ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
ច្បាស់ហើយ.... ពលរដ្ឋដែលរងគ្រោះថ្នាក់បាត់បង់ជីវិត គឺជាគ្រោះថ្នាក់ចរាចរណ៍ ដោយបើករម៉កម៉ូតូបញ្ច្រាស់ ទិសគ្នា
Tue,26 January 2021 (Time 10:23 PM)
ដោយ ៖ ច័ន្ទ សុខណេង (ចំនួនអ្នកអាន: 524នាក់)

នៅក្រោយពេលដែលអង្គភាពទូរទស្សន៍កែវភ្នែក Eye TV Online បានធ្វើការចេញផ្សាយអំពីសំណូមពរប្រជាពល រដ្ឋ ដែលស្នើសុំឲ្យស្ថាប័ន និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ជួយស្រាវជ្រាវបង្ហាញអត្តសញ្ញាណជនបង្ក ដែលបានបើក រថយន្តបុកមនុស្សស្លាប់នៅចំណុចស្ពានទេ ឃុំបុស្សលាវ ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីម៉ោង៨ និង៣០នាទី រាត្រីថ្ងៃទី២៥ ខែមករាឆ្នាំ 2021 កន្លងទៅនេះ ត្រូវបានមតិជាច្រើនចេញពីខេត្តក្រចេះ បានបញ្ជាក់ប្រាប់ថា នេះវា ជាករណីគ្រោះថ្នាក់ចរាចរណ៍ ឧបទ្ទវហេតុដែលកើតឡើងដោយចៃដន្យ រវាងម៉ូតូនិងរថយន្ត របស់លោកអធិការ។

តាមសេចក្តីរាយការណ៍នោះបានបញ្ជាក់ផងដែរថា គេនៅមិនទាន់ដឹងថា តើខាងណាត្រូវ ឬក៏ខាងណាខុសនៅ ឡើយទេ ប៉ុន្តែអ្វីដែលគេបានឃើញគឺរថយន្តដែលគ្រោះថ្នាក់នេះ គឺជារបស់លោក ឆុង តូរ៉ាន់ អធិការនគរបាល ស្រុកឆ្លូង តែងតែប្រើប្រាស់ប្រចាំថ្ងៃ ធ្វើឲ្យជនរងគ្រោះបាត់ដៃបាក់ស្លាប់ និងមនុស្សម្នាក់ទៀតរងរបួសធ្ងន់ ។

ក្នុងនោះមតិជាច្រើនបានលើកឡើងថា ពលរដ្ឋអ្នករងគ្រោះ គឺជាអ្នកមានកំហុសដោយបើករ៉ូម៉កម៉ូតូបើក បញ្ច្រាសទិសគ្នា ហើយបានបុករថយន្តរបស់លោកអធិការពីមុខ រហូតបានក្លាយជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបែបនេះ ប៉ុន្តែបើទោះជាយ៉ាងណាក្តី មតិជាច្រើនពីអ្នកច្បាប់នៅក្នុងខេត្តក្រចេះ បានលើកឡើងថា តាមច្បាប់ចរាចរ អ្នក បើកបរ ដែលបង្កគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតអ្នកដ៏ទៃ អាចនឹងត្រូវមានទោសពីរុទ្ធ ។

ដោយឡែកប្រភពពីក្រុងក្រចេះ ខេត្តក្រចេះ បានលើកឡើងថា នៅក្នុងល្ងាចថ្ងៃ២៥ ខែមករា ឆ្នាំ២០២១នេះ ផង
ដែរ លោកអធិការស្រុកឆ្លូង បានចូលរួមពិធីខួបកំណើតគេនៅក្នុងសង្កាត់រការក្នុង ដោយឡែកនៅក្រោយពេល
ចប់កម្មវិធីរូបលោកបានចេញពីកម្មវិធីខួបកំណើតនៅក្នុងសង្កាត់រការក្នុង ក្រុងក្រចេះ ខេត្តក្រចេះ នោះមកលំ នៅដ្ឋានវិញ ប៉ុន្តែអ្នកបើកបររថយន្តនោះ គេពុំបានស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ។

ទោះបីជាយ៉ាងណាក្តី មតិប្រជាពលរដ្ឋជាច្រើននៅក្នុងខេត្តក្រចេះ សំណូមពរផងដែរ ដល់លោក ឆុង តូរ៉ាន់ អធិ ការនគរបាលស្រុកឆ្លូង សូមមេត្តាជួយបង្ហាញអត្តសញ្ញាណអ្នកបើកបររថយន្តនេះ ដើម្បីឲ្យសាធារណៈជនទាំង អស់អស់ចិត្ត បើពុំដូច្នោះទេ ចម្ងល់មហាជននៅតែមានមន្ទិលសង្ស័យ លើរូបអធិការជានិច្ច ។

សម្រាប់ព័ត៌មាននេះ ការិយាល័យនិពន្ធអង្គភាពទូរទស្សន៍កែវភ្នែក អាយធីវី អនឡាញ បានព្យាយាមទំនាក់ទំ នងលោក ឆុង តូរ៉ាន់ អធិការនគរបាលស្រុកឆ្លូង ពេញមួយថ្ងៃ ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២១ នេះ ប៉ុន្តែអង្គ ភាពយើងមិនអាចទំនាក់ទំនងបាន ។

សម្រាប់ព័ត៌មានខាងលើនេះ ការិយាល័យនិពន្ធអង្គភាពទូរទស្សន៍កែវភ្នែក អាយធីវី អនឡាញ រង់ចាំ រាល់សាម៉ី ស្ថាប័នទាំងឡាយ ដែលមានប្រតិកម្មនៅលើព័ត៌មាននេះ អាចទំនាក់ទំនងមកការិយាល័យនិពន្ធយើងបាន នៅ រៀងរាល់ម៉ោងធ្វើការ ដើម្បីបង្ហាញមហាជនជ្រាប ជៀសវាងការភ័ន្តច្រឡំនានា ដល់សាម៉ីបុគ្គលស្ថាប័នថ្នាក់ដឹក នាំខេត្តក្រចេះមួយចំនួន ក្នុងករណីមួយនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ