ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
អុញនោះ!..ស្ងាត់ៗត្រពាំងទឹករបស់រដ្ឋដ៏ធំមួយក្នុង ភូមិពោធិ៍ ឃុំពោធិ៍ម្រាល ត្រូវបានគេលួចចាក់ដីពេញយកជា កម្មសិទ្ធិបាត់ មិនដឹងថាអាជ្ញាធរឃុំ និងស្រុក មានអារម្មណ៌យ៉ាងណា នៅឡើយទេ
Wed,06 January 2021 (Time 04:48 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 449នាក់)

ផ្តើមមាត់ចាបមាត់ព្រាប ពលរដ្ឋ រិៈគន់មេៗអាជ្ញាធរមូលដ្ឋាន ជាពិសេសលោកមេឃុំពោធិ៍ម្រាល ឲ្យកងរំពង ហើយ ព្រោះតែស្ងាត់ៗ ត្រពាំងទឹកដ៏ធំ ដែលពួកគាត់អាស្រ័យប្រើប្រាស់ជាសម្បត្តិរួមនោះ ត្រូវបានបុគ្គលអ្នកមាន លុយចាក់ដីលុប និងយកជាកម្មសិទ្ធបានយ៉ាងសុខសាន្ត ចំណែកឯមេៗអាជ្ញាធរមូលដ្ឋាន គឺហាក់បីដូចជារក្សា បាននូវការស្ងាត់ស្ងៀមល្អណាស់ ។

ត្រពាំងទឹកដ៏ធំមួយ មានទីតាំងស្ថិតនៅភូមិពោធិ៍ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ តាមដែលប្រភពពី ប្រជាពលរដ្ឋលើកឡើង ត្រពាំងទឹកនេះ មានឈ្មោះថា ត្រពាំងអង្គកឹប គឺប្រជាពលរដ្ឋអាស្រ័យផលជាយូរណាស់ មកហើយ ពោលគឺត្រពាំងនេះ ជាសម្បត្តិរួម ដែលប្រជាពលរដ្ឋរួមគ្នាថែរក្សាទាំងអស់គ្នា ទើបតែនៅអម្លុងខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ មានសកម្មភាពចាក់ដីយ៉ាងគគ្រឹកគគ្រេង លិចត្រពាំងបាត់ ដែលបានធ្វើឲ្យប្រជាពលរដ្ឋ ក្នុងភូមិពោធិ៍ទាំងមូល មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ស្របពេលទៅនឹងប្រជាពលរដ្ឋជាច្រើនធ្វើការរាយការណ៌ផងនោះ ក្រុមអ្នកសារព័ត៌មាន បានព្យាយាមសុំការ បំភ្លឺពីភាគីអ្នកចាក់ដីលុបត្រពាំងទឹករបស់រដ្ឋនេះដែរ ប៉ុន្តែមិនទទួលបានលទ្ធផលនោះឡើយ ពីព្រោះថា ម្ចាស់ ផ្ទះខាងលើ តែងចាក់សោបិទទ្វាផ្ទះចោល ហើយបើតាមដែលប្រភពចែករំលែកនោះលើកឡើងថា គឺជាអ្នករស់ នៅរាជធានីភ្នំពេញ ជាម្ចាស់ផ្ទះ និងជាអ្នកចាក់ដីលុបយកត្រពាំងទឹកនេះ ជាកម្មសិទ្ធ ។

ដោយឡែកលោកមេឃុំ ពោធិ៍ម្រាល និងលោកអភិបាលស្រុកបសេដ្ឋ ភ្នាក់ងារអ្នកយកព័ត៌មានយើង មិនអាច សុំការបំភ្លឺបាននៅឡើយទេ ក្នុងថ្ងៃនេះ ព្រោះខលមិនចូល ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិពោធិ៍ ឃុំពោធិ៍ម្រាល សូមសំណូមពរដល់លោក ញ៉ាញ់ ជៀបហ៊ង ប្រធានមន្ទីរធន ធានទឹក និងឧតុនិយមខេត្ត ជាពិសេសរូបលោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ សូម មេត្តាជួយស្រាវជ្រាវផងទាន តើមកពីមូលហេតុអ្វីបានជា បុគ្គលម្នាក់នេះ អាចចាក់ដីលុបត្រពាំងទឹកដែលពល រដ្ឋអាស្រ័យថែរក្សាបានយ៉ាងស្រួល ចំណែកអស់លោកអាជ្ញាធរមូលដ្ឋាន ក៏ហាក់បីដូចជាស្ងាត់ស្ងៀមល្អម៉្លេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ