ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
អុញនោះ... ចាប់ល្បីទៀតហើយ ទឹកដីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានអ្នករត់ការបទល្មើសនេសាទសម្រាស ខុសច្បាប់ ប្រមូលលុយជូនមន្ទីរកសិកម្មខេត្តទៀតហើយ
Wed,03 February 2021 (Time 11:11 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 278នាក់)

ថ្មីៗនេះ មានប្រភពរាយការណ៍ចេញពីទឹកដីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានប្រាប់ឱ្យកម្មវិធីផ្សាយ ទូរទស្សន៍ កែវភ្នែកEye TV Online ដឹងថា នៅក្នុងទីតាំងទឹកដីស្រុកកំពង់លែងបច្ចុប្បន្ននេះ កំពុងមានសម្រាសរាប់រយ រាប់ពាន់ សម្រាស ធ្វើសកម្មភាពពេញទន្លេ ។ បើតាមសេចក្តីរាយការណ៍ក៏បានបញ្ជាក់ថា នៅក្នុងភូមិប្រឡាយមាស ក្នុង ចំណុចក្បាលកោះចោរ គេបានស្គាល់ថា លោកប្រុស ជាអ្នករត់ការសម្រាស់នៅភូមិប្រឡាយមាសនេះ ក្នុងនោះ ផងដែរ គេក៏ល្បីឈ្មោះជ្រុយ ក៏ជាអ្នករត់ការម្នាក់ទៀត ក្នុងការដើរប្រមូលលុយពីសម្រាសទាំងអស់នោះ យកទៅ ជូនស្ថាប័នសមត្ថកិច្ចជំនាញក្នុងខេត្តទៀតផង ។

ប្រភពនោះបានបន្តផងដែរថា លោកតាត សីហាក់ នាយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង ត្រូវបានគេនិយាយ តៗ គ្នាថា គឺដល់ពេលដល់ពេលវេលាដែលរូបលោកសើមមាត់សើមករ ទៀតហើយ ព្រោះជានិច្ចជាកាល គេតែងតែ ឃើញលោក តាត សីហាក់ ចុះពិនិត្យជាមួយទៅនឹងបទល្មើសទាំងអស់នោះជាប្រចាំ ។

ប្រភពបានបន្តថា បច្ចុប្បន្ននេះគេឃើញ ទីតាំងជាច្រើននៅក្នុងទឹកដីស្រុកកំពង់លែង គឺត្រូវបានដាក់នូវសំណាញ់
សាច់អួនយ៉ាងពាសពេញ ហ៊ុំព័ទ្ធជុំវិញសម្រាស ដែលនឹងគ្រោងនឹងចាប់យកត្រីជាបន្តបន្ទាប់ ចំណែកអស់លោក សមត្ថកិច្ចជំនាញជលផល ដែលស្ថិតនៅក្រោមកណ្ដាប់ដៃលោក លី ឡា ដែលជានាយខណ្ឌ គឺហាក់បីដូចជា ស្ងាត់ស្ងៀមយ៉ាងចម្លែកណាស់ ។

បើយោងតាមច្បាប់ ស្តីពី ជលផល បានបញ្ជាក់ផងដែរថា ការបង្កើតនូវសម្រាសផ្សេងៗនេះ វាជាចំណុចដែលធ្វើ ឲ្យត្រីកុំ ដែលច្បាប់ហាមឃាត់ លើសពីនេះ វាអាចធ្វើឱ្យគោករាក់ទន្លេ ដែលច្បាប់មិនអនុញ្ញាតឲ្យកើតមានជា ដាច់ខាត ក្នុងនោះច្បាប់តម្រូវឲ្យមន្ត្រីសមត្ថកិច្ចជំនាញជលផល ត្រូវតែចុះធ្វើការទប់ស្កាត់ឲ្យខានតែបាន ផ្ទុយទៅ វិញទីតាំងទឹកដីស្រុកកំពង់លែងនេះ បែរជាធ្វើសកម្មភាពយ៉ាងកងរំពងគគ្រឹកគគ្រេង អស់លោកសមត្ថកិច្ចជំនាញ ជលផលធ្វើមិនដឹងមិនឮទៅវិញ ។

ទាក់ទិននឹងព័ត៌មានខាងលើ កម្មវិធីផ្សាយរបស់យើង មិនអាចទំនាក់ទំនង ទៅលោក លី ឡា នាយខណ្ឌរដ្ឋបាល ជលផលកំពង់ឆ្នាំង បាននៅឡើយទេ ក្នុងរឿងនេះថ្ងៃនេះ អង្គភាពយើង រង់ចាំផ្សាយរាល់ចំណាត់ការ របស់សមត្ថ កិច្ចជំនាញជលផល ក្នុងករណីនេះប្រសិនបើមាន ចំណាត់ការបង្ក្រាបនៅពេលខាងមុខនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ