ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
អុញនោះបែកធ្លាយថា ទឹកដីស្រុកសេសាន ខេត្តស្ទឹងត្រែង កាន់តែកាន់តែការកក្រើកហើយ ក្រុមឈ្មួញបទល្មើស ព្រៃឈើ កាន់តែសម្រុកដឹកឈើចេញពី ដែនព្រៃសហគមន៍ លើសមុន
Wed,03 February 2021 (Time 11:02 PM)
ដោយ ៖ ច័ន្ទ សុខណេង (ចំនួនអ្នកអាន: 1554នាក់)

មិននិយាយមិនកើត នៅពេលដែលឃើញជាក់ច្បាស់នឹងភ្នែកស្រស់ៗ ពេក ករណីតែឈើជ្រៀក ឈើដុំ និងប្រភេទ ឈើប្រណិតជាច្រើនសន្ធឹកនោះ ត្រូវបានក្រុមឈ្មួញសម្រុកដឹកជញ្ជូនយកចេញ យ៉ាងគគ្រឹកគគ្រេង ពេញក្នុងទឹកដី ដែនក្នុងព្រៃសហគមន៍ ដែលគួរឲ្យភ្ញាក់ផ្អើលបំផុត ។

គូររំលឹកថា នៅវេលាម៉ោង 9:00 ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២1 កន្លងទៅនេះ ដើម្បីឆ្លើយតបទៅនឹងសេចក្តីរាយការ ណ៍ របស់ប្រជាពលរដ្ឋ ផងនោះ ជាក់ស្ដែង ក្រុមការងារអ្នកសារព័ត៌មានជាច្រើនអង្គភាព បានចុះទៅដល់ទីតាំងចំ ណុចអូរសេវ ភូមិញើន ឃុំស្ដៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ នៅទីបំផុតក្រុមអ្នកសារព័ត៌មាន បានប្រទះឃើញ ក្រុមឈ្មួញជាច្រើន កំពុងសម្រុកដឹកឈើចេញឱ្យយ៉ាងគគ្រឹកគគ្រេង ក្នុងនោះ គេមិនបានឃើញសមត្ថកិច្ច អាជ្ញាធរ ដែនដីធ្វើការ ទប់ស្កាត់ម្ដងណានោះឡើយ ផ្ទុយទៅវិញ គេបានឃើញ ប្រជាការពារភូមិសែ្រគោ ពីរនាក់ និងបក្ខពួក គូរកនជាច្រើននាក់ រួមនិង មន្ត្រីប៉ុស្តិ៍នគរបាល រដ្ឋបាល ឃុំស្ដៅមួយចំនួនផងនោះ បានបើកដៃដោយប្រយោល ធ្វើឱ្យក្រុមឈ្មួញមានឱកាស ធ្វើសកម្មភាពដឹកជញ្ជូនយ៉ាងរលូន ។

ឈរនៅលើចំណុចទីតាំង ក្រុមអ្នកសារព័ត៌មានយើងបានប្រទះឃើញគោយន្តកន្ត្រៃចំនួន 2គ្រឿង បូករួមនិងឈើអារ រួចហើយ ប្រមាណជិត 10 ម៉ែត្រគូប ដោយក្រុមឈ្មួញអារ.លាក់ទុកនៅក្នុងព្រៃសហគមន៍ បម្រុងដឹកចេញ តែត្រូវ បានក្រុមអង្គការការពារព្រៃឈើ សត្វព្រៃ និងបរិស្ថាន បានចុះទៅដល់ទីតាំងធ្វើការហាមឃាត់ និង ផ្តិតយករូបភាព ក៏កើតទៅជាជម្លោះ ទាស់ទែង គ្នា រវាងប្រជាពលរដ្ឋប្រមាណ 10 នាក់ បានចេញមុខរារាំង ដោយប្រើសំដី អួតឲ្យ ស្ដែងៗថា ក្រុមគេជាសន្តិសុខភូមិ មានតួនាទីមកសុំឆែកពិនិត្យ លិខិតស្នាមរបស់អង្គការនោះ ព្រមទាំងទាមទារឆែក ពិនិត្យ បេសកកម្មអ្នកសារព័ត៌មាន ដែលបានចូលរួមចុះថតយកព័ត៌មាន ក្រុមបទល្មើសកំពុងធ្វើសកម្មភាពផងដែរ

បើតាមសេចក្តីរាយការណ៍ ក៏បានបញ្ជាក់ផងដែរថា ប៉ុស្តិ៍រដ្ឋបាលឃុំស្ដៅ នៃស្រុកសេសាន គឺលោក នាយ៉ុស្តី ត្រូវគេ បានស្គាល់ថា ឈ្មោះ ម៉ង់ និងនាយរងប៉ុស្តី ត្រូវគេស្គាល់ឈ្មោះវៀក ប៉ុន្តែចំពោះបុគ្គលដែលបើកដៃឲ្យក្រុមឈ្មួញ បទល្មើសធ្វើសកម្មភាពដឹកឈើ ឲ្យគគ្រឹកគគ្រេងនោះ គេនៅមិនទាន់ដឹងថា រូបគាត់មានតួនាទីអ្វី ឲ្យពិតប្រាកដនៅ ឡើយទេ ព្រោះបានឮតែអំណួតប៉ុណ្ណោះ ។

ទាក់ទិនទៅនឹង ព័ត៌មានដ៏ក្តៅគគុក កក្រើកព្រៃ និងហុយសំពោងពេញមេឃ នៅក្នុងសកម្មភាពបទល្មើស ដែល គ្រោងទៅរកហិនហោចព្រៃឈើយើងនេះ មជ្ឈដ្ឋានជាច្រើននៅក្នុងស្រុកសេសាន ក៏បានលើកឡើងផងដែរថា បើ តែយ៉ាងនេះៗទៅ មិនយូរទេ សម្បត្តិធនធានធម្មជាតិព្រៃឈើរបស់កម្ពុជា នៃខេត្តស្ទឹងត្រែង ពិតជានៅសល់តែឈ្មោះ ប៉ុណ្ណោះ ដោយភាពជាក់ស្ដែង រលាយហិនហោចជាក់មិនខាន ប្រសិនបើលោកអភិបាល នៃគណៈអភិបាលខេត្ត មិនព្រមចេញមុខ ជួយអើពើដល់ផលលំបាក និង សម្បត្តិធនធានធម្មជាតិមួយនោះទេ ។

ទោះជាបែបណាក្តី ក្រុមអ្នកសារព័ត៌មានយើង មិនអាចស្នើសុំជួបសម្ភាសន៍ជាមួយនឹងលោកអភិបាល នៃគណៈ អភិបាលស្រុកសេសាន ដើម្បីយកអំពីប្រសាសន៍ របស់លោកចែករំលែកជូនដល់សង្គមជាតិឲ្យបានជ្រាបនៅឡើយ ទេ ក្រុមអ្នកសារព័ត៌មានយើង និងព្យាយាម ស្នើសុំជួបសម្ភាសផ្ទាល់ជាមួយលោកអភិបាលស្រុក ផ្សាយជូនសង្គមជ្រាប នៅពេលខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ