ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
តើព្រះសង្ឃមានកំហុសអី បានជាអ្នកមានអំណាចចាក់ដីលុប ព្រមទាំងធ្វើរបងហ៊ុមព័ទ្ធរំលោភយកដីអាស្រម សុវណ្ណគិរីទីទុយ ធ្វើឲ្យព្រះសង្ឃដាច់ដាច់ទឹក ដាច់ចង្ហាន់ គ្មានក្តីអាណិតអាសូរអ្វីបន្តិចសោះយ៉ាងចឹង
Sat,22 May 2021 (Time 12:11 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 670នាក់)

ពិតជាគួរឲ្យហួសចិត្តជាពន់ពេក មិនគួរសម័យនេះទៅហើយ នៅមានរឿងដ៏ខ្លោចចិត្ត ដែលបានសាងលើព្រះ សង្ឃ ដែលជាសាវ័កតំណាងឲ្យព្រះពុទ្ធសាសនា ជាសាសនារបសរដ្ឋ ដែលយើងទាំងអស់គ្នា គោរពប្រតិបត្តិ យ៉ាងអញ្ចឹងសោះនោះឡើយ យ៉ាងណាមិញ ថ្មីៗនេះ រឿងរ៉ាវដ៏ខ្លោចចិត្ត ត្រូវបានកើតឡើងលើព្រះចៅអធិការ
វត្ត ព្រះសង្ឃ លោកតាអាចារ្យ គណៈកម្មការវត្ត ខណៈដែល អាស្រមសុវណ្ណគិរីទីទុយ មានទីតាំងស្ថិតនៅភូមិ ស្រែមាន់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានអ្នកមានអំណាចមានលុយ ចាក់ដីរំលោភយកធ្វើជាកម្ម សិទ្ធយ៉ាងគគ្លើន ក្លាយជាហេតុផលដែលធ្វើឲ្យប្រជាពុទ្ធបរិស័ទ ចំណុះជើងវត្តមានការងឿងឆ្ងល់ថា ហេតុអីបាន ជាអាស្រមព្រះសង្ឃ សុវណ្ណគិរីទីទុយ ត្រូវបានអ្នកមានអំណាចមាន ឃុបឃិតគ្នាជាមួយអាជ្ញាធរ ភូមិ ឃុំ ស្រុក ខេត្ត ចាក់ដីកំពស់ ៤ ទៅ៥ ម៉ែត្រ រំលោភយកធ្វើជាកម្មសិទ្ធ ព្រមទាំងបិទផ្លូវព្រះសង្ឃ មិនឲ្យធ្វើដំណើរចេញចូល
ធ្វើឲ្យពួកគាត់លើកឡើងគ្រប់គ្នា តើព្រះសង្ឃមាកំហុសអី ព្រះសង្ឃមានបញ្ហាអី បានជាចាំបាច់អ្នកមានលុយ មានអំណាច ធ្វើដល់ថ្នាក់នឹង ។

ប្រជាពលរដ្ឋចំណុះឲ្យអាស្រមសុវណ្ណគិរីទីទុយ លើកឡើងថា ពួកគាត់ពិតជាមានការងឿងឆ្ងល់ពិតមែន តើ
ហេតុអ្វីបានជាបុគ្គលអ្នកមានអំណាចមានលុយ គ្មានក្តីអាណិតអាសូរ រហូតធ្វើឲ្យព្រះសង្ឃជាច្រើនអង្គ ដែល គង់នៅក្នុងវត្តសុវណ្ណគិរីទីទុយ ដាច់ចង្ហាន់ ដាច់ទឹកឆាន់ ដាច់ទឹកប្រើប្រាស់ ព្រោះតែបុគ្គលអ្នកមានអំណាចខាង លើ ប្រើអំណាចចាក់ដីលុបអណ្តូងទឹកព្រះសង្ឃ ចាក់ដីលុបទីតាំងវត្ត ព្រមទាំងធ្វើរបងហ៊ុមព័ទ្ធយកដីវត្តទាំងស្រុង
ធ្វើឲ្យព្រះសង្ឃមិនអាចចេញចូលបាន ។

នៅក្រោយពេលដែលព័ត៌មាន និងការត្អូញត្អែររបស់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តសុវណ្ណគិរីទីទុយ អ្នកយកព័ត៌ មាន បានចុះមកយកព័ត៌មានដោយផ្ទាល់នៅលើទីតាំងខាងលើនេះផងដែរ ប៉ុន្តែមកដល់ពេលនេះ មកទល់ពេល នេះ មិនអាចសុំការបំភ្លឺ ពីភាគីម្ចាស់ទីតាំងអ្នកចាក់ដីហ៊ុមព័ទ្ធជុំវិញយកដីវត្តនេះបានទេ ដោយសារម្ចាស់ដីមិន ដឹងជានៅឯណានោះឡើយ ដោយឡែកពាក់ព័ន្ធទៅនឹងកម្មករ ដែលធ្វើរបងហ៊ុមព័ទ្ធអាស្រមសុវណ្ណគិរីទីទុយ នៅពេលអ្នកសារព័ត៌មានសុំការបំភ្លឺរឿងរ៉ាវចាក់ដីនេះ ក្រុមកម្មករទាំងអស់នោះបានបញ្ជាក់ប្រាប់ថា ពួកខ្ញុំ គ្រាន់តែជាអ្នកស៊ីឈ្នួលដាំបង្គោលរបងឲ្យគេតែប៉ុណ្ណោះ រឿងអី្វៗទាំងអស់ពួកគាត់មិនដឹងនោះទេ ។

ទាក់ទិនទៅនឹងការចាក់ដីលុបទីតាំងអាស្រមសុវណ្ណគិរីទីទុយនេះផងដែរ ប្រជាពលរដ្ឋចំណុះជើងវត្ត មានការ សោកស្តាយជាខ្លាំងចំពោះទង្វើដ៏ព្រៃផ្សៃនេះ ដែលចាក់ដីលុប ហ៊ុមព័ទ្ធរបងមិនឲ្យព្រះសង្ឃចេញចូលបាន ដូច មុន ជាហេតុធ្វើឲ្យព្រះសង្ឃជាច្រើនអង្គ ជួបនូវរឿងអត្តាខាត់យ៉ាងខ្លាំង ។

ព្រះសង្ឃ លោកតាអាចារ្យ គណៈកម្មការពុទ្ធបរិស័ទចំណុះជើងវត្ត សូមសំណូមពរដល់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយដល់អាស្រមវត្តសុវណ្ណគិរីទីទុយផង
ដោយសារអ្នកមានអំណាចមានលុយឃុបឃិតគ្នា យកដីអាស្រមសុវណ្ណគិរីទីទុយ ធ្វើរបងហ៊ុមព័ទ្ធវត្ត មិនអាចឲ្យ ព្រះសង្ឃមានផ្លូវចេញចូលដូចមុនបាននោះឡើយ ជាក់ស្តែងអណ្តូងទឹកក៏ត្រូវលុប ព្រះសង្ឃគ្មានទឹកប្រើប្រាស់ សូម្បីតែពាងក៏បានស្ងួតហួតហែងអស់ ព្រះសង្ឃគ្មានទឹកសម្រាប់ស្រង់ គ្មានទឹកឆាន់ ។

ទោះជាយ៉ាងណា ភ្នាក់ងារអ្នកយកព័ត៌មានយើង មិនអាចព្យាយាមសុំការបំភ្លឺ ពីភាគីអ្នកចាក់ដីបាននោះឡើយ ទេ ដោយសាកសួរកម្មករ បានត្រឹមតែឆ្លើយថា មិនដឹងទេ ពួកគាត់ត្រឹមតែជាកម្មករស៊ីឈ្នួលគេប៉ុណ្ណោះទេ ។

រាល់សាម៉ីស្ថាប័នទាំងឡាយណា ដែលអះអាងថា ព័ត៌មាននេះ មិនសុក្រិតសម្រាប់ខ្លួន អាចទំនាក់ទំនងមកការិ យាល័យនិពន្ធយើងបាន នៅរៀងរាល់ម៉ោងធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ