ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ឃុំចំនួន៤ នៅក្នុងខេត្តព្រៃវែង ត្រូវបានផ្អាកការធ្វើចរាចរឆ្លងកាត់ ដើម្បីទប់ស្កាត់ការរីករាលដាល នៃកូវីដ១៩
Sun,14 March 2021 (Time 10:27 PM)
ដោយ ៖ ជាវ៉ាន់ឃុន (ចំនួនអ្នកអាន: 456នាក់)

ឃុំចំនួន៤ក្នុងស្រុកពាមរក៏ ខេត្តព្រៃវែងត្រូវបានផ្អាក ជាបណ្តោះអាសន្ន នូវចរាចរណ៍ចេញ-ចូល ដើម្បីទប់ ស្កាត់ការរីក រាលដាល ជំងឺកូវីដ-១៩ ។ ឃុំចំនួន៤នោះ គឺមានឃុំព្រែកខ្សាយ (ក) ឃុំព្រែកខ្សាយ (ខ) ឃុំអ្នក លឿង និងឃុំពាមរក៍ ។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង កាល ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ។ ដោយគិតត្រឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ស្រុកពាមរក៍ មានអ្នកវិជ្ជមាន កូវីដ-១៩ ចំនួន៣៦នាក់ ហើយបើសរុបទូទាំងខេត្តព្រៃវែង មានចំនួន៤៥នាក់ ផងដែរ ។

លោកអភិបាលបានបញ្ជាក់ផងដែរថា គោលដៅទី១ គឺនៅចំណុចខាងលិចរង្វង់មូលត្រីកោណ គល់ស្ពាន ត្សឺបាសា (ស្ពានអ្នកលឿង) ផ្លូវជាតិលេខ១ ។ គោលដៅទី២ គឺនៅចំណុចផ្លូវកែងចូលភូមិចាក់ខ្លាញ់ ឃុំពាមរក៍ ផ្លូវជាតិលេខ១១ ។ គោលដៅទី៣ គឺនៅចំណុចផ្លូវចូលវត្តទួលសមាធិ ឃុំព្រែខ្សាយ (ខ) និងគោលដៅទី៤ គឺនៅចំណុចព្រំប្រទល់ស្រុកពាមរក៍ និង ស្រុកពាមជរ ផ្លូវលេខ៣១០ ។

នៅក្នុងខ្លឹមសារនៃការជូនដំណឹងនេះផងដែរ អាជ្ញាធរសង្ឃឹមថា បងប្អូនគ្រប់រូប អាចនឹងពង្រឹងការការពារ ថែរក្សាអនាម័យ របស់ខ្លួនឲ្យបានខ្ពស់ ដើម្បីបង្កាទប់ស្កាត់ការឆ្លងនៃជំងឺកូវិដ ១៩ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ