ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
អុញនោះ!.. បែកធ្លាយថា នាយនគរបាលល្បីឈ្មោះម្នាក់ បើករថយន្តបុកមនុស្សស្លាប់ ត្រូវបានគេលាក់បាំង អត្តសញ្ញាណ ក្រុមគ្រួសារជនរងគ្រោះ សំណូមពរសូមអាជ្ញាធរថ្នាក់ខេត្ត និងស្ថាប័នច្បាប់ពាក់ព័ន្ធជុំវិញខេត្ត ជួយស្រាវជ្រាវបង្ហាញ ផ្តល់យុត្តិធម៌ជូនពួកគាត់ផង
Tue,26 January 2021 (Time 12:28 PM)
ដោយ ៖ ច័ន្ទ សុខណេង (ចំនួនអ្នកអាន: 1140នាក់)

ពិតជាគួរឲ្យហួសចិត្តយ៉ាងខ្លាំង ខណៈដែលពលរដ្ឋជាច្រើននៅក្នុងស្រុកចិត្របូរី ទម្លាយរឿងរ៉ាវគ្រោះថ្នាក់ចរាចរមួយ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅចំណុចស្ពានទេ ឃុំបុស្សលាវ ស្រុក ចិត្របុរី ខេត្តក្រចេះ ទីតាំងលើផ្លូវជាតិលេខ៣ក្រចេះ-ឆ្លូង ។

តាមដែប្រជាពលរដ្ឋរស់នៅចំណុចកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា រថយន្តដែលបង្កនោះគឺជារថយន្តរបស់ នាយនគរបាលម្នាក់ ដែលជាបុគ្គលដែលមានបុណ្យសក្តិធំមានអំណាចផ្អៀងស្រុកឆ្លូង មានស្លាកលេខ ២-៣១០៨ ដែលមានទាំងរូបសញ្ញាជាប់ជាមួយរថយន្ត បញ្ជាក់ក្របខណ្ឌ យ៉ាងច្បាស់ឲ្យក្រឡែតទៀតផង ។

ប្រភពពីពលរដ្ឋកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ពលរដ្ឋ២នាក់ នៅលើផ្លូវដូចធម្មតា ស្រាប់គេបានឃើញរថយន្តមួយគ្រឿង បានបោះពួយយ៉ាងលឿនបំបុកពលរដ្ឋនៅលើស្ពាន ទាំងកំរោល ធ្វើឲ្យពលរដ្ឋម្នាក់រងរបួសធ្ងន់ និងពលរដ្ឋម្នាក់ទៀតស្លាប់ ដោយដាច់ជាកំណាត់ៗ តែម្តង ។

នៅក្រោយពេលដែលមានករណីនេះភ្លាមៗ បុរសម្នាក់ដែលគេស្គាល់ថា ជានាយនគរបាល នៅក្នុងរថយន្ត នោះ បានដាក់មេប្រូចរត់គេចបាត់ស្រមោលតែម្តង បន្សល់ទុកនូវពលរដ្ឋរងគ្រោះ របួសនិងស្លាប់យ៉ាងរន្ធុតក្លាយជាការចោមរោមឈូឆរ ពេញទឹកពេញដីយ៉ាងអាណោចអាធម័ ។

បច្ចុប្បន្នរថយន្តដែលបង្កហេតុនេះ គឺត្រូវបានមន្ត្រីនគរបាលយកទៅរក្សាទុកនៅអធិការនគរបាលស្រុកចិត្រ បូរី ដើម្បីរង់ចាំស្រាវជ្រាវដោះស្រាយបន្ត ។

ដោយឡែកប្រភពពីក្រុងក្រចេះ បានប្រាប់ឲ្យដឹងថា តាមដែលប្រជាពលរដ្ឋបានឃើញ រថយន្តមួយនេះ គឺជា របស់លោក ឆុង តូរ៉ាន់ អធិការនគរបាលស្រុកឆ្លូង ដែលលោកមកចូលរួមពិធីបុណ្យខួបកំណើតពល រដ្ឋនៅ ក្រុងក្រចេះ នៅក្រោយពេលដែលផឹកស៊ីក្នុងពិធីផងនោះ រូបលោកក៏ចាកចេញពីកម្មវិធី ដោយធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ។

ទោះជាយ៉ាងណាក្តី ក្រុមគ្រួសារជនរងគ្រោះ សំណូមពរដល់ថ្នាក់ដឹកនាំអាជ្ញាធរដែនដីថ្នាក់ខេត្ត និងស្ថាប័ន ច្បាប់ពាក់ព័ន្ធជុំវិញខេត្តក្រចេះ សូមមេត្តាជួយផ្តល់យុត្តិធម៌ជូនកូនរបស់គាត់ផង បើអ្នកបើកបរពិតជាមន្ត្រី នគរបាលមែននោះ គឺសូមឲ្យរូបជនបង្កចូលរួមដោះស្រាយតាមផ្លូវច្បាប់ផង ព្រោះមន្ត្រីនគរបាល គឺជាអ្នក ផឹកទឹកសម្បថ៌ ដោយអះអាង និងសន្យាថា យកតួនាទី និងយកពេលវេលារបស់ខ្លួន បម្រើរាស្ត្របម្រើពលរដ្ឋ ផ្ទុយទៅវិញករណីមួយនេះ ពួកគាត់ជាអាណាព្យាបាលឪពុកម្តាយ សពជនរងគ្រោះ គឺពិតជាខ្លោចផ្សារខ្លាំង ណាស់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ