ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ករណីរូបលោក កែវ សេង ចុះពិនិត្យរឿងចាក់ដីរំលោភបំពានអាងស្តុកទឹកដ៏ធំរបស់រដ្ឋ នៅក្នុងស្រុកកៀនស្វាយ កំពុងត្រូវបានពលរដ្ឋទទូចចង់បាន លោកអភិបាល នៃគណៈអភិបាលខេត្តកណ្តាល ចុះពិនិត្យដោយផ្ទាល់
Thu,12 August 2021 (Time 11:38 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 132នាក់)

ដូចគេថា ដំរីស្លាប់មិនអាចយកចង្អេទៅបាំងបាននោះទេ យ៉ាងណាមិញរឿងរ៉ាវដីអាងស្តុកទឹកមួយកន្លែង ក្នុង ស្រុកកៀនស្វាយ កំពុងត្រូវបានពលរដ្ឋជាច្រើន មិនសប្បាយចិត្តចំពោះរូបលោក កែវ សេង ប្រធានការិយាល័យ សេដ្ឋកិច្ច និងអភិវឌ្ឍន៌សហគមន៌ ដោយពលរដ្ឋមួយចំនួននោះលើកឡើងថា សកម្មភាពរបស់លោក កែវ សេង គឺហាក់បីដូចជាជួយឲ្យបុគ្គលអ្នកមានលុយ សម្រេចគោលបំណងបោះបង្គោលរបងនៅលើដីអាងស្តុកទឹកនេះ ដោយប្រយោលតែម្តង ។

តាមដែលប្រភពព័ត៌មាននោះបានលើកឡើងថា ដីអាងស្តុកទឹកមួយកន្លែង ស្ថិតនៅស្រុកកៀនស្វាយ នៅមិន ទាន់បញ្ចប់នោះទេ ដោយប្រជាពលរដ្ឋជាច្រើន ពួកគាត់សង្កេតឃើញមានអ្នកសារព័ត៌មានចុះយកព័ត៌មានបន្ត បន្ទាប់ពាក់ព័ន្ធជុំវិញបញ្ហា ការចាក់ដីលុបអាងស្តុកទឹកដ៏ធំរបស់រដ្ឋ ដែលអាចរំដោះទឹក និងជៀសវាង គ្រោះ មហន្តរាយ ដោយសារទឹកជំនាន់ នេះ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ នៅក្នុងកម្មវិធីប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនក្មេងៗ និងយុវវ័យ សម្តេច តេជោ ហ៊ុនសែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា
បាននិយាយដាក់ចំៗ និងសង្កត់ធ្ងន់ៗថា« សម្ដេចបានបញ្ជាឲ្យចៅហ្វាយខេត្តចុះត្រួតពិនិត្យភ្លាម ប្រសិនបើមិន ចុះរារាំងនោះទេ អាងស្តុកទឹករបស់រដ្ឋ អាចនឹងក្លាយជាដីកម្មសិទ្ធិឯកជន ដែលពួកគេបំពានយក ។

បន្ទាប់ពីប្រសាសន៌របស់សម្តេចសង្កត់ធ្ងន់ៗរួចមក ស្រាបតែថ្ងៃទី3 ខែសីហា ឆ្នាំ2021 កន្លងទៅនេះ លោកអភិ បាល នៃគណ:អភិបាលស្រុកកៀនស្វាយ ក៏បានចេញលិខិតបង្គាប់ការ ចាត់តាំងលោក កែវ សេង មានតួនាទី ជាប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ស្រុក ឲ្យដឹកនាំមន្រ្តីក្រោមឱវាទ ចុះត្រួតពិនិត្យ និង អង្កេតការវាស់វែង ទីតាំងដីអាងស្តុកទឹករបស់រដ្ឋនេះ ដែលស្ថិតនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀន ស្វាយ ខេត្តកណ្ដាល តែម្ដង។

ជាក់ស្តែង ការចុះបំពេញភារៈកិច្ចរបស់លោក កែវ សេង ក៏ត្រួវបានពលរដ្ឋបានលើកឡើងថា រូបលោកបាន អនុវត្តន៌ហួសព្រំដែន ហើយផ្ទុយស្រឡះពីអនុសាសន៍សម្ដេច ក្រោមលេសធ្វើផ្លូវជូនប្រជាពលរដ្ឋទៅវិញ

ប្រភពពីពលរដ្ឋលើកឡោះងថា ពួកគាត់មិនយល់ចំពោះសកម្មភាពរបស់លោក កែវ សេង និងមន្រ្តីក្រោមឱវាទ សោះនោះទេ ថាតើលោកចុះមកដើម្បីត្រួតពិនិត្យស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ការពារដីបឹងស្តុក ទឹករបស់រដ្ឋ ឬមកក្នុងនាមជាអ្វីឲ្យប្រាកដ?

ទោះជាយ៉ាងណា ពលរដ្ឋទាំងអស់នោះ ពួកគាត់មានបំណងចង់បានរូបលោកអភិបាល នៃគណអភិបាល ខេត្តកណ្តាល ចុះពិនិត្យដោយផ្ទាល់ នៅលើដីខាងលើទៅតាមអ្វីដែលពួកគាត់ចង់ឃើញ ក៏ដូចជាតាមប្រសាន៌ របស់សម្តេចតេជោ សែន ដែលពួកគាត់ធ្លាប់បានស្តាប់ផងដែរ ។

ទាក់ទិនទៅនឹងព័ត៌មានខាងលើនេះ អង្គភាពព័ត៌មានយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីរូបលោក កែវ សេង
ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៌សហគមន៌ស្រុកកៀនស្វាយ បាននៅឡើយទេ ព្រោះពុំមានលេខទំ នាកទំនង តែបើទោះជាបែបណាអង្គភាពយើងខ្ញុំ រង់ចាំរាល់ការបកស្រាយរបស់សាម៉ីស្ថាប័នទាំងឡាយណា ទាក់ ទិនទៅនឹងព័ត៌មានខាងលើនេះ នៅរៀងរាល់ម៉ោងធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ