ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
បែកធ្លាយការរិៈគន់ថា លោកអភិបាល និងលោកអធិការស្រុកស្រីសន្ធរ អាចនឹងពាក់ព័ន្ធជាមួយការឈូសឆាយដី ព្រៃលិចទឹករបស់រដ្ឋរាប់សិបហិកតាធ្វើជាកម្មសិទ្ធិឯកជន
Fri,07 May 2021 (Time 10:28 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 216នាក់)

ថ្មីៗនេះ ប្រភពបែកធ្លាយចេញពីទឹកដីស្រុកស្រីសន្ធរ និយាយឲ្យរអូមរអាមហើយ ខណៈដែលដីព្រៃលិចទឹក សម្រាប់ត្រីពងកូនរបស់រដ្ឋប្រមាណជាង៧០ហិកតា ស្ថិតនៅក្នុងឃុំចំនួន៣ ដែលមានឃុំផ្ទះកណ្តាល ឃុំព្រែកដំ បូក និងឃុំបារាយណ៌ កំពុងត្រូវបានបុគ្គលម្នាក់ឈ្មោះ យក់ ហុកស៊្រុន ដែលល្បីថា មានសែស្រឡាយបក្សពួកមាន អំណាចជាច្រើនផងនោះ បានប្រើគ្រឿងចក្រចូលទៅឈូសឆាយយកធ្វើកម្មសិទ្ធិបានឲ្យយ៉ាងរលូន បើទោះបីជា កន្លងមកធ្លាប់មានការហាមឃាត់ឲ្យផ្អាកការឈូសឆាយពីសំណាក់គណៈកម្មការរដ្ឋបាលខេត្ត និងអាជ្ញាធរ ក្រុមប្រឹក្សាឃុំព្រែកដំបូក ក៏ដោយនោះ ។

សកម្មភាពដ៏គគ្លើនមហិមាមិនខ្លាចញញើតច្បាប់សោះបន្តិចបែបនេះ ត្រូវបានពលរដ្ឋជាច្រើននាំគ្នារិៈគន់ឥត សន្ចៃមាត់ថា ការដែលបុគ្គលម្នាក់នេះ អាចធ្វើសកម្មភាពបានយ៉ាងរលូននេះ គេសង្ស័យថា លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ និងលោកអធិការនគរបាលស្រុក អាចជាខ្នងបង្អែកដ៏រឹងមាំហើយមើលទៅ ពីព្រោះថា ការឈូចឆាយព្រៃលិចទឹកសម្បត្តិរដ្ឋនេះ ស្ទើរតែហិនហោចទៅហើយនោះ អាជ្ញាធរថ្នាក់ស្រុក បែរជានាំគ្នារក្សា ភាពស្ងៀមស្ងាត់បានយ៉ាងសែនល្អ ។

ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែកដំបូកបានទម្លាយឲ្យដឹងថា ក្នុងចំណោមដីព្រៃលិចទឹកដែលលោក យក់ ហុកស៊ុន ឈូសឆាយជាង៧០ហិកតានេះ គឺនៅចំណុច បាតអូរត្រគាត, គន្លង៥ដើម មាត់បឹងវាលត្របែក, មាត់ បឹងត្រគាត ដែលដីទាំងអស់នេះមួយភាគធំជាដីព្រៃលិចទឹកដែលគ្រប់ដោយរដ្ឋ និងមួយចំនួនទៀតជាដីដែលគេប្រ មូលទិញពីពលរដ្ឋប្រមាណជា៨គ្រួសារ និងបានឈូសឆាយប៉ះពាល់ដល់ដីស្រែពលរដ្ឋមួយចំនួន រហូតដល់មាន ការប្តឹងប្តល់ដល់រដ្ឋបាលខេត្តកំពង់ចាមទៀតផង។

ប្រភពបន្តថា ពួកគាត់ស្ទើរតែអស់ជំនឿលើការដឹកនាំរបស់រដ្ឋបាលមូលដ្ឋាន ជាពិសេសរដ្ឋបាលស្រុកស្រីសន្ធរ ហើយ ដោយសារតែពួកគាត់ធ្លាប់បានប្តឹងទៅក្រុមប្រឹក្សាឃុំព្រែកដំបូងហើយ ប៉ុន្តែបានត្រឹមឃើញមន្ត្រីពាក់ព័ន្ធ និងលោកមេឃុំចុះទៅពិនិត្យ ធ្វើរបាយការណ៍ កត់ចំនួនគ្រឿងចក្រ និងហាមឃាត់ឲ្យផ្អាកការឈូសឆាយតែ ប៉ុណ្ណោះ ផ្ទុយទៅវិញគ្រឿងចក្រនៅតែអាចបន្តឈូសឆាយដោយមិនក្រែងច្បាប់សោះអីបន្តិច។

សកម្មភាពឈូសឆាយស្ទើរតែរលាយសាបសូន្យសម្បត្តិរដ្ឋនេះ ប្រជាពលរដ្ឋជាច្រើនក្នុងឃុំព្រែកដំបូក ទទូចសំ ណូមពរសុំដល់ឯកឧត្តម អ៊ុន ចិន្តា អភិបាលកំពង់ចាម មេត្តាបង្កើតគណៈកម្មការចុះមកពិនិត្យស្រាវជ្រាវករណី បុគ្គលដែលជាឈ្មួញល្បីឈ្មោះម្នាក់នេះផង ដើម្បីឲ្យពលរដ្ឋមានប្រភពទឹកសម្រាប់ស្រោចស្រព បង្កបង្កើនផល និងនេសាទជាលក្ខណៈគ្រួសារនៅរដូវទឹកឡើងដូចដើមវិញផង ។ ដោយឡែកគ្រឿងចក្រកំពុងឆ្ងាញ់ឈូសឆាយ ដីព្រៃលិចទឹកនៅចំណុចបឹងត្រគាត់ យកធ្វើកម្មសិទ្ធិពីសំណាក់លោក យក់ ហុកស៊្រុន នេះ លោក ស៊ីម គង់ អភិ បាលស្រុក ស្រីសន្ធរ និងលោកអធិការនគរបាលស្រុក ស្រីសន្ធរ អង្គភាពព័ត៌មានយើង នៅមិនទាន់អាចសុំការ បំភ្លឺបាននៅឡើយទេ ក្នុងថ្ងៃនេះ ព្រោះមិនមានលេខទំនាក់ទំនង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ