ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ខ្លាំងបាត់... មិនដឹងថាមានខ្នងបង្អែកធំមហិមារប៉ុណ្ណាទេ ស្ត្រីម្នាក់ហ៊ាននាំគ្រឿងចក្រទៅចាក់ដីលុបអាងស្តុកទឹក ដ៏ធំរបស់រដ្ឋធ្វើជាកម្មសិទ្ធិខ្លួន គេរង់ចាំមើលព្រះឥន្ទមានព្រះទ័យបែបណា
Tue,20 July 2021 (Time 04:03 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 164នាក់)

ក្លាយជាការភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលប្រទេសកម្ពុជាពលរដ្ឋគ្រប់រូបតែងតែនាំគ្នាគោរពនូវនីតិរដ្ឋ ក្រោមដំ បូលសន្តិភាពរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ សែន ជាប្រមុខ ស្រាប់តែពេលនេះ លេចបែកធ្លាយ ថាមានស្ត្រីម្នាក់មិនដឹងថា មានអំណាចបុណ្យសក្តិ៍ឬក៏ខ្នងបង្អែកប៉ុណ្ណា បានជាហ៊ានចាក់ដីលុបបឹងដ៏ធំរបស់
រដ្ឋ បង្កឲ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៌យ៉ាងខ្លាំងពីសំណាក់មហាជន ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា ដីអាងបឹងធំមួយកន្លែង ស្ថិតនៅភូមិឈើទាល២ ឃុំឈើទាល ស្រុកគៀនស្វាយ ខេត្តកណ្ដាល ត្រូវបានលោកស្រីម្នាក់ និងបក្សពួកជាច្រើននាក់ទៀត យកគ្រឿងចក្រចុះឈូស ឆាយ ជីកព្រុំបោះបង្គោល និងចាក់ដីធ្វើជាកម្មសិទ្ធិរបស់ខ្លួនយ៉ាងរំភើយ ដោយមិនខ្លាចញញើតអាជ្ញាធរទាល់តែ សោះ។

ប្រភពនោះបន្តថា ទីតាំងដីខាងលើត្រូវបានលោកស្រីម្នាក់ និងបក្សពួកយកគ្រឿងចក្រធ្វើការជីកឈូសឆាយរំ លោភបំពាននោះ គឺជាដីដែលអាជ្ញាធរបានធ្វើការហាមឃាត់ ដោយកំណត់ថា ជាអាងបឹងធំមួយ ក្នុងស្រុក កៀនស្វាយ ដូចមានលិខិតលេខៈ ៧៥ សជណ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០០៩ ។

នៅក្នុងពេលកន្លងមក អាជ្ញាធរមូលដ្ឋាន ក៏បានធ្លាប់ធ្វើការចុះហាមឃាត់ ចំពោះករណីជីកឈូសឆាយរំលោភ បំពានដីរដ្ឋនេះផងដែរ ប៉ុន្តែគេមិនដឹងថា ស្ត្រីខាងលើនោះ មានអំណាច ឬក៏សំអាងអ្វីនោះទេ ពោលគឺហាក់បី ដូចជាមិនខ្លាចញញើត ទៅនឹងអាជ្ញាធរមូលដ្ឋានអ្វីសោះ បើទោះជាអាជ្ញាធរ និងប្រជាពលរដ្ឋរស់ក្នុងតំបន់នោះ បានធ្វើការពន្យល់ណែនាំយ៉ាងណាក្ដី ។

ពលរដ្ឋជាច្រើនផ្តើមងឿងឆ្ងល់ថា តើលោកស្រីម្នាក់ និងបក្សពួកនេះជានរណា? មានអំណាចលុយកាក់ ឬមាន ខ្សែរ មានខ្នងធំបែបណា? បានជាផ្គើននឹងច្បាប់ ហ៊ានឲ្យគ្រឿងចាក់ឈូសឆាយរំលោភដី ដែលជាសម្បត្តិរដ្ឋ មកធ្វើជាកម្មសិទ្ធិរបស់ខ្លួន បានយ៉ាងរលូនបែបនេះ ។

ប៉ុន្តែបើទោះជាយ៉ាងណាក្តី ប្រជាពលរដ្ឋជាច្រើន សង្ឃឹមជឿជាក់ថា លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈ អភិបាលខេត្តកណ្ដាល ជាពិសេស ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេត្តាផ្តល់នូវចំណាត់ការស្រាវជ្រាវចំពោះ បញ្ហាខាងលើនេះ បង្ហាញឲ្យពលរដ្ឋមានជំនឿចិត្តលើច្បាប់ របស់ប្រទេសផង ។

ទាក់ទិនទៅនឹងព័ត៌មានខាងលើនេះ កម្មវិធីផ្សាយរបស់យើង មិនអាចទំនាក់ទំនងសុំការបំភ្លឺពីស្ត្រីខាងលើ និងបក្ខ ពួករបស់គាត់បាននៅឡើយទេ ព្រោះពុំមានលេខទូរស័ព្ទទំនាក់ទំនង ហើយក៏សូមបញ្ជាក់ផងដែរថា នេះគឺជា ការស្នើសុំរបស់ប្រភពពលរដ្ឋ សុំឲ្យកម្មវិធីផ្សាយជួយពាំនាំចែករំលែកជម្រាបជូនថ្នាក់ដឹកនាំ ក្នុងគោលបំណង កែលំអរ រាល់សាម៉ីបុគ្គល ឬស្ថាប័ន្នទាំងឡាយណា ដែលអះអាងថា ព័ត៌មាននេះ មិនសុក្រិតសម្រាប់ខ្លួន អាច ទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាន នៅរៀងរាល់ម៉ោងធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ