ថ្ងៃច័ន្ទ ទី០៧ ខែកក្កដា ឆ្នាំ២០២៥
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 088 4 2222 39
ក្រោយពេលដែលបែកធ្លាយរឿងមន្ត្រីគយចាប់ឡានដឹកផ្លែឈើមួយគ្រឿងទាលុយ២០លានរៀល ស្រាប់តែ ក្រុមពលរដ្ឋអ្នកដឹកផ្លែឈើពីវៀតណាមចូលមកលក់លើទីផ្សារកម្ពុជា ទម្លាយរឿងរ៉ាវពុករលួយមន្ត្រីគយ ផ្អើលសង្គមហ្វេសប៊ុក.... ស្រេចម៉ង
Fri,11 June 2021 (Time 11:50 PM)
ដោយ ៖ ច័ន្ទ ថុន (ចំនួនអ្នកអាន: 260នាក់)

ពិតព័ត៌មានគួរឲ្យចាប់អារម្មណ៌ពិតមែន មន្ត្រីដែលមានរឿងអាស្រូវ បើទោះបីជាខ្លួនខិតខំសន្សំលាក់បាំង ទង្វើមិនគួរគប្បីយ៉ាងណាក៏ដោយ ផ្ទុយទៅវិញប្រសិនបើមន្ត្រីមួយចំនួននោះ នៅតែស្រេកឃ្លានលុយជាធំ នោះ មិនយូរមិនឆាប់នោះទេ ទង្វើរបស់ខ្លួន អាចនិងត្រូវបង្ហាញឲ្យមហាជនបានឃើញជាក់មិនខាន យ៉ាង ណាមិញរឿងរ៉ាវដ៏រសើបមួយរបស់លោកមន្ត្រីគយ ដែលប្រចាំការនៅលើផ្លូវជាតិលេខ១ ក៏ត្រូវបានលាត ត្រដាងបង្ហាញមហាជនមិនខាន នៅក្រោយពេលដែលពលរដ្ឋអ្នកដឹកផ្លែឈើពីប្រទេសវៀតណាម មក ចែកចាយ លើទីផ្សារកម្ពុជា អត់ទ្រាំទៅនឹងការកៀបសង្កត់របស់លោកមន្ត្រីគយនោះ យ៉ាងឈឺចាប់ ។

ថ្មីៗនេះ ប្រភពព័ត៌មានបានទម្លាយថា កាលពីយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១២ មន្ត្រីគយចល័ត បានចាប់ រថយន្តរបស់ពលរដ្ឋអ្នកដឹកផ្លែឈើពីវៀតណាមមកលក់ឲ្យកម្ពុជា០១គ្រឿង ដោយទាមទាលុយ២០លាន រៀល ជាថ្នូរទៅនឹងការដោះលែង ។

ការចាប់របស់មន្ត្រីគយនោះ ក៏ព្រោះតែអស់លោកមន្ត្រីគយ ពួកគាត់មានកំហឹង ដោយក្រុមពលរដ្ឋអ្នក ដឹកផ្លែឈើ មិនអាចបង់លុយតាមកាលវិភាគបាន ទើបលោកមន្ត្រីចល័តផ្លូវជាតិលេខ១ សម្រេចឃាត់ទុក ឡាន រួមនិងផ្លែឈើ នៅស្នាក់ការរបស់គេតែម្ដង ធ្វើឲ្យពលរដ្ឋអ្នកដឹកផ្លែឈើនាំគ្នាស្រែកទ្រហ៊ោ ស្ទើរស្រក់ ទឹកភ្នែកលើកឡើងថា ការឃាត់របស់លោកមន្ត្រីគយ ព្រោះតែមានការយឺយ៉ាវលុយចូលហោប៉ៅពួកគាត់
នេះ គឺធ្វើឲ្យម្ចាស់ទំនិញផ្លែឈើ បាត់បង់លុយកាក់ថ្លៃផលិតផលផ្លែឈើ មានតម្លៃប្រមាណ៥០.០០០ ដុល្លារ ។

ក្រុមពលរដ្ឋអ្នកដឹកផ្លែឈើពីប្រទេសវៀតណាម បានលើកឡើងថា កន្លងមកពួកគាត់តែងដឹកផ្លែឈើ ពីប្រ ទេសវៀតណាម យកមកចែកចាយលើទីផ្សារកម្ពុជាតាមផ្លូវជាតិលេខ១ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង នេះ ។ ជានិច្ចជាកាលពួកគាត់ តែងត្រូវបានក្រុមឈ្មួញប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ ដោយបង្ខំឲ្យពួក គាត់បង់លុយឲ្យគេ ក្នុងមួយរថយន្ត ៣០០.០០០រៀល ហើយជាក់ស្តែងក្នុងមួយថ្ងៃៗ រថយន្តរាប់សិបគ្រឿង ដែលត្រូវប្រមូលលុយជូនលោកមន្ត្រីគយ ធ្វើមានធ្វើបាន ។

ទាក់ទិនទៅនឹងព័ត៌មានខាងលើនេះ លោក លោក ផេន ភឿន ប្រធានការិយាល័យចល័តផ្លូវជាតិលេខ ១ និង
លោក លោក នី គឹមហួរ មន្ត្រីចល័តផ្លូវជាតិលេខ ១ ភ្នាក់ងារព័ត៌មានយើងមិនអាចសុំការបំភ្លឺបាននៅឡើយ ទេក្នុងថ្ងៃនេះ ដោយឡែកព័ត៌មានមួយចំនួនពីក្រុមមន្ត្រីគយលើផ្លូវជាតិលេខ១ នេះ បាននិយាយថា លុយ ដែលពួកគេទទួលកន្លងមក គឺក្រុមពលរដ្ឋអ្នកដឹកផ្លែឈើ នោះ គឺជាការប៉ាវបាយទឹក ពោលគឺមិនមែនការ កំណត់ទាមទាអ្វីនោះទេ ។

សម្រាប់ការឆ្លើយរបស់មន្ត្រីគយមួយចំនួននោះ ធ្វើឲ្យមតិមជ្ឈដ្នានជាច្រើនលើកឡើងថា នេះពិតជាពូកែ ដោះសារមែន មន្ត្រីទូទាំងប្រទេសពិតជាគ្មានសំណាងដូចអស់លោកមន្ត្រីគយលើផ្លូវជាតិលេខ១ពិតមែន ដែលមានអ្នកដឹកផ្លែឈើប៉ាវបាយរាប់សិបម៉ឺនរៀលរាល់យប់ថ្ងៃ ហើយក្នុងមួយថ្ងៃៗ ឬមួយយប់ៗ រាប់ សិបគ្រឿង ឯណោះ ពិតជាសំណាង ក្នុងពិភពមន្ត្រីមហាសំណាង មែន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ