ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ក្រុមមន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ សំណូមពរ ដល់សម្តេចក្រឡាហោម ស ខេង ជួយឲ្យក្រុម អធិការៈកិច្ច ចុះស្រាវជ្រាវភាពមិនប្រក្រតី របស់លោកផ្កាយ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារ ខេត្ត បន្ទាយមានជ័យ សារជាថ្មីផងទាន
Wed,23 June 2021 (Time 05:00 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 191នាក់)

ថ្មីៗនេះ ប្រភពពីក្រុមមន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ បានទម្លាយប្រាប់ឲ្យដឹងថា ពួកគាត់មានបំ ណងស្នើសុំថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសនោះ រូបសម្តេចក្រ ឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុំសម្តេចជួយផ្តល់ក្រុមអធិការៈកិច្ច ដ៏ថ្មីមួយ របស់ក្រសួងមហាផ្ទៃ ដើម្បីចុះអធិការៈកិច្ចសារជាថ្មី លើរូបលោកផ្កាយ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមាន ជ័យ ក្នុងករណីប្រព្រឹត្តអំពើពុករលួយ និងប្រើអំណាចផ្តាច់ការ នៅក្នុង ពន្ធនាគារ នាពេលកន្លងមក។

ប្រភពពីមន្ត្រីទាំងអស់នោះ បានលើកឡើងថា កន្លងទៅថ្មីៗនេះ ក្រោយពេលដែលពួកគាត់ស្នើសុំ ដោយមានទាំងពាក្យបណ្តឹង គោរពចូលទៅសម្តេចក្រឡាហោម ស ខេង ផងនោះ គេឃើញថា ថ្នាក់ ដឹកនាំក្រសួង បានបញ្ជូនក្រុមអធិការៈកិច្ច ចុះមកពិនិត្យស្រាវជ្រាវលើរូបលោកផ្កាយ២ អ៊ុង ស៊ីផាន
២លើករួចមកហើយ ប៉ុន្តែការចុះរបស់ក្រុម អធិការកិច្ចទាំង២លើកទៅនេះ គឺហាក់បីដូចជាធ្វើឲ្យ រូបគាត់ទាំងអស់គ្នា មិនអស់ចិត្តនោះទេ ។

ប្រភពនោះបានបន្តថា ក្រៅពីមានសកម្មភាពពុករលួយនៅក្នុងពាក្យបណ្តឹងដែលពួកគាត់គោរពចូល
ទៅសម្តេចផងនោះ បុគ្គលលោកផ្កាយ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយ មានជ័យ បាន ប្រព្រឹត្តអំពុកពុករលួយកឹបកេង លុយម្ហូបអាហារអ្នកទោសក្នុងមួយខែៗ មួយឆ្នាំៗ ក្លាយជាគំនរធ្វើមាន ធ្វើបាន ដោយតម្រូវឲ្យអ្នកទោសញាំអាហារបន្លែសាច់អន់ៗ នៅពេលខ្លះសម្លម្ហូបតិច ប៉ុន្តែដាក់ទឹក ច្រើន ហើយសម្លខ្លះ ខ្វះជីវជាតិ មើលទៅក្នុងសភាពអន់ មិនសាកសមនឹងបរិភោគក៏មាន ។

លើសពីនេះ លោកបានយកគ្រួសារមកនៅក្នុងកន្លែងធ្វើការ រួមទាំងការប្រព្រឹត្តអំពើពុករលួយកឹប កេងលុយ សម្រាប់ធ្វើកំផែង របងពន្ធគារ៣៥ម៉ែត្រ ដោយគេឃើញថា លោកផ្កាយ២ អ៊ុង ស៊ីផាន មិនបានអនុវត្តន៌តាមគំរោង ហើយកឹបកេងយកលុយសម្រាប់ធ្វើមានធ្វើបានផ្ទាល់ខ្លួនទៀតផង ។

ប្រភពពីមន្ត្រីពន្ធគារ ដែលសុំមិនឲ្យបញ្ជេញឈ្មោះ បានប្រាប់ឲ្យដឹងថា ពួកគាត់ទទូចចង់បានមានកិច្ច អន្តរាគមន៌ពីសម្តេចក្រឡាហោម ស ខេង សារជាថ្មី ជួយឲ្យក្រុមអធិការកិច្ចរបស់ក្រសួង អ្នកថ្មី ចុះ ធ្វើអធិការកិច្ចសារជាថ្មី ដោយហេតុផលថា ក្នុងរយៈពេលអធិការកិច្ច ចុះមកពិនិត្យស្រាវជ្រាវ២ដង កន្លងមក គឺបានធ្វើឲ្យមន្ត្រីក្នុងពន្ធនាគារទាំងអស់មិនអស់ចិត្តនោះទេ ក៏ព្រោះថា ការចុះមកទាំង២ លើក មន្ត្រីទាំងអស់នោះ គឺតែងណាត់ជួបគ្នាជាមួយរូបលោកផ្កាយ២ អ៊ុង ស៊ីផាន យ៉ាងស្ងាត់ៗ រួចក៏ ត្រឡប់ឡើងភ្នំពេញវិញ ។

កន្លងមកផងដែរ លោក អ៊ុង ស៊ីផាន ក៏តែងមានអំណួតថា ខ្លួនស្និតស្នាលជាមួយក្រុមអធិការកិច្ច ហើយបើចង់ដកមន្ត្រីណា ឬអនុប្រធានណា គឺដកបានភ្លាមៗ គាប់ជួនប៉ុន្មានខែមុននេះ ក៏មាន អនុធានពន្ធនាគារ០១រូប ត្រូវបានផ្លាស់ប្តូរតួនាទីទៅខេត្តផ្សេង ពោលគឺស្រដៀងទៅនឹងអំណួតរបស់ លោកផ្កាយ២ អ៊ុង ស៊ីផាន ទៀតផង ។

ប្រភពស្នើសុំនោះបន្តថា ដើម្បីជួយស្រាយចំណងរបស់មន្ត្រីទាំងអស់ ឲ្យមានជំនឿជឿជាក់លើច្បាប់ ជឿជាក់លើថ្នាក់ដឹកនាំ ពួកគាត់ចង់បានកិច្ចអន្តរាគមន៌ ពីសម្តេចក្រឡាហោម ស ខេង សុំមេត្តាជួយ ផ្តល់មន្ត្រីអធិការៈកិច្ច ដ៏ថ្មីមួយ ដើម្បីជួយស្រាវជ្រាវករណីរឿងរ៉ាវមួយនេះផង ។

ទាក់ទិនទៅនឹងប្រភពស្នើសុំនេះផងដែរ មជ្ឈដ្ឋានជុំវិញខេត្តបន្ទាយមានជ័យ ជាច្រើន បានលើកឡើង ថា កន្លងមករូបលោកផ្កាយ២ អ៊ុង ស៊ីផាន ធ្លាប់មានអាស្រូវច្រើនណាស់ មានដូចជាកន្លងមក មាន ករណីអ្នកទោសដូចគ្នា ចងវាយអ្នកទោសម្នាក់ស្លាប់ក្នុងពន្ធនាគារ ការស្លាប់មនុស្សនៅក្នុងពន្ធនាគារ នេះ គឺជាការធ្វេសប្រហេសរបស់ លោកផ្កាយ២ អ៊ុង ស៊ីផាន ជាក់ស្តែងនៅពេលក្រុមអធិការកិច្ចក្រ សួងចុះស្រាវជ្រាវ រូបលោកផ្កាយ២ បែរជាមិនត្រូវមានទោសទណ្ឌអ្វីសោះ ។

សូមបញ្ជាក់ថា នេះគឺជាប្រភពស្នើសុំឲ្យកម្មវិធីព័ត៌មានយើង ជួយពាំនាំចែករំលែកជូនដល់ថ្នាក់ដឹកនាំ
ជ្រាប ក្នុងគោលបំណងកែលំអរសង្គម ដោយឡែករូបលោកផ្កាយ២ អ៊ុង ស៊ីផាន ភ្នាក់ងារព័ត៌មានយើង មិនអាចទំនាក់ទំនងសុំការបំភ្លឺបាននៅឡើយទេ ព្រោះពុំមានលេខទំនាក់ទំនង ។ រាល់សាម៉ីស្ថាប័ន ទាំងឡាយណា ដែលអះអាងថា ព័ត៌មាននេះ មិនសុក្រិតសម្រាប់ខ្លួន អាចទំនាក់ទំនងមកការិយាល័យ និពន្ធយើងបាន នៅរៀងរាល់ម៉ោងធ្វើការ ។

ទាក់ទិនទៅនឹងព័ត៌មានខាងលើនេះ ភ្នាក់ងារអ្នយកយកព័ត៌មានយើង មិនអាចសុំការបំភ្លឺពីរូបលោក ផ្កាយ២ អ៊ុង ស៊ីផាន បាននៅឡើយនោះទេ ព្រោះពុំមានលេខទូរស័ព្ទទំនាក់ទំនង ដោយឡែកព័ត៌មាន ព័ត៌មាននេះ គឺជាប្រភពស្នើសុំរបស់មន្ត្រីមួយចំនួន ស្នើសុំឲ្យកម្មវិធីព័ត៌មានយើង ជួយពាំនាំចែករំលែក ជូនថ្នាក់ដឹកនាំជ្រាប ក្នុងគោលបំណងកែលំអរសង្គម រាល់សាម៉ីស្ថាប័នទាំងឡាយណា ដែលអះអាង ថា ព័ត៌មាននេះមិនសុក្រិតសម្រាប់ខ្លួន អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាននៅរៀងរាល់ ម៉ោងធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ