ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
អុញនោះដល់ម្លឹងផង.... រាជរដ្ឋាភិបាលកំពុងកង្វល់បញ្ហាកូវីដ១៩ ហេតុអីក៏ទឹកដីខេត្តក្រចេះ បទល្មើសឈើខុស ច្បាប់កក្រើកឡើងខ្លាំងម៉្លេះ
Mon,30 August 2021 (Time 02:15 PM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 216នាក់)

ក្លាយជារឿងចម្លែកយ៉ាងខ្លាំង ចាប់ផ្តើមធ្វើឲ្យពលរដ្ឋរស់នៅក្នុងទឹកដីខេត្តក្រចេះជាច្រើន ផ្តើមនាំគ្នាមានចម្ងល់មិន អស់មិនហើយសោះតែម្តង ដោយទាំងអស់គ្នាលើកឡើងថា ស្របពេលទៅនឹងរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញវិ ធានការបិទខ្ទប់ស្ទើរតែទូទាំងបណ្តាខេត្តក្រុង ព្រោះតែបញ្ហាកូវីដ១៩ ហើយចុះមូលហេតុអ្វីបានជាទីតាំងទឹកដីក្រុង ក្រចេះ បទល្មើសឈើ ចាប់ផ្តើមមានការកក្រើកនូវសកម្មភាពអីក៏ខ្លាំងដៃម៉្លេះ ។

តាមដែលសេចក្តីរាយការណ៏ ពីពលរដ្ឋរស់នៅក្នុងស្រុកសំបូរ បានប្រាប់ឲ្យដឹងថា ស្រុកមួយចំនួន ជាប់នឹងព្រំប្រ ទល់ព្រៃឡង់ បច្ចុប្បន្ននេះកំពុងចាប់ផ្តើមមានក្រុមឈ្មួញបំផុសជួលឲ្យក្រុមម៉ូតូកែឆ្នៃធ្វើសកម្មភាពដឹកឈើឲ្យខ្លួន យ៉ាងគគ្រឹកគគ្រេងឡើងវិញហើយ ។ បើតាមដែលគេដឹងនោះ ឈើជាច្រើននោះ គឺបានយកចេញពីដែនជម្រកព្រៃ
ឡង់ តាមរយៈគោយន្តកន្ត្រៃ និងគោយន្តកែឆ្នៃ បានទម្លាក់គរទុក ដើម្បីជួលឲ្យក្រុមម៉ូតូដឹកជញ្ជូនបន្ត ក្នុងចេតនា បំភ័ន្តភ្នែកថា ជាសកម្មភាពបទល្មើសលក្ខណៈគ្រួសារ ក្នុងទិសដៅងាយស្រួលនូវក្នុងការចល័តឈើទាំងអស់នោះ
យកទៅប្រគល់ឲ្យឈ្មួញចាំទិញ ។

ក្នុងនោះ គេបានឃើញមានកំពង់ចំលងមួយចំនួន ចាប់ផ្តើមប្រើរូបភាពជាមធ្យោបាយឲ្យក្រុមម៉ូតូដឹកឈើទាំងអស់ នោះធ្វើសកម្មភាពបាន មានដូចជាកំពង់ចំលងភូមិធំ វឌ្ធនះ កំពង់ ចំលង ឬស្សីចារ ដែលមានទីតាំងនៅក្បែរក្រុង ក្រចេះតែម្តង ក្រោមហេតុផលថា ពួកគេមានមុខរបរអ្នកអ្នកចម្លង គឺមិនខ្វល់ថា ខុសច្បាប់ ឬក៏ត្រូវច្បាប់នោះទេ
ព្រោះការងារទាំងអស់ គឺជាការរបស់សមត្ថកិច្ច មិនមែនជាការងាររបស់គេ ដែលជាអ្នកចម្លងនោះទេ ។

មជ្ឈដ្ឋានក្នុងខេត្តក្រចេះ បានលើកឡើងថា គួរណាស់តែករណីបទល្មើសឈើបែបអណាធិបតេយ្យនេះ រូបលោក
វ៉ា ថន ដែលជាគណៈបញ្ជាការឯកភាព និងជាអាជ្ញាធរដែនដីថ្នាក់ខេត្ត បានចេញមុខទប់ស្កាត់ខ្លះផងទាន ពីព្រោះ ថាបើនៅតែមានសកម្មភាពបទល្មើសបែបអណាធិបតេយ្យតែយ៉ាងហ្នឹងទៅ គឺវាអាក្រក់មើលណាស់ក្នុងក្រសែ ភ្នែកមហាជន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ