ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ពិតជាឃោឃៅពេកហើយ ក្មេងប្រុសអាយុទើបតែ ១ឆ្នាំកន្លះសោះ ត្រូវជនដៃដល់យកកាំបិតផ្គាក់កាប់សម្លាប់ យ៉ាងអាណោចអាធម័ ទីបំផុតសមត្ថកិច្ច និងប្រជាពលរដ្ឋក្នុងភូមិឡោមព័ទ្ធចាប់ជនល្មើសបានហើយ
Sun,14 March 2021 (Time 10:35 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 359នាក់)

សមត្ថកិច្ចនិងប្រជាពលរដ្ឋមួយភូមិ នាំគ្នាដេញព័ទ្ធចាប់ជនដៃដល់ម្នាក់ ប្រើកាំបិតផ្គាក់ កាប់ក្មេងប្រុសម្នាក់អាយុទើបតែ១ឆ្នាំកន្លះ ត្រូវចំនួន២កន្លែងបណ្តាលឲ្យស្លាប់ភ្លាមៗ ។ ហេតុការណ៍ដ៏រន្ធុតមួយនេះ បានកើតឡើងនៅ
វេលម៉ោងជាង១រសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅក្នុងភូមិអំពិលផ្អែម ឃុំរលាំងចក ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ ភួង សុខណាន់ អាយុ១ឆ្នាំកន្លះ រស់នៅក្នុងភូមិ ឃុំខាងលើត្រូវជាកូនរបស់ឈ្មោះ ឃុន ស្រីនាង អាយុ២៥ឆ្នាំ រស់នៅភូមិឃុំខាងលើ នេះតែម្តង ។ ចំណែក ឯជនដៃដល់ឈ្មោះ អៀង រ៉ាដូ ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅក្នុងភូមិ ឃុំជាមួយគ្នា ។

បើសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះដែលបានបាត់បងជីវិតនេះ ត្រូវបានឈ្មោះ តុញ ភេទស្រី អាយុ៧ឆ្នាំ ជាក្មួយស្ដ្រីជាម្ដាយជនរងគ្រោះ ពដើរលេង នៅម្តុំមុខផ្ទះជនល្មើស ស្របពេលនោះ ជនល្មើសបានកាន់កាំបិតផ្គាក់ចេញពីក្នុងផ្ទះ រួចរត់សំដៅមកកាប់ជនរងគ្រោះបណ្តាលឲ្យស្លាប់ហ្នឹងកន្លែងតែម្តង ។ ហើយបើ តាមស្លាកស្នាមកាប់ត្រូវ ក ខាងស្តាំ និងលើថ្ងាស ។

ក្រោយធ្វើសកម្មភាពរួចហើយ ជនល្មើសបានរត់ចូលក្នុងផ្ទះបិតទ្វារ ដោយធ្វើសកម្មភាពដុតផ្ទះ ដោយឃើញ ហេតុការណ៌បែបនេះ ប្រជាពលរដ្ឋនិងសមត្ថកិច្ច បានចុះឡោមព័ទ្ធ និងមានកិច្ចអន្ដរាគមន៍បន្ទាន់ពីក្រុមរថយន្ដសង្គ្រោះអគ្គិភ័យ អធិការដ្ឋាននគរបាលស្រុកសំរោងទង និងរថយន្ដរបស់ស្នងការដ្ឋាននគរបាលខេត្ត កំពង់ស្ពឺ ប៉ុន្តែជនល្មើសបានសម្ងំលាក់ខ្លួនមិនព្រមចេញ ជាក់ស្តែងដោយស្ថានភាពមិនល្អជំនាញ បានស្នើសុំយោបល់សម្រេចប្រើប្រាស់មធ្យោបាយអាវុធដែលបំពាក់ក្បាលគ្រាប់បែកផ្សែងពុល ដើម្បីចូលចាប់ជនល្មើស។

ហើយនៅទីបំផុត សមត្ថកិច្ច និងប្រជាពលរដ្ឋចាប់ជនល្មើស រួចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចំណាត់ការ តាមផ្លូវច្បាប់ ហើយ ។

នេះជារឿងរ៉ាវនៅក្នុងសង្គម មិនគួរនឹងកើតមានឡើង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ