ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
អុញនោះ!.... ស្ងាត់ៗបែកធ្លាយថា លោកមេឃុំ រៈយ៉ ស៊ីញ៉េចេញកម្មសិទ្ធយកដីពលរដ្ឋស្លូតត្រង់ ឲ្យទៅស្វាម៉ី លោកស្រីឈ្មោះ សេង ដែលជាមន្ត្រីបោសសំអាតនៅសាលាស្រុកកោះញែក ឲ្យយ៉ាងរំភើយ ដោយមិនខ្វល់ ពីទឹកភ្នែក និងការឈឺចាប់របស់ពលរដ្ឋខ្លួន
Thu,06 May 2021 (Time 11:31 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 192នាក់)

ថ្មីៗនេះ មានសេចក្តីរាយការណ៌ចេញទឹកដីឃុំរៈយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានឲ្យកម្មវិធីផ្សាយទូរ ទស្សន៌កែវភ្នែកអាយធីវីអនឡាញដឹងថា ប្រជាពលរដ្ឋជាច្រើនក្នុងការគ្រប់គ្រងរបស់លោក ប៉ិល ឌិត ដែលជា មេឃុំរៈយ៉ កំពុងមានការឈឺចាប់យ៉ាងខ្លាំង ព្រោះតែពួកគាត់យល់ថា លោកមេឃុំរូបនេះ ហាក់គ្មានភាពយុត្តិ ធម៌ ដោយប្រើអំណាចខ្លួនស៊ីញ៉េចុះហត្ថលេខាលើដីកម្មសិទ្ធយកដីពលរដ្ឋ ទៅឲ្យអ្នកដ៏ទៃទាំងគគ្លើន ក្លាយ ជាហេតុផល ធ្វើឲ្យពលរដ្ឋមានការអាក់អន់ស្រពន់ចិត្តជាមួយថ្នាក់ដឹកនាំអាជ្ញាធរថ្នាក់ស្រុក និងខេត្តជាខ្លាំង។

សេចក្តីរាយការណ៌បានបន្តថា ទីតាំងដីមួយកន្លែងមានទំហំក្បាលដី១៧៩ម៉ែត្រ បណ្តោយ៣០០ម៉ែត្រ ជារបស់ ពលរដ្ឋដែលមានឪពុកឈ្មោះ គឹម សារ៉េត និងកូនឈ្មោះ សាន្ត ណាន់ បានកាន់កាប់ និងរុករានយកជាកម្ម សិទ្ធបង្កបង្កើនផលតាំងពីឆ្នាំ១៩៩៩មកម៉្លេះ ។ ក្នុងនោះក្នុងឆ្នាំ២០០០ ពលរដ្ឋដែលមានឈ្មោះ សាន្ត ណាន់ ក៏បានស្នើសុំការអនុញ្ញាតសុំឲ្យមេឃុំរៈយ៉ ដែលមានរូបលោក ប៉ិល ឌិត ម្នាក់នេះ ជួយបញ្ជាក់លើពាក្យសុំ កាន់កាប់ដីធ្លីរបស់ខ្លួនឲ្យបានស្របច្បាប់ ដូចពលរដ្ឋដ៏ទៃ ។

សម្រាប់ការស្នើសុំនេះ លោក ប៉ិល ឌិត មេឃុំរៈយ៉ បានធ្វើការបដិសេដ្ឋមិនព្រមចុះហត្ថលេខាបញ្ជាក់ជាសក្ខី ភាពលើពាក្យសមកាន់កាប់អ្វីនោះឡើយ បើទោះជាពលរដ្ឋ២នាក់ឪពុកកូនអង្វរយ៉ាងណាក៏ដោយ ដោយរូប លោកយកហេតុផលនេះហេតុផលនោះ មកសំអាងឲ្យតែរហូត ផ្ទុយទៅវិញនៅឆ្នាំ ២០០៥ រូបលោក ប៉ិល ឌិត ដែលជាមេឃុំរៈយ៉រូបនេះ បែរជាស៊ីញ៉េចុះហត្ថលេខាលើដីពលរដ្ឋស្លូតត្រង់២នាក់ឪពុកកូននេះ ឲ្យក្រុម គ្រួសារមន្ត្រីដ៏ធំសម្បើម ដោយគេស្គាល់ថា ជាគឺប្តីលោកស្រីម្នាក់ឈ្មោះ សេង មន្ត្រីផ្នែកអនាម័យប្រចាំនៅ សាលាស្រុកកោះញែក ឲ្យយ៉ាងរលូនទៅវិញ ។

នៅក្នុងពាក្យសុំកាន់កាប់ ដែលរូបលោក ប៉ិល ឌិត ប្រើអំណាចជាមេឃុំចុះហត្ថលេខាស៊ីញ៉េបញ្ជាក់ឲ្យយ៉ាង ក្រឡែតៗនេះផងដែរ ត្រូវបានគេអះអាងថា មានការក្លែងមេដៃពលរដ្ឋម្ចាស់ព្រំដី ដោយពលរដ្ឋម្ចាស់ព្រំដី ជាប់នឹងអ្នកស្នើសុំកាន់កាប់ដីធ្លីនេះ បានអះអាងថា រូបគាត់ពុំបានចូលរួមផ្តិតមេដៃធ្វើសាក្សីនោះឡើយ ។

នៅក្នុងកំណត់ហេតុ ស្តីពី វិវាទដីធ្លី សំណុំរឿងលេខ ០៤/ ២១ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាល
ស្រុកកោះញែក គេក៏បានឃើញមានឈ្មោះ មឿន វិត ដែលជាម្ចាស់ទីតាំងដីជាប់ព្រំ បានបញ្ជាក់យ៉ាងច្បាស់ ថា ស្នាមមេដៃអះអាងជាម្ចាស់ព្រំដី នៅក្នុងពាក្យសុំកាន់កាប់ដែលចុះហត្ថលេខាដឹងឮរបស់លោក ប៉ិន ឌិត កន្លងមកនោះ គឺមិនមែន ជាមេដៃរបស់ខ្លួននោះទេ ពោលគឺស្នាមមេដៃដែលផ្តិតនោះ គឺជាការក្លែងបន្លំទាំង ស្រុង ។

សម្រាប់ការតស៊ូទាមទាភាពយុត្តិធម៌ផងនោះ លោក គឹម សារ៉េត និងកូនប្រុសឈ្មោះ សាន្ត ណាន់ បានសំ ណូមសុំដល់អាជ្ញាធរថ្នាក់ដឹកនាំខេត្ត ក៏ដូចជាប្រព័ន្ធតុលាការ សូមមេត្តាជួយមានចំណាត់ការជួយដល់រូបគាត់ ផង ព្រោះពេលនេះ ដីរបស់គាត់កំពុងត្រូវបានបុគ្គលខិលខូច ពពាយនាយលក់ជាខ្លាំងណាស់ ។

ដោយឡែកលោក ប៉ិល ឌិត ដែលជាមេឃុំរៈយ៉ អង្គភាពព័ត៌មានយើងមិនអាចសុំការបំភ្លឺបាននោះទេ ព្រោះពុំ មានលេខទំនាក់ទំនង អង្គភាព័ត៌មានយើងរង់ចាំរាល់ប្រតិកម្មទាំងឡាយណា ដែលអះអាងថា ព័ត៌មាននេះ មិន សុក្រិតសម្រាប់ខ្លួន អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាន នៅរៀងរាល់ម៉ោងធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ