ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
អត់ខ្វល់ពីបម្រាមហាមឃាត់ ព្រោះតែការញៀនល្បែង មនុស្ស៨នាក់ ត្រូវបានកម្លាំងនគរបាលចុះបង្ក្រាបការ ក្នុងករណីបំពានវិធានការរបស់រាជរដ្ឋាភិបាល
Fri,30 April 2021 (Time 09:29 AM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 202នាក់)

មិនឲ្យហួសចិត្តម៉េចបាន បើពួកគាត់ញៀនល្បែងស៊ីសងខុសច្បាច់តែយ៉ាងនឹង ក្នុងនោះបើទោះជាអាជ្ញាធរមូល ដ្ឋានព្យាយាមធ្វើការផ្សព្វផ្សាយអំពីវិធានការរបស់រាជរដ្ឋាភិបាលយ៉ាងណាក្តី ប៉ុន្តែដោយហេតុការញៀន ល្បែងពួកគាត់ទាំងអស់ពុំបានជាចាប់អារម្មណ៌អើពើ រហូតនៅទីបំផុតត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាប
ល្បីឈ្មោះពេញបណ្តាញសង្គម ។

គួរបញ្ជាក់ថា មនុស្សមួយក្រុមមានគ្នាប្រមាណ៨នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ចុះបង្រ្កាប ខណៈពួកគេជាច្រើននាក់ កំពុងប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងនារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២១ ស្ថិតក្នុងភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

បើតាមប្រភពបានឲ្យដឹងថា ក្រុមអ្នកញៀនល្បែងស៊ីសងបាញ់អាប៉ោងខាងលើនេះ មានការប្រមូលផ្តុំមនុស្ស រាល់ថ្ងៃ ដោយមិនគោរពវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩នោះឡើយ ។ យោងតាម ប្រភពបានឲ្យដឹងថែមទៀតថា ក្រុមនេះមានអ្នកកាងបើកទីតាំងជាខ្នងបង្អែករត់ការលេង ២៤ លើ២៤ ម៉ោង រហូតអ្នកភូមិខ្លះមិនហ៊ានទៅជិតផង ស្រាប់តែពេលនេះត្រូវអស់ល័ក្ខ ជាប់អន្ទាក់សមត្ថកិច្ចបង្អួតមុខក្នុង បណ្តាញសង្គមហ្វេសប៊ុកយ៉ាងពេញចិត្តបំផុត ។

ជនសង្ស័យពាក់ព័ន្ធលេងល្បែងស៊ីសងខុសច្បាប់ទាំងអស់នោះរួមមាន៖ ១-ឈ្មោះ អ៊ុយ សុផាត ភេទប្រុស អាយុ ៦៣ឆ្នាំ រស់នៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ២-ឈ្មោ យ៉ង តាំង ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិអណ្តូង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ៣-ឈ្មោះ ណេន នី ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិ-ឃុំ គោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ៤-ឈ្មោះ ម៉ី វីន ភេទស្រី អាយុ៤៣ ឆ្នាំ រស់នៅភូមិគោកមានជ័យ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ៥-ឈ្មោះ សៀម ម៉េង ភេទប្រុស អាយុ៤២ ឆ្នាំ រស់នៅភូមិថ្នល់បំបែក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ៦-ឈ្មោះ ង៉ែត សំណាង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិតាកុក ឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត ៧-ឈ្មោះ ប៉ឹម សារុន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិចំការស្លែង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ៨-ឈ្មោះ ស៊ីម ថុង ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិព្រៃលង់ទឹក ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

អ្នកញៀនល្បែងទាំង០៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ ពេលកំពុងលេងល្បែងអាប៉ោង ខណៈ មនុស្សចំនួនទៀតបានរត់គេចខ្លួនអស់បាតជើងឲ្យសព្រាត ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ