ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
តើជាកាពិតទេ ដែលល្បីថា លោកមេប៉ុស្ត៍រលួសសែនជ័យ ឈ្មោះ វ៉ា វាតឡាវី នៅពីក្រោយខ្នងបទល្មើសឈើ
Sun,18 July 2021 (Time 05:26 AM)
ដោយ ៖ អ៊ុត គឹមអាង (ចំនួនអ្នកអាន: 190នាក់)

ស្ទើរតែរាល់យប់ហើយ រឿងមួយកើតឡើងនៅលើទឹកដីមួយ វាជាទំលាប់ទៅហើយ ដែលចរាចរបទល្មើសឈើ ចេញចូលយ៉ាងរលូន សិប្បកម្មរីកដូចផ្សិត ដោយពុំមានការបង្ក្រាបទាល់តែសោះ ។ ក្នុងរឿងនេះដែរ លេចឮ ពាក្យថា មូលហេតុដែលបទល្មើសច្រើនយ៉ាងនេះ មានការពាក់ព័ន្ធជាមួយមេប៉ុស្ត៍ណឹងឯង ។

ជាក់ស្តែង ផ្ទះមួយកន្លែង ស្ថិតនៅចំណុចក្បែរស្ពាន អូរខ្សាច់ចម្ងាយប្រហែល ២០០មែត្រ តែងតែមានសាំយ៉ុង ចេញចូលដាក់ឈើ ស្ទើរតែរាល់យប់ហើយទីតាំងនោះដែរ គឺជាកន្លែងស្តុបឈើតែម្តង ។

បើតាមការឲ្យដឹងពីប្រជាពលរដ្ឋ ដែលរស់នៅភូមិនោះថា ទីតាំងដែលហ៊ុមព័ទ្ធដីដ៍ធំល្វឹងល្វើយ នៅក្បែរស្ពាន អូរខ្សាច់ដែលមានកញ្ចុះអង្កុយលំហែរកាយផងដែរនោះ គឺជាកន្លែងដែលសំរាប់ស្តុបឈើណឹងហើយ ៗទីតាំង មួយនោះដែរ គឺជាផ្ទះមេប៉ុស្ត៍រលួសណឹងឯង ហើយឡានដែលតែងតែចូលដឹកនៅទីនោះជាប្រចាំនោះ ។

ម្ចាស់ឈ្មោះលោកគ្រូ ផល្លា នាយកសាលាសន្តាន់ មានផ្ទះនៅម្តុំផ្សារសន្តាន់ និងម្នាក់ទៀតឈ្មោះ រ៉ាត់ ទាំងពីរ នាក់នេះដឹកស្ទើរតែរាល់យប់ ហើយក៍មិនដែលឃើញ សមត្ថកិច្ច ក៏ដូចជាជំនាញជាពិសេស លោក តែ រី ដែល ជានាយសង្កាត់រដ្ឋបាលព្រៃឈើរលួសសែនជ័យ ធ្វើការបង្ក្រាបម្តងណាឡើយ ។

ទូរស័ព្ទរបស់លោក ទោះខលដើម្បីផ្តល់ដំណឹងរាយការណ៍ជូនលោកយ៉ាងណាក្តី ក៏លោកមិនលើកដែរ ពិ សេសពេលយប់តែម្តង ហើយក៏មិនសូវដែលឃើញលោកនៅកន្លែងដែរ ។ ការដែលមិនលើកទូរស័ព្ទនេះ អាច ពន្យាឲ្យបទល្មើសទៅផុតដែនដី លោកហើយមើលទៅនេះ ជាលេសធ្វើរមិនដឹងមិន ឮដើម្បីប្រយ៉ោជន៍ហើយ មើលទៅ ។ ចំណែកលោកមេប៉ុស្ត៍ឯណេះវិញ លោកបានប្រាប់ក្រុមការងារយើងថា ផ្ទះស្តុបឈើនោះជាផ្ទះ លោកហើយ លោកបានកម្រៃខ្លះៗ ពីរឿងនេះដែរ ចំណែករឿងបើកដៃឲ្យមានសិប្បកម្ម និងការចរាចរដឹក រាល់យប់នោះ ចង់បិទចង់បើកនោះ វាជាសិទ្ធរបស់មេព្រៃទេ ហើយសិប្បកម្មទាំងនោះ គេមានច្បាប់របស់គេ បើរចង់ដឹងទាក់ទងទៅលោក តែ រី ទៅចំពោះលោកពិបាកណាស់ ព្រោះថា សមត្ថកិច្ចក្នុងខេត្តក្រចេះ ទាំង អស់គេដឹងអស់ហើយ ។

តើនេះជាការដោះសារ របស់មេប៉ុស្តិ៍ដែរឬទេក្នុងរឿងនេះ ទោះជាយ៉ាងណា ភ្នាក់ងារអ្នកយកព័ត៌មាន និងព្យា យាមយកព័ត៌មានច្បាស់ការ ផ្សាយជូនមហាជនជ្រាបនៅពេលខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ