ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
លោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងប្រាសាទ ត្រូវគេសង្ស័យថា បច្ចុប្បន្នកំពុងដេកសង្ងំប្រ មូលលុយពីម្ចាស់សិប្បកម្ម កែឆ្នៃឈើរាប់សិប្បកម្ម កន្លែងក្នុងស្រុកត្រពាំងប្រាសាទ ជាថ្នូរមិនបង្ក្រាប
Fri,04 June 2021 (Time 10:57 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 193នាក់)

ទីតាំងសិប្បកម្មកែឆ្នៃឈើអនាធិបតេយ្យរាប់សិបកន្លែងកើតមានឡើងដូចផ្សិតក្នុងស្រុកត្រពាំងប្រាសាទ ដែលគេ សង្ស័យថា វាជាប្រភពចំណូលដ៏សន្ធិកសន្ធាប់របស់លោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើត្រពាំង ប្រសាទ ដោយមតិមហាជនលើកឡើងថា បើមិនមានកាបើកភ្លើងខៀវពីសំណាក់លោក ជៀល សុផល ដែល ជានាយសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងប្រាសាទទេនោះ ៗទីតាំងសិប្បកម្មកែឆ្នៃឈើបែបអនាធិបតេយ្យដែល មានស្អេកស្កះស្ទើរពេញស្រុកត្រពាំងប្រាសាទទាំងប៉ុន្មានខាងលើនោះត្រូវបានរងកាបង្ក្រាបពីលោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើនោះជាក់ជាមិនខានឡើយ។

ភ្នាក់ងារអ្នកសារព័ត៌មានយើងសុំបើកវង់ក្រចក ពាក់ព័ន្ធជាមួយរោងសិប្បកម្មកែឆ្នៃឈើរបស់ (យាយឡា) តែ មួយកន្លងទៅចុះ ដែលទីតាំងខាងលើស្ថិតនៅចំនុចភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលទីតាំងកែឆ្នៃឈើដ៏សម្បើមមហិមាខាងលើនេះ បច្ចុប្បន្នកំពុងដំណើរកាបានយ៉ាងរលូន ដោយមិនមានការំខានណាមួយពីសំណាក់សមត្ថកិច្ចនៅក្នុងតំបន់នោះឡើយ។

ពាក់ព័ន្ធទៅ និងទីតាំងសិប្បកម្មកែឆ្នៃឈើរបស់ថៅកែឈ្មោះ (យាយឡា) ខាងលើលោក ជៀល សុផល នាយ សង្កាត់រដ្ឋបាលព្រៃឈើត្រពាំងសាទ បានប្រាប់មកអ្នកសារព័ត៌មានយើងតាមរយៈទូរស័ព្ទ នៅព្រឹកថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០២១នេះថា ទីតាំងរោងសិប្បកម្មកែឆ្នៃឈើរបស់ថៅកែឈ្មោះ(យាយឡា) ខាងលើនេះ លោកថា របស់គេមានច្បាប់ហើយ ៗអ្វីដែលហួសចិត្តនោះ នៅពេលដែលក្រុមអ្នកសារព័ត៏មានយើងសួរលោកថា តើ ឈើដែលកាប់ និងដឹកមកសម្រាបផ្គត់ផ្គង់អោយរោងសិប្បកម្មកែឆ្នៃឈើខាងលើ ដឹកចេញពីពីប្រភពណា ឬក៏ ក្រុមហ៊ុនណាហើយមានប៉េសេដែរ ឬក៏អត់លោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំង ប្រាសាទឆ្លើយថា ចំពោះឈើ គឺម្ចាស់សិប្បកម្មខាងលើ គេបានដើរប្រមូលទិញពីប្រជាពលរដ្ឋដែលពួកគេកាប់ ដឹកចេញពីក្នុងចំការ ឬក៏ក្នុងស្រែរបស់ពួកគេ លក់អោយម្ចាស់សិប្បកម្មតែប៉ុណ្ណោះ។

ដែលកាឆ្លើយទាំងបិតភ្នែករបស់លោក ជៀល សុផល នេះវាហាក់បីដូចថ្នាំសណ្តំរបស់ថៅកែសិប្បកម្មក្នុងតំ បន់ខាងលើនេះ ធ្វើអោយលោកវង្វេងវង្វាន់អស់ទៅហើយ ប្រភពពីប្រជាពលរដ្ឋក្នុងតំបន់ខាងលើដែលពួកគេ មិនបានជាប់ពាក់ព័ន្ធនិងមុខជំនួញឈើ ពួកគាត់ថា ឈើដែលក្រុមថៅកែម្ចាស់សិប្បកម្មកែឆ្នៃឈើខាងលើ ដែលបានទិញមកសម្រាប់ផ្គត់ផ្គង់អោយរោងសិប្បកម្មទាំងអស់ខាងលើ គឺឈើទាំងនោះភាគច្រើនគេដើរប្រមូល ទិញពីក្រុមកម្មករដែលពួកគេលូចឆ្លងដែនចូលទៅកាប់នៅក្នុងទឹកដីថៃ ដើម្បីយកមកលក់អោយក្រុមឈ្មួញ ទាំងនោះ ដែលកត្តាទាំងនេះហើយ ដោយមួយរយះកាលកន្លងមក គេបានឃើញព័ត៏មានជារឿយ ៗដែលទា ហានឈុតខ្មៅថៃតែងតែចាប់ប្រជាពលរដ្ឋខ្មែរបានជាញឹកញាប់ក្នុងករណីឆ្លងដែនខុសច្បាបលួចទៅកាប់ឈើ
ក្នុងប្រទេសគេ ទាំងនេះយកទៅដាក់គុក ឬក៏បាញ់បណ្តាលអោយស្លាប់ក៏មាន។

ជុំវិញនិងករណីខាងលើនេះប្រជាពលរដ្ឋស្នើរដល់លោក អ៉ឹង ថាវរឹទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តឧត្តរ មានជ័យ សូមអោយលោកក្រោកពីកៅអី ជួយមើលៗលោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើ ត្រពាំងប្រាសាទនេះផងទាន់ម្ចាស់ ដោយបច្ចុប្បន្ននាយសង្កាត់ខាងលើនេះ កំទិចអាចម៏រណាក៏ដូចជាកំទិចឈើ ម៉ាស៊ិនរ៉ៃ ក្នុងស្រុកត្រពាំងប្រាសាទ ហើរចូលនេត្រាទាំងទ្វេររបស់លោក ធ្វើអោយលោកមើលលែងឃើញនូវ សិប្បកម្មកែឆ្នៃឈើបែបអនាធិបតេយ្យទាំងប៉ុន្មាន ក្នុងស្រុកត្រពាំងប្រាសាទអស់ហើយ ទានម្ចាស់៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ