ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
អុញនោះ.... លោក ផែង វណ្ណៈ ត្រូវបានក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណ នៅក្រោយពេលដែលធ្វើការឡាយផ្សាយ ប្រមាថ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើវិស័យព្រះពុទ្ធសាសនា
Thu,18 March 2021 (Time 05:53 PM)
ដោយ ៖ ច័ន្ទ សុខណេង (ចំនួនអ្នកអាន: 378នាក់)

ពិតជាគួរឲ្យសោកស្តាយពិតមែន តារាព័ត៌មានហ្វេសប៊ុកមួយរូបដែលកំពុងលេចធ្លោ នៅពេលនេះ គឺត្រូវបានក្រ សួងព័ត៌មានសម្រេចលុបអាជ្ញាប័ណ្ណចោល ខណៈដែលរូបគាត់បានធ្វើការផ្សាយប៉ះពាល់យាងធ្ងន់ធ្ងរ លើព្រះពុទ្ធ សាសនា ដែលជាសាសនារបស់រដ្ឋ ហើយពុំមានការផ្សាយសុំទោស ឬក៏ផ្សាយកែតម្រូវណាមួយ ។

ព័ត៌មានច្បាស់ការបានឲ្យដឹងថា នៅថ្ងៃនេះក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាសមួយលេខ ១០៧ ពម.ប្រក ចុះ ថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២១ ដោយមានខ្លឹមសារបញ្ជាក់យ៉ាងច្បាស់ថា ១. លុបប្រកាសលេខ៣៣៦ ពម.ប្រក ចុះថ្ងៃ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងដែលអនុញ្ញាតឲ្យលោក ផែង វណ្ណៈ បើកដំណើរការអាជីវកម្មគេហទំព័រ ឈ្មោះ www.phengvannaknews.com ដោយម្ចាស់អាជ្ញាប័ណ្ណ បានជេប្រមាទព្រះសង្ឃ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើ វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្ម ដែលសាម៉ីខ្លួន បានដំកល់ទុកនៅក្រសួងព័ត៌មាន ។

២. បទបញ្ញាតទាំងឡាយណា ដែលផ្ទុយនិងប្រកាសនេះ ត្រូវទុកជានិរាករណ៌ ។ ៣. អគ្គនាយក នៃអគ្គនាយកដ្ឋាន ក្រសួងព័ត៌មាន និងសោទស្សន៌ អគ្គនាយក នៃអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នាយកខុទ្ទកាល័យក្រសួងព័ត៌មាន
ប្រធានមន្ទីរព័ត៌មានរាជធានីខេត្ត សាម៉ីខ្លួន និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តន៌ប្រកាសនេះ តាមភារៈកិច្ច រៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

នេះ គឺជារឿងរ៉ាវមួយនៅក្នុងសង្គម ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ