ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
យកផ្លូវសាធារណៈដាក់ឲ្យធ្វើកន្លែងលក់ដូររាល់ថ្ងៃ មិនខ្វល់ពីកកស្ទះក្នុងការធ្វើដំណើររបស់ពលរដ្ឋ គេមិនដឹង ថា លោកប្រធានផ្សារតានីទទួលប្រយោជន៌ ឬក៏លោកអភិបាលស្រុកអង្គរជ័យ ទទួលប្រយោជន៌នោះទេ
Sat,21 August 2021 (Time 12:00 AM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 300នាក់)

ក្លាយជាការរិៈគន់ឲ្យសំពោងហើយ ខណៈផ្លូវមួយខ្សែរដែលមានទីតាំងខាងកើតផ្សារតានី ត្រូវបានគេយកធ្វើជាទី តាំងលក់ដូរពាសពេញផ្លូវ ក្លាយជាការក្តីក្រហាយដល់ពលរដ្ឋអ្នកដំណើរជាច្រើន មិនអាចបើកបរ រថយន្តឆ្លង កាត់បាន ផ្តើមចេញនូវភាពក្តៅក្រហាយដល់លោកប្រធានផ្សារខាងលើគ្រប់ៗគ្នា។អ្នកខ្លះនិយាយបែបចំអកថា គេសង្ស័យរូបលោកប្រធានផ្សារនេះ ចង់បានប្រយោជន៌ធ្វើមានធ្វើបានខ្លាំងហើយមើលទៅ បានជាសូម្បីតែផ្លូវ សាធារណៈរបស់រដ្ឋក៏មិនលើកលែងដែរ អនុញ្ញាតិឲ្យមានការលក់ដូរដើម្បីប្រមូលយកផាស៊ីញាត់ហោប៉ៅ យ៉ាងចឹង ប៉ុន្តែក្នុងនោះអ្នកខ្លះក៏និយាយថា ករណីនេះ ប្រសិនបើអាជ្ញាធរស្រុកអង្គរជ័យ មិនអនុញ្ញាតនោះទេ ម៉្លេះសមត្រឹមរូបលោកប្រធានផ្សារតានី មិនហ៊ានអនុញ្ញាតឲ្យដងផ្លូវមួយទាំងមូល ក្លាយជាទីតាំងលក់ដូរយ៉ាង ចង្អៀតណែនតាន់តាប់យ៉ាងដូច្នេះឡើយ ។

សេចក្តីរាយការណ៌ពីប្រជាពលរដ្ឋអ្នកដំណើរជាច្រើនបានប្រាប់ដល់កម្មវិធីផ្សាយយើងដឹងថា បច្ចុប្បន្ននេះ កំ ណាត់ផ្លូវខាងកើតផ្សារតានី ដែលមានទីតាំងស្ថិតនៅក្នុងឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត កំពុងក្លាយជាការក្តៅ
ក្រហាយសម្រាប់ពលរដ្ឋអ្នកដែលចាំបាច់បើកបររថយន្តឆ្លងកាត់យ៉ាងខ្លាំង ។ ជារៀងរាល់ថ្ងៃ ដងផ្លូវមួយនេះត្រូវ
បានកកស្ទះអស់ចរាចរ ធ្វើឲ្យពលរដ្ឋអ្នកដំណើរបើករថយន្តធ្វើដំណើរឆ្លងកាត់មិនរួចទេ ។ ហើយបើតាមអ្នក លក់ដូរនៅលើផ្លូវទាំងអស់តែងប៉ះសម្តីជាមួយអ្នកដំណើរ ពួកគេតែលើកឡើងថា ការលក់នេះ គឺពួកគេបានបង់ ផាស៊ីឲ្យប្រធានផ្សារ មិនមែនលក់ទទេ នោះឡើយ ។

ស្របពេលដែលអ្នកលក់ដូរប៉ះសម្តីជាមួយអ្នកដំណើរផងនោះ ទីតាំងខាងលើ គេមិនធ្លាប់ឃើញលោកប្រធាន ផ្សារចុះរៀបចំសណ្តាប់ធ្នាប់នៅលើផ្លូវនេះឡើយ ក្លាយជាចម្ងល់ដែលធ្វើឲ្យពលរដ្ឋអ្នកដំណើរមិនអស់ចិត្តនោះ សោះ ។

ពលរដ្ឋជាច្រើនបានលើកឡើងថា ជាក់ស្តែងណាស់ ទីតាំងផ្សារ គួរណាតែលោកប្រធានផ្សារចុះរៀបចំឲ្យក្រុម អ្នកដូរតាមតូបនៅក្នុងផ្សារហើយទុកដងផ្លូវសាធារណៈឲ្យសាធារណៈជនធ្វើដំណើរទើបសម ហើយចុះមូល ហេតុអ្វីបានជាលោកប្រធានរូបនោះ យកផ្លូវសាធារណៈឲ្យមនុស្សលក់ដូរឲ្យចង្អៀតតាន់តាប់ទៅវិញ ។

ប្រជាពលរដ្ឋជាច្រើន ក្នុងស្រុកអង្គរជ័យ សំណូមពរទៅលោកជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត មេត្តាជួយមានវិធានការរៀបចំផ្លូវផ្សារមួយខ្សែនេះឲ្យប្រសើរឡើងវិញផង ដើម្បីបានពលរដ្ឋអ្នកដំណើរបាន ឆ្លងកាត់ងាយស្រួលដូចរាល់ដង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ