ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ស្នងការនគរបាលខេត្តព្រះវិហារ ចាត់តំណាងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ប្រគល់ជូនដល់កម្លាំង ទាំង៣ ឈរជើងគោលដៅបិទខ្ទប់ទាំង៦ចំណុច ក្នុងភូមិសាស្ត្រក្នុងក្រុង និងខេត្តព្រះវិហារ
Mon,19 July 2021 (Time 01:28 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 141នាក់)

លោកវរសេនីយ៍ឯក រស់ សុធី ប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរ បាលខេត្តព្រះវិហារ តំណាងដ៏ខ្ពស់ខ្ពង់របស់លោកឧត្តមសេនីយ៏ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត រួម នឹងសហការីរបស់លោកផងនោះ នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញនាំយកអំណោយ ដែលជាគ្រឿងឧបភោគ បរិភោគ នឹងថវិកាមួយចំនួនផង ដែលជាអំណោយរបស់លោកឧត្តមសេនីយ៏ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ យកទៅប្រគល់ជូនដល់កងកំលាំងប្រដាប់អាវុធទាំង៣ រួមនិង កំលាំង សមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន ដែលឈរជើងនៅចំណុចទីតាំងបិទខ្ទប់ជាបណ្តោះអាសន្ន ចំនួន៦គោលដៅដែល ស្ថិតក្នុងភូមិសាស្ត្រ ក្នុងក្រុង និងខេត្តព្រះវិហារ។

នៅក្នុងឧិកាសនោះ លោកវរសេនីឯក រស់ សុធី ក៏បានពាំនាំប្រសាសន៏ផ្តាំផ្ញើរ ក៏ដូចជាការដាសតឿន ក្រើន រំលឹកពីសំណាក់លោកឧត្តមសេនីយទោ ស្នងការនគរបាលខេត្ត ជូនដល់កងកំលាំងទាំង៣ ក៏ដូចជាកំលាំងសមត្ថ កិច្ចមូលដ្ឋាន ដែលកំពុងប្រចាំការនៅចំនុចគៅដៅនិមួយៗ ទាំង៦គោលដៅ ធ្វើយ៉ាងណាចូលរួមសហការ នឹង អនុវត្តសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ក៏ដូចជាសារាចរណែនាំ ស្តីពី ការបិទខ្ទប់ក្នុងតំបន់ភូមិសាស្ត្រក្នុងក្រុង នឹងខេត្តព្រះវិហារនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីចូលរួមបង្កាទប់ស្កាត់ នៃការរីករាលដាលនៃជំងឺកូវិដ១៩ នេះ។

ជាមួយគ្នានោះដែរលោកវរសេនីឯក រស់ សុធី ដែលជាតំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីទោស្នងការនគរបាល ខេត្តព្រះវិហារ ក៏បានធ្វើការណែនាំដល់កងកំលាំងដែលឈជើងនៅតាមចំណុចគោលដៅនិមួយៗ ទាំង៦គោល ដៅខាងលើ ធ្វើយ៉ាងណាត្រូវចូលរួមអនុវត្តនូវវិធានការ ៣កុំ នឹង៣ការពារ ដែលក្រសួងសុខាភិបាលបានដាក់ មកឲ្យអនុវត្តនេះ ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ព្រោះវិធានការ៣កុំនិង៣ការពារនេះ លោកថា វាប្រៀបបានទៅ នឹងខែល ឬក៏ជាអាវក្រោះ ដ៏ក្រាសនឹងដ៏មានប្រសិទ្ធភាពក្នុងការ ការពារមិនឲ្យមេរោគកូវិដ១៩នេះ ឆ្លងរីករាល ដាលពីម្នាក់ទៅម្នាក់បាន។

បន្ថែមពីនោះលោកវរសេនីឯក ក៏បានលើកឡើងប្រសាសន៏ផ្តាំផ្ញើរពាក្យប្រុងប្រយត្ន័របស់លោកស្នងការ ដែល តែងតែលើកឡើងមកជារឿយៗកន្លងមកថា យើងមិនអាចមើលឃើញមេរោគកូវិដ១៩នេះបាននោះទេ តែមេ រោគកូវិដ១៩វិញ វាអាចមើលឃើញយើងយ៉ាងច្បាស់ យើងអាចភ្លេចខ្លួនជាមួយមេរោគកូវិដ១៩បាន តែមេរោកូវិដ ១៩វាមិនអាចបំភ្លេចយើងសូម្បីតែ១វិនាទីណានោះឡើយ ព្រោះវាជាសត្រូវដែលគ្មានស្រមោលមួយដែលប្រៀប បានទៅនឹងមច្ចុរាជវង្វេងផ្នូរ មិនមានការលើកលែងក្នុងកាសំលាប់យើងនោះឡើយ បើសិនតែយើងភ្លេចខ្លួនតែ មួយប៉ព្រិចភ្នែក ខ្វះនៅការប្រុងប្រយត្ន័ ខ្វះនូវវិធីសាស្ត្រការពារនោះ ផលនៃការរងគ្រោះថ្នាក់ដោយមច្ចុរាជ មហាប្រល័យដែលបង្កឡើងដោយមច្ចុរាជមួយនេះ អាចមកឆក់យកជីវិតយើងដោយមិនដឹងខ្លួនតែមួយរយះខ្លី ហើយក៏មិនមានឈាមមួយតំណក់ណាធ្លាក់ដល់ដីនោះឡើយ។

គួរបញ្ជាក់ផងដែរថា អំណោយដែលជារបស់លោកស្នងការផ្តល់ជូនដល់កងកម្លាំងទាំង៣ប្រចាំការគោលដៅ ទាំង៦ចំណុចខាងលើតាមរយះលោកវរសេនីយឯក នាឧិកាសនោះរួមមាន។ ទឹកបរិសុទ្ធចំនួន៦០កេះ ទឹកផ្លែឈើ ៥កេះ ទឹកអាល់កុល២០លីត្រ ម៉ាស់ចំនួន១០ប្រអប់ នឹងថវិការចំនួន១លានរៀល ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ