ចាប់ផ្តើមមានក្លិនមិនល្អបញ្ច្រាសខ្យល់ហើយ នៅក្រោយពេលបែកធ្លាយព័ត៌មានឲ្យហុយសំពោងតាមបណ្តាញសង្គម ព័ត៌មាន ចាប់ផ្តើមធ្វើឲ្យមហាជននាំគ្នាចាប់អារម្មណ៌គ្រប់ៗគ្នាតែម្តង ។គួររំលឹកថា ថ្មីៗនេះ ក្រុមអ្នករកស៊ីទិញស្រូវ ដែលដឹកស្រូវនាំចេញយកទៅលក់នៅប្រទេសវៀតណាម តាមច្រកព្រំដែន អន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ចាប់ផ្តើមផ្ទុះការរិះគន់ ទម្លាយរឿងរ៉ាវជាបន្តបន្ទាប់ ខណៈដែលរូប លោក ហង្ស វណ្ណ មេគយច្រកព្រំដែនបន្ទាយចក្រី ដែលទើបនឹងឡើងតំណែងថ្មី បានតម្រូវឲ្យពួកគាត់បង់ប្រាក់ក្នុងមួយ ឡានមួយម៉ឺនរៀល ក្នុងនោះបើតាមដែលពួកគាត់ឃើញជាក់ច្បាស់ គឺក្នុងមួយថ្ងៃៗ មានឡានដឹកទំនិញឆ្លងកាត់រាប់ រយគ្រឿងឯណោះ ក្លាយជាហេតុផលពលរដ្ឋអ្នករកស៊ីចាប់ផ្តើមនិយាយឲ្យទ្រហឹងឡើងថា លោក ហង្ស វណ្ណ គ្រប់ទឹក ហើយពេលនេះ ។ប្រភពព័ត៌មានពីក្រុមឈ្មួញទិញលក់ស្រូវ សុំមិនបញ្ចេញឈ្មោះបន្តឲ្យដឹងថា ថ្មីៗនេះ ខាងមន្ត្រីស្នាក់ការរដ្ឋាករគយ បន្ទាយចក្រី បានតម្រូវឲ្យឡានដឹកស្រូវទាំងអស់ ត្រូវបង់លុយ ក្នុងមួយឡាន១ម៉ឺនរៀល ជាដាច់ខាត បើមិនព្រមឲ្យទេ គឺត្រូវឃាត់ឡាន មិនអនុញ្ញាតឲ្យឆ្លងទៅលក់នោះឡើយ ។ដោយពួកគាត់លើកឡើងថា ចាប់តាំងផ្ទុះកូវីដ១៩ មក ខាងវៀតណាម មិនអនុញ្ញាតឲ្យឈ្មួញទិញលក់ស្រូវដែលជា ជនជាតិវៀតណាម ឆ្លងមកទិញស្រូវនៅដីកម្ពុជាយើងនោះឡើយ ដោយតម្រូវឲ្យឡានដឹកស្រូវទាំងអស់ បើកឡើងឆ្លង ស្ពាន ចូលទៅទម្លាក់លក់ស្រូវនៅខាងដីវៀតណាម ដែលធ្វើឲ្យការដឹកស្រូវទៅលក់មានការយឺតយ៉ាវជាខ្លាំង លើសពី នេះ ថែមទាំងត្រូវចំណាយលុយកាន់តែច្រើន ដើម្បីបង់ឲ្យមន្ត្រីព្រំដែន ដែលពីមុនមកបង់ត្រឹមតែ ២,៥០០០រៀល ជាតម្លៃទទួលយកបាន គឺ ចាប់ពីចំណតបេន រហូតឡើងឆ្លងស្ពានទៅវៀតណាម ពោលគឺ ខាងមន្ត្រីសណ្តាប់ធ្នាប់ បានរៀបចំសម្រួលចរាចរ តាមលំដាប់លំដោយ ធ្វើឲ្យការលក់ងាយស្រួល និង លឿនជាងមុន។ប៉ុន្តែនៅពេលឥឡូវនេះ ខាងមន្ត្រីគយច្រកព្រំដែន បានចេញមុខមកទារលុយពីពួកគាត់បន្ថែម១ម៉ឺនរៀលទៀត ទាំង ដែលខាងគយមិនបានធ្វើអ្វីសោះ ពោលគឺប្រើអំណាចអង្គុយចាំយកលុយស្រស់ៗតែម្តង ។ប្រភពព័ត៌មាននោះលើកឡើងថា ករណីនេះ គួរណាស់ថ្នាក់ដឹកនាំជួយចេញមុខអើពើខ្លះហើយទានម្ចាស់ ព្រោះប៉ុន្មាន ថ្ងៃនេះ លោក ហង្ស វណ្ណ ហាក់ដូចជាមានអំណាចសម្បើមដៃខ្លាំងណាស់ ។ ទោះបីយ៉ាងណាសម្រាប់លោក ហង្ស វណ្ណ ដែលជាមេគយច្រកព្រំដែនបន្ទាយចក្រី នេះវិញ ការិយាល័យនិពន្ធយើង មិនបានទំនាក់ទំនងសុំការបំភ្លឺបាននោះទេ ព្រោះពុំមានលេខទូរស័ព្ទដើម្បីទំនាក់ទំនង ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ