ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ពលរដ្ឋស្រុកបាទីត្អូញត្អែសារជាថ្មី ករណីដីភ្នំទទា ត្រូវបានក្រុមឈ្មួញគាស់កាយស្ទើរតែរំលើងភ្នំទៅហើយ សូម ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជួយទប់ស្កាត់ផង
Fri,08 January 2021 (Time 01:29 PM)
ដោយ ៖ ច័ន្ទ សំណាង (ចំនួនអ្នកអាន: 1640នាក់)

ពិតជាគួរឲ្យអាសូរសម្បត្តិធម្មជាតិយ៉ាងខ្លាំង យ៉ាងណាមិញភ្នំទទា ដែលជាភ្នំដ៏ស្រស់បំព្រង ស្ថិតនៅក្នុងភូមិស្ដុក ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ កំពុងបានក្រុមឈ្មួញជីកគាស់កកាយភ្នំស្ទើរតែរំលើងភ្នំទៅហើយ ពោលគឺ អាចនឹងរលាយហិនហោចបាត់រូបរាង លែងបន្សល់ទុកឲ្យកូនខ្មែរជំនាន់ក្រោយបានឃើញទៀត ដោយសារតែ ក្រុមឈ្មួញទុច្ចរិតមួយចំនួន យកគ្រឿងចក្រគ្រប់ប្រភេទមកជីកធ្វើអាជីវកម្ម ដើម្បីយកលុយធ្វើមានធ្វើបានប្រ យោជន៌របស់គេ ។

ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកបាទី បានប្រាប់ឲ្យដឹងថា ករណីដីភ្នំទទាមួយទាំងមូលគ្រោងនឹងជិតរំលើងអស់នេះ
គេ នៅមិនទាន់ដឹងថា មានបុគ្គលមានអំណាចណាខ្លះនៅពីក្រោយខ្នងនោះទេ ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋបាន ឃើញ និងព្រួយបារម្ភរាល់ថ្ងៃនេះ គឺក្រុមឈ្មួញនាំគ្នាមកធ្វើអាជីវកម្មជីកកកាយយកអាចម៍ដី ជារៀងរាល់ថ្ងៃ យ៉ាងអនាធិបតេយ្យ និងមានការសុខសាន្តយ៉ាងល្អណាស់ ។

ក្នុងនោះដែរ មន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្តតាកែវទាំងមូល ដូចជាមន្ទីរបរិស្ថាន និងមន្ទីររ៉ែ និងថាមពល ក៏ហាក់ បីដូចជាមិនធ្លាប់ឃើញមានការចុះត្រួតពិនិត្យអ្វីសោះនោះដែរ ក្លាយជាមន្ទិល និងការងឿងឆ្ងល់របស់ប្រជាពល រដ្ឋជាច្រើនលើឡើងថា តើមូលហេតុអ្វីបានជាសកម្មភាពកាយរំលើងភ្នំមួយទាំងមូល មន្ត្រីថ្នាកដឹកនាំ និងជំនាញ ពាក់ព័ន្ធក្នុងខេត្ត មានការស្ងាត់ស្ងៀមល្អម៉្លេះ ។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋរស់នៅក្នុងស្រុកបាទី ខេត្តតាកែវ សូមសំណូមពរដល់ ថ្នាក់ដឹកនាំកំពូលៗទាំង អស់ សូមមេត្តាជួយអាណិតអាសូរដល់សម្បត្តិធនធានធម្មជាតិមួយនេះ ទុកឲ្យកូនខ្មែរជំនាន់ក្រោយ បានស្គាល់ ខ្លះៗផងទានម្ចាស់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ