ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ខ្លាំងបាត់.. ស្ងាត់ៗ លោកសក្តិ៍៣ម្នាក់ ទាញកាំភ្លើងបាញ់រះជិត២០គ្រាប់លេង ផ្អើលប្រជាពលរដ្ឋនាំគ្នាព្រលឹងចុង សក់រត់ចែកជើងគ្នា ស្ទើរតែមិនទាន់
Sun,18 July 2021 (Time 09:36 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 222នាក់)

លេងសើចម៉េចបាន បើស្ងាត់ៗគ្រាប់កាំភ្លើងជិត២០គ្រាប់ ស្ទើរតែដូចជាចង្វាក់ភ្លេងញាក់ហោះស្រោចដី រឿងអី
បងប្អូនពលរដ្ឋ មិនភ្ញាក់ផ្អើលនាំគ្នាព្រលឹងចុងសក់រត់ចែកជើងគ្នាឲ្យសរភ្នែកស្ទើរតែមិនទាន់ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតរត់ចែកជើងគ្នាទាំងព្រលឹងចុងសក់ ដោយសារតែមានបុរសម្នាក់ ដែលគេស្គាល់ថា ជាមន្ត្រីយោធាសក្តិ៣ បានផឹកស្រាស្រវឹង រួចដកកាំភ្លើងខ្លីបាញ់រះជិត២០គ្រាប់ ដោយមិនដឹងពីមូលហេតុ ដែលបានកើតឡើង កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០២១ នៅចំណុចមេទឹកអូរាំង ស្ថិតក្នុងភូមិពាក់ស្បៃ ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង ។

សេចក្តីរាយការណ៍នោះបន្តថា បុរសដែលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋខាងលើនោះ មានឈ្មោះ តាន់ ជីវ័ន្ត អាយុប្រហែល៥២ឆ្នាំ ជាមន្ត្រីយោធាពាក់សក្តិ៣ និងមានទីលំនៅឯរាជធានីភ្នំពេញផងដែរ ហើយបើតាម ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ មន្ត្រីយោធាឈ្មោះ តាន់ ជីវ័ន្ត រូបនោះ បានមកលេងផ្ទះអតីតប្រពន្ធខ្លួន ដែលស្ថិតក្នុងភូមិ-ឃុំកើតហេតុខាងលើ ដោយជិះរថយន្ត១គ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២L ៨៩៦០។

ក្នុងនោះ មុនពេលកើតហេតុ មន្ត្រីយោធាខាងលើ បានផឹកស៊ីជាមួយមិត្តភក្តិយ៉ាងសប្បាយរីករាយជាធម្មតា មិនមានទំនាស់អ្វីកើតឡើងទេ ប៉ុន្តែពេលផឹកស្រវឹកជោគជាំទៅៗ មិនដឹងជាយ៉ាងម៉េច ស្រាប់តែដកកាំភ្លើងខ្លីនៅហ្នឹងចង្កេះ រួចបាញ់រះឡើងទៅលើជិត២០គ្រាប់ ធ្វើអោយក្មេងៗដែលឃ្វាលគោក្របីនៅក្បែនោះ និងអ្នកភូមិនៅជុំវិញនោះ ភ័យស្លន់ស្លោនាំគ្នារត់រកកន្លែងពួនគ្រប់ៗគ្នា ចំណែកមន្ត្រីយោធាវិញ ក្រោយពីបាញ់រះអស់ចិត្តហើយ ក៏បានជិះរថយន្តរបស់ខ្លួនចាកចេញទៅយ៉ាងរំភើយ ដូចអត់មានរឿងអ្វីសោះ។

ទាក់ទិនទៅនឹងព័ត៌មានខាងលើនេះ លោកឧត្តមសេនីយ៍ទោ ពៅ ជីវី ស្នងការនគរបាលខេត្តព្រៃវែង បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះថា ពិតជាមានករណីមន្ត្រីយោធា ស្រវឹងស្រាដកកាំភ្លើងបាញ់រះបង្អើលអ្នកស្រុកពិតមែន ហើយលោកក៏បានបញ្ជាឲ្យលោកអធិការស្រុក ចុះទៅធ្វើការភ្លាមៗផងដែរ ប៉ុន្តែពេលទៅដល់កន្លែងកើតហេតុ ជនបង្កបានចាកចេញទៅបាត់ហើយ ដូច្នេះសមត្ថកិច្ចក៏បានត្រឹមកសាងសំណុំរឿងបន្ត ទៅតាមនីតិវិធីប៉ុណ្ណោះ។

ប៉ុន្តែបើទោះជាយ៉ាងណាក្តី ប្រជាមហាជនដែលបានដឹងរឿងទាំងអស់ កំពុងរង់ចាំមើលថា តើអំណាចច្បាប់អាច ផ្តន្ទាទោសទៅលើបុគ្គលទំនើងមួយចំនួន ដែលតែងប្រើអំណាចខ្លួនបាញ់បោះយ៉ាងសេរី បានដែរ ឬក៏ទេ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ