ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ពិតជាខ្លាំងមែនលោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងប្រាសាទអាងខ្លួនជានាយសង្កាត់ រដ្ឋបាល ព្រៃឈើ ហ៊ានចេញដាវអាជ្ញាសឹក ឲ្យក្រុមឈ្មួញបំផ្លាញព្រៃឈើ ផ្គើនទៅបទបញ្ជារបស់នាយឧត្តមសេនីយ៏ សៅ សុខា ផង
Sun,06 June 2021 (Time 02:23 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 131នាក់)

ខ្លាំងដៃមែន លោក ជៀល សុផល តួរនាទីត្រឹមតែនាយសង្កាត់រដ្ឋបាលព្រៃឈើ សោះហ៊ានទាំងចេញច្បាប់ឲ្យក្រុម ឈ្មួញឈើបើកសិប្បកម្មកែឆ្នៃឈើយ៉ាងពេញមុខ ដោយផ្គើនទៅ និងបទបញ្ជារបស់ប្រមុខ រាជរដ្ឋាភិបាល នៃព្រះ រាជាណាចក្រកម្ពុជា ជាពិសេសផ្គើន ទៅនិងបទបញ្ជារបស់នាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការងកង យោធពលខេរះភូមិន្ទ និងជាបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទស និងជាប្រធានអនុគណៈកម្មការបង្ក្រាបបទ ល្មើសធនធានធម្មជាតិ ថ្នាក់ជាតិ ដោយហ៊ានឃុបឃិតគ្នាជាមួយ និងក្រុមឈ្មួញហ៊ានចេញច្បាប់ទៅឲ្យក្រុមឈ្មួញ បើកសិប្បកម្មកៃឆ្នៃឈើយ៉ាងអនាធិបតេយ្យ ដោយមិនដឹងថា ឈើដែលក្រុមឈ្មួញទាំងនេះក្រោយតែពីបានច្បាប់
អាជ្ញាសឹកហើយ ពួកគេប្រៀបបានទៅ និងសត្វស្វាបានកាំភ្លើងយ៉ាងដូច្នេះអញ្ចឹងឯង ។

យ៉ាងណាម៉ិញដូចជាឈ្មោះយាយ (ឡា)នេះជាដើម ដែលមានរោងសិប្បកម្មកែឆ្នៃឈើមួយកន្លែង ស្ថិតនៅភូមិត្រ ពាំងប្រាសាទ ឃុំនិងស្រុកត្រពាំងប្រាសាទ ដែលទីតាំងរបស់ក្រុមឈ្មួញដុះស្លែរឈ្មោះយាយ(ឡា) នេះ ក្រោយពីបាន ដាវអាជ្ញាសឹកពីជំនាញមន្ត្រីរដ្ឋបាលព្រៃឈើហើយ ម្ចាស់សិបកម្មខាងលើនេះកំពុងតែជិះសេះលែងដៃ ហើយដោយ រូបគេដើរប្រមូលទិញឈើពីតំបន់ណាក៏ដោយក៏គេមិនខ្វល់ទៅនិងច្បាប់ដែរ ដោយគេសំអាងថា រោងសិប្បកម្ម របស់គេ ៗមានច្បាប់គ្រប់គ្រាន់ហើយ ពាក់ព័ន្ធទៅនិងករណីសិប្បកម្មថា មានច្បាប់ខាងលើនេះឈ្មោះយាយ (ឡា)ដែលគេស្គាល់ថា ជាម្ចាស់សិប្បកម្មខាងលើដោយរូបគាត់បានប្រាប់មកក្រុមអ្នកសារព័ត៌មាន យើងនៅថ្ងៃ ទី៤ ខែមិថុនា ឆ្នាំ២០២១នេះ ថា សិប្បកម្មរបស់ខ្លួនពិតជាមានច្បាប់ត្រឹមត្រូវហើយ ៗចំពោះឈើវិញ ឈ្មោះ យាយឡាថា រូបគេដើរប្រមូលទិញដើម្បីយកមកផ្គត់ផ្គង់ក្នុងរោងសិប្បកម្មរបស់ខ្លួនទាំងប៉ុន្មានខាងលើ គឺរូបគេទិញ ពីប្រជាពលរដ្ឋដែលគេដើរកាប់ ឬក៏គាស់គល់តាមស្រែចំការរបសគេ ដើម្បីយកមកលក់ឲ្យខ្លួនតែប៉ុណ្ណោះ។

ដែលចម្លើយរបស់ម្ចាស់សិប្បកម្មខាងលើ វាហាក់បីដូចស៊ីសងទៅនឹងការបកស្រាយរបស់លោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទដែរ ដែលលោកនាយសង្កាត់រដ្ឋបាលព្រៃឈើរូបនេះ ក៏បាន ប្រាប់មកក្រុមអ្នកសារព័ត៏មានយើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១នេះថា សិប្បកម្មរបស់ឈ្មោះយាយ(ឡា)នេះ គេមានច្បាប់ ចំពោះឈើដែលដឹកចូលមកសម្រាប់ផ្គត់ផ្គង់សិប្បកម្មខាងលើលោក ជៀល សុផលឆ្លើយថា គឺគេដើរ ប្រមូលទិញពីប្រជាពលរដ្ឋដែរដោយមិនមានក្រុមហ៊ុន ឬក៏ឈើប៉េសេឯណានោះឡើយ សម្រាប់ស្រុកត្រពាំងប្រា សាទនោះ ដោយឡែកលោក អុឹង សាវរិទ្ធ ដែលជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យវិញ ដែលគេ សង្ស័យថា ជាអ្នកចាំទទួលស្រោមសំបុត្រពីលោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងប្រាសាទ ប្រចាំខែលើករណីនោះ ហាក់បីដូចពិបាក និងឆ្លើយសំនួររបស់អ្នកសារព័ត៏មានយើង ដោយលោកបង្វែសំនួរទាំង ប៉ុន្មានដែលក្រុមអ្នកសារព័ត៏មានយើងបានសួរទៅលោកដែលពាក់ព័ន្ធទៅនិងសិប្បកម្មខាងលើដោយលោកឲ្យ
ទៅក្រុមអ្នកសារព័ត៌មានយើងសួរទៅលោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើទៅ លោកថា ព្រោះអី គេនៅនិងមូលដ្ឋានហ្នឹងស្រាប់ ចំពោះលោកនៅខេត្តមិនសូវបានដឹងរឿងនេះទេ។

បើសិនច្បាប់សិប្បកម្មធ្វើបានធូររលុងដូចយាយ(ឡា) ដែលលោក ជៀល សុផល បានចេញឲ្យពិតប្រាកដមែន ប្រជាពលរដ្ឋលើកឡើងថា វានិងហិនហោចអន្តរធានហើយព្រៃឈើដែលសេសសល់ទាំងប៉ុន្មាននោះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ