សង្គមនេះពិតជាពិបាកយល់មែន ថារឿងអាណាចក្រទៅចុះសម្បូរក្រុមជនខិលខូចឆ្លៀតឧិកាសពុករលួយ សាង ការក្តៅក្រហាយឲ្យប្រជាពលរដ្ឋរងទុក្ខ ដោយឡែករឿងរ៉ាវពុទ្ធចក្រ ក៏នៅតែមានប្រជាពុទ្ធបរិស័ទជាច្រើន នាំគ្នា រិៈគន់យ៉ាងចាស់ដៃ ទៅលើរូបលោកប្រធានមន្ទីរធម្មការ និងសាសនា ថាមានចេតនាមិនល្អលើព្រះចៅអធិការ ព្រះសង្ឃ លោកតាអាចារ្យ ឬគណៈកម្មការវត្តណា ដែលមិនមានលាភប្រយោជន៌ជូនដល់រូបលោក ។តាមដែលសេចក្តីរាយការណ៌ចេញពីទឹកដីស្រុកដំណាក់ចង្អើ ខេត្តកែប បានប្រាប់ឲ្យកម្មវិធីផ្សាយ យើងដឹងថា កាលពីពេលថ្មីៗនេះ មានករណីផ្ទុះរឿងមួយ ដោយមានក្រុមអនាមិកបានចោទប្រកាន់លើព្រះចៅអធិការវត្ត ភ្នំ លាវ ដែលមានទីតាំងស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើ ខេត្តកែប ថាលួចមានស្រី ប៉ុន្តែជាលទ្ធផល គឺពុំមានភស្តុតាងណា ដែលអាចបញ្ជាក់នោះទេ ។ ស្របពេលទៅនឹងក្រុមអនាមិកប្រឌិតរឿងនោះផងដែរ គេក៏ បានឃើញលោក មៀច ឯម ដែលជាប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកែប បាននាំគ្នីគ្នាចុះទៅវត្ត បម្រុងដកដំណែងព្រះចៅអធិកាវត្តភ្នំលាវ បែបឆៅៗនោះចេញតែម្តង ប៉ុន្តែជាសំណាងផងនោះ គឺផែនការផ្លាស់ប្តូរព្រះចៅ អធិការវត្តថ្មីនោះ មិនបានសម្រេច ដោយប្រជាពលរដ្ឋចំណុះជើងវត្ត រាប់រយពាន់នាក់បានចេញមុខតវ៉ា បាតុកម្ម ប្រឆាំងទៅនឹងរូបលោក មៀច ឯម វិញ ។តាមដែលប្រភពពីប្រជាពុទ្ធបរិស័ទបានបញ្ជាក់ថា សម្រាប់ទឹកដីស្រុកដំណាក់ចង្អើ គឺមិនខុសពីទឹកដីស្រុកដ៏ទៃ នោះទេក្នុងខេត្តកែបនេះ ព្រោះជានិច្ចជាកាលតែងរងព្យុះភ្លៀងពីរូបលោក មៀច ឯម ដែលមានអំណាចជាប្រ ធានមន្ទីរធម្មការ និងសាសនា នេះជាខ្លាំង ក្នុងនោះប្រសិនបើព្រះសង្ឃចៅអធិការវត្តណា លោកតាអាចារ្យវត្ត ណា មិនឧិនលំទោនជាមួយរូបគេ ឬក៏មានលាភជ័យខ្លះៗដល់គេនោះទេ គឺរមែងតែងតែមានភាពភ័យរន្ធុតញាប់ ញ័រសម្រាប់ខ្លួនស្ទើរគ្រប់ពេលវេលាមិនខាន ហើយជាក់ស្តែងផងនោះ ក្នុងពេលកន្លងមកនេះ ព្រះគ្រូ ម៉ៅ ស៊ើយ ដែលជាព្រះចៅវត្តភ្នំលាវ មានការមិនពេញចិត្ត និងកើតជាទំនាស់ខ្លះៗជាមួយលោកមៀច ឯម ក៏ស្រាប់តែកើត មានរឿងក្រុមអាណាមិកប្រឌិតរឿង ចោទប្រកាន់ថា ព្រះចៅអធិកាវត្តមានស្រីញី ភ្លាមៗក៏ស្រាប់តែលេចចេញ មុខរូបលោក មៀច ឯម ប្រធានមន្ទីររូបនោះ ទាមទាដកព្រះគ្រូ ម៉ៅ ស៊ើយ ចេញពីព្រះចៅអធិការវត្ត ហើយ ផ្លាស់ប្តូរដំណែងព្រះចៅអធិការវត្តថ្មី តែម្តង ប៉ុន្តែពាក្យចាស់តែងលើកឡើងថា ធ្វើល្អបានល្អ ធ្វើអាក្រក់បានអា ក្រក់ ទោះជាបែបណាមនុស្សល្អរមែងទេវតាជួយ នៅទីបំផុតប្រជាពុទ្ធបរិស័ទ រាប់រយពាន់នាក់ ចេញមុខបាតុ កម្មតវ៉ា ទើបគេឃើញរូបលោក មៀច ឯម ដកខ្លួនចេញវិញ ។ប្រភពពីប្រជាពលរដ្ឋជាច្រើនលើកឡើងថា គួរដល់ពេលដែលក្រសួងធម្មការ និងសាសនា ប្តូរសមាសភាពប្រ ធានមន្ទីរធម្មការ និងសាសនាខេត្តកែបថ្មីហើយ ព្រោះអស់រយៈពេលជាច្រើនឆ្នាំមកនេះ ពលរដ្ឋស្នើសុំឲ្យក្រ សួងផ្លាស់ប្តូររូបលោក មៀច ឯម ចេញពីតួនាទី ប៉ុន្តែក្រសួងធម្មការ និងសាសនា តែងតែលើកឡើងថា ឲ្យរង់ចាំក្រ សួងសម្របសម្រួលសិនឲ្យតែរហូត ក្លាយជារឿងមួយដែលពលរដ្ឋនិយាយមិនដាច់ពីមាត់ថា និស្ស័យរបស់មនុស្ស បើវាម៉េច គឺយ៉ាងចឹងហើយ កែមិនចេញនោះទេ ។ទាក់ទិនទៅនឹងព័ត៌មាននេះផងដែរ លោក មៀច ឯម កម្មវិធីផ្សាយយើង មិនអាចទំនាក់ទំនងសុំការបំភ្លឺបាននោះ ទេ ព្រោះមិនអាចស្វែងរកលេខទូរស័ព្ទទំនាក់ទំនងបាន តែបើទោះជាយ៉ាងណាកម្មវិធីផ្សាយរបស់យើង ព្យាយាម យកអំពីចំណាត់ការរបស់ថ្នាក់ដឹកនាំបន្តទៀត ផ្សាយជូនមហាជនជ្រាប នៅពេលខាងមុខ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ