ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
បែកធ្លាយថា ពលរដ្ឋចាញ់ក្តីកំពុងទឹកភ្នែកទុក្ខជាន់លើទុក្ខហើយ ខណៈសម័យកូវីដរកតែបាយហូបស្ទើរតែមិនបាន ផង រូបគាត់ត្រូវបានចៅក្រម ឌុច សុខសារិន ប្រញាប់ប្រញ៉ាល់ចេញដីកាលក់ដោយបង្ខំ ដើម្បីតម្រូវចិត្តធនាគារ ឈ្នះក្តី
Wed,07 April 2021 (Time 11:53 PM)
ដោយ ៖ ច័ន្ទ ថុន (ចំនួនអ្នកអាន: 220នាក់)

ស្របពេលទៅនឹងសង្គមជាតិកំពុងជួបនូវវិបត្តិសេដ្ឋកិច្ច ព្រោះតែជម្ងឺកូវីដ១៩ ព្យាយាមយាយីសេចក្តីសុខប្រជាពល
រដ្ឋមិនស្រាកស្រាន្តផងនោះ នៅទីបំផុតទុក្ខលំបាករាស្ត្រទាំងអស់ត្រូវបានប្រមុខរាជរដ្ឋាភិបាលលោកមើលឃើញ
ក៏ស្នើសុំដល់បណ្តាអង្គភាពមេក្រូហិរញ្ញវត្ថុជាតិ និងអន្តរជាតិ ក៏ដូចជាស្ថាប័ន្នពាក់ព័ន្ធនានា សុំឲ្យមានការយល់ យោគដល់ទុក្ខលំបាកពលរដ្ឋមានចំនួនខ្លះៗ ។

ប្រសាសន៌អំពាវនាវស្នើសុំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ គឺជាពន្លឺ នៃសេចក្តីសង្ឃឹម របស់ប្រជាពលរដ្ឋ បានមួយចំនួនធំ ខណៈនៅពេលពួកគាត់ជួបនូវភាពទីទាល់ ពួកគាត់អាចនឹងសង្ឃឹមសុំការយល់យោគពីម្ចាស់ឥណ្ឌ ទានទាំងអស់នោះបានខ្លះ ដោយឡែកតែករណីសំណុំរឿងក្តីមួយ ដែលរូបលោចៅក្រមសាលាដំបូងរាជធានីភ្នំ ពេញ លោកបានសម្រេចផ្ដើមការលក់ដោយបង្ខំលេខៈ ៩៨ ”ផ” រ.រ ចុះថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងដីកា លក់ដោយបង្ខំចំពោះអចលនទ្រព្យរបស់ប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយ តម្រូវធ្វើការលក់ឡាយឡុង បំពេញចិត្ត និងតម្រូវការរបស់ធនាគារ May Bank ។

នៅក្នុងការសម្រេចរបស់លោកចៅក្រមផងនោះ គេបានឃើញ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ថ្មីៗនេះ លោក ឌុច សុខសារិន ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកក៏បានចេញដីកាជាថ្មីម្តងទៀត ដោយសម្រេចជ្រើស តាំងអ្នកវាយតម្លៃ ក្នុងសំណុំរឿងលេខៈ២៦១ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ របស់សាលាដំបូងរាជធានីភ្នំពេញ ប្រញាប់ប្រញ៉ាល់ចង់បានតំលៃជាក់លាក់ ដើម្បីលក់ដោយបង្ខំឲ្យខាងតែបាន ។

កាយវិការបស់ចៅក្រម ដែលមានភាពឧស្សាហ៍ព្យាយាម យកចិត្តទុកដាក់យ៉ាងសកម្មទៅលើកិច្ចការរបស់ខ្លួន យ៉ាងតក់ក្រហល់នេះ កំពុងត្រូវបានមជ្ឈដ្ឋានមួយចំនួនលើកឡើងថា សេចក្តីសម្រេចរបស់លោកនេះ គឺហាក់បី ដូចជាមិនមានមនោសញ្ចេតនាអ្វីសោះតែម្តង ជាក់ស្តែងណាស់ពលរដ្ឋទូទៅកំពុងខ្វះខាតរកតែស្បៀងអាហារ ហូបចុកស្ទើរតែមមិនបានផង ការកំណត់របស់លោកចៅក្រមយ៉ាងតក់ក្រហល់នេះ គឺមិនខុសអ្វីពីជម្រុញឲ្យ ពួកគាត់ទុក្ខជាន់លើទុក្ខនោះឡើយ ។

មួយវិញទៀតករណីលក់ឡាយឡុងកម្មសិទ្ធិដីដោយបង្ខំ នៅក្នុងរដូវកាលនេះ ជាក់ស្តែងណាស់តម្លៃក៏ពុំសូវបាន
ថ្លៃនោះឡើយ ដោយសារតែអ្នកមានធនធានមួយចំនួនពួកគាត់មិនសូវហ៊ានចំណាយប្រាក់កាសផ្តេសផ្តាសនោះ ទេ ប៉ុន្តែនៅពេលដែលចប់ករណីជម្ងឺកូវីដ១៩រាតត្បាត ពួកគាត់ជឿថា ហាងឆេងដីធ្លីអាចនឹងកើនឡើងវិញ
នោះជាឧិកាសធ្វើឲ្យពលរដ្ឋអ្នកចាញ់ក្តីអាចដោះស្រាយនូវបញ្ហាទាំងអស់ មានសភាពធូស្រាលបានខ្លះ ។

សម្រាប់ទុក្ខលំបាកដ៏គួរឲ្យចាប់អារម្មណ៌នេះ មហាជនជាច្រើន សង្ឃឹមថា ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ដែលមាន រូបលោក កើត រិទ្ធ ជារដ្ឋមន្ត្រី រូបលោកអាចនឹងមានក្តីអាណិតអាសូរដល់ទុក្ខលំបាករបស់ពលរដ្ឋ ក្នុងសម័យកាល កូវីដ១៩នេះ និងជួយជម្រុញសុំសាលាដំបូងរាជធានីភ្នំពេញ ជួយបន្ធូរបន្ថយចំណាត់ការខ្លះៗក្នុងករណីសំណុំរឿង រដ្ឋប្បវេណីមួយចំនួន ក្នុងនាមមនុស្សធម៌ និងក្តីស្រឡាញ់មនុស្សជាតិ ដូចគ្នា ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ