ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
មហាជនរង់ចាំមើលថា តើនៅមានឈ្មួញណា ហ៊ាននាំគ្រឿងចក្រឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹកទៀតដែរ ឬទេ នៅក្រោយដែលលោកព្រះរាជអាជ្ញាខេត្តកំពង់ធំ បង្ក្រាបគ្រឿងចក្របាន៥គ្រឿង កាលពីពេលថ្មីៗកន្លងទៅ ហើយនេះ
Thu,08 July 2021 (Time 12:41 AM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 177នាក់)

ក្លាយជាការរង់ចាំមើលពីមហាជនជាច្រើន ដោយម្នាក់ៗចង់ដឹងថា នៅក្រោយពេលដែលមានវត្តមានលោកព្រះ រាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ដាក់វិធានការក្តៅដោយបញ្ជាឲ្យសមត្ថកិច្ចធ្វើការឃាត់នូវគ្រឿងចក្រចំនួន ៥គ្រឿង ដែលហ៊ានឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹកហើយនោះ តើនៅមានឈ្មួញរូបណាអាចហ៊ាននាំ គ្រឿងចក្រចូលទៅឈូសឆាយដីព្រៃលិចទឹក នៅចំណុចហាមឃាត់បន្តទៀតដែរឬក៏ទេ ហើយប្រសិនបើនៅមាន ក្រុមឈ្មួញអាចបន្តលួចនាំគ្រឿងចក្រឈូសឆាយទន្ទ្រានយកដីរបស់រដ្ឋទៀតនោះ បុគ្គលឈ្មួញម្នាក់នោះ គឺប្រា កដក្លាយទៅជាការលើកឡើងរបស់មហាជន ព្រោះតែរូបគាត់ជាមនុស្សមិនធម្មតានោះទេ ដែលហ៊ានផ្គើនទៅ នឹងចំណាត់ការរបស់សាលាដំបូងខេត្តកំពង់ធំ ។

គួររំលឹកថា ថ្ងៃទី៥ រហូតដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ លោក សាយ វាសនា ព្រះរាជអាជ្ញារង តំណាងឲ្យរូប លោក ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ អមដំណើរដោយលោក ឃុន ប៊ុនហូ មេបញ្ជាការ រងកងរាជអាវុធហត្ថខេត្តកំពង់ធំ សហការជាមួយសមត្ថកិច្ចជំនាញ សង្កាត់រដ្ឋបាលព្រៃឈើស្ទោង រួមជាមួយ កម្លាំងកងរាជអាវុធហត្ថស្រុកស្ទោង បានចុះបង្រ្កាបគ្រឿងចក្រចំនួន៥គ្រឿង របស់ក្រុមហ៊ុនគ្រួសារសុខសាន្ត ដែលកំពុងតែធ្វើសកម្មភាពឈូសឆាយដីគម្របព្រៃឈើ ស្ថិតនៅក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ដែលជា ព្រៃបម្រុងរក្សាទុករដ្ឋ ។ ក្នុងនោះមានគ្រឿងចក្រចំនួន៥គ្រឿង មានអ៊ិចស្កាវទ័រ២គ្រឿង, អាប៊ុល២គ្រឿង និង ត្រាក់ទ័រមួយគ្រឿង ដែលបានធ្វើសកម្មភាពឈូសឆាយដីរបស់រដ្ឋ ។

តាមសេចក្តីរាយការណ៌នោះបានឲ្យដឹងថា វត្ថុតាងទាំងអស់ ត្រូវបានកម្លាំងចម្រុះឃាត់បាន និងនាំយកទៅរក្សា ទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្ទោង ដើម្បីចាត់ការបន្ត ។

នៅក្នុងសកម្មភាពនោះ មហាជនបានសំដែងចេញនូវការអបអរសាទរចំពោះចំណាត់ការផ្លូវច្បាប់ របស់រូប លោកព្រះរាជ និងអាជ្ញាធរ ដែលបានការពារទប់ស្កាត់ ការរំលោភបំពានរុករាន្ទដីព្រៃរបស់រដ្ឋ ដែលជាសកម្ម ភាពអត់ចេះអៀនខ្មាស់ជាខ្លាំង ដោយគេទម្លាយថា មានការឈូសឆាយយកដីរហូតដល់ទៅចំនួនជាង២០០ ហិកតាឯណោះ ។

សកម្មភាពទាំងនេះ គឺជាសារមួយបង្ហាញមហាជនឲ្យបានឃើញថា ស្ថាប័នច្បាប់នៅក្នុងខេត្តកំពង់ធំទាំងអស់ គឺពុំបានព្រងើយកន្តើយជាមួយទៅនឹងសកម្មភាពល្មើសច្បាប់របស់ក្រុមឈ្មួញ និងបុគ្គលមានអំណាចរូបណា នោះឡើយ អ្វីដែលប៉ះពាល់ទៅដល់សម្បត្តិសង្គមជាតិ គឺទាំងអស់អាជ្ញាធរ ទាំងសមត្ថកិច្ចតុលាការ តែងតែមាន ចំណាត់ការដូចជាភ្លៀងរលឹម ប៉ុន្តែបើទោះជាយ៉ាងនោះក្តី មហាជនទាំងអស់នៅតែមានការបារម្ភថា ក្រុមឈ្មួញ ខិលខូចមួយចំនួន អាចនឹងនៅលួចលាក់ធ្វើសកម្មភាពបន្តទៀត ពីព្រោះថា កន្លងមកក៏មានសកម្មភាពចុះបង្ក្រាប ពីស្ថាប័នច្បាប់ផងដែរ ប៉ុន្តែក្រុមឈ្មួញខិលខូច គឺតែងលួចលាកធ្វើសកម្មភាពជារឿយៗផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ