ម៉ែត្រ ទល់មុខក្លោងទ្វារក្បែរសាលាក្រគរនេះតែម្តង ។តាមដែលប្រជាពលរដ្ឋជាច្រើននៅក្នុងក្រុងក្រចេះ ពួកគាត់មិនអស់ចិត្តនោះ គឺថា បន្ទាប់ពីរថយន្តដឹកឈើបង្កខាងលើនេះ បានធ្វើឲ្យក្លោងទ្វារសាលារៀន ដែលជាសម្បត្តិរបស់រដ្ឋនេះ បាក់ខ្ទេចខ្ទីហើយនោះ អស់លោកសមត្ថកិច្ច និងជំនាញពាក់ព័ន្ធនៅក្នុងខេត្តក្រចេះទាំងមូល គឺហាក់បីជាដូចនាំគ្នា រក្សាការស្ងៀមស្ងាត់បានយ៉ាងចម្លែកណាស់។សំដីមាត់ចាបម៉ាត់ព្រាប ពីប្រជាពលរដ្ឋនៅក្នុងក្រុងក្រចេះខេត្តក្រចេះ បានបង្ហើបឲ្យដឹងថា រថយន្តមួយគ្រឿងដែល បានបង្កនេះ គឺជារថយន្តរបស់អ្នកមានទឹកលុយដ៏មហាសាលម្នាក់ នៅក្នុងខេត្តក្រចេះ ចឹងហើយម្ចាស់រថយន្តខាងលើ ក៏ជាឈ្មួញឈើរដុះស្លែរដ៏យូរឆ្នាំផងដែ ។ពាក់ពន្ធ័ក្នុងករណីនេះ មជ្ឈដ្ឋានទូរទៅនៅក្នុងខេត្តក្រចេះ កំពុងរង់ចាំមើលថា រថយន្តដឹកបទល្មើសដឹកឈើនេះ ដែលបង្ករឲ្យមានការខូចខាតទ្រព្យសម្បិត្តសាធារណះទៀតផងនោះ តើអាជ្ញាធរខេត្តក្រចេះ ព្រមវែករកមុខម្ចាស់រថយន្តមកដាក់ទោសទណ្ឌ ឬក៏សមេ្រចចិត្តនាំគ្នារក្សាភាពស្ងាត់ស្ងាត់ជារៀងរហូតទៅ តែបើទោះជាលទ្ធផលយ៉ាងណា កម្មវិធីផ្សាយយើង និងព្យាយាមយកអំពីចំណាត់ការថ្នាក់ដឹកនាំខេត្តក្រចេះ ផ្សាយជូនមហាជនជ្រាប នៅពេល ខាងមុខ បន្តទៀត ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ