នៅក្រោយពេលដែលមានព្យុះភ្លៀង និងចុះអ័ព្វពេញមេឃ នៅពេលនេះផ្ទៃមេឃចាប់ផ្តើមស្រឡះបន្តិចម្តងៗ វិញហើយ យ៉ាងណាមិញរឿងរ៉ាវដ៏ក្តៅគគុកមួយ រវាងរូបលោកឧកញ៉ា ទេព ភារម្យ និងប្រជាពលរដ្ឋមួយចំ នួននៅក្នុងភូមិ ពាមលង្វែក ឃុំកំពង់ហ្លួង ស្រុកពញាឮ គឺត្រូវបានរូបលោកឧកញ៉ាបានអះអាងថា រូបលោក បានជួបចចារ ដោះស្រាយជាមួយប្រជាពលរដ្ឋបានមួយជំហាន ហើយ រង់ចាំនៅសប្តាហ៌ក្រោយ រូបលោក នឹងដោះបញ្ចប់សព្វគ្រប់ ជាមួយពលរដ្ឋទាំងអស់នោះ ដែលមានវិវាទជាមួយរូបលោកឧកញ៉ា ។លោកឧកញ៉ាបានបញ្ជាក់ប្រាប់ឲ្យទូរទស្សន៌កែវភ្នែក អាយធីវីអនឡាញ កាលពីរសៀលថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២១ នេះថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ រូបលោកឧកញ៉ា និង អាជ្ញាធរ បាន ជំនួបជាមួយប្រជាពលរដ្ឋ ដើម្បីសើរើរឿងរ៉ាវទាំងអស់ឡើងវិញ ក្នុងគោលបំណងស្វែងរកដំណោះស្រាយដ៏ប្រ សើរមួយសម្រាប់រូបលោក និងប្រជាពលរដ្ឋ ជាពិសេសផ្តល់នូវកិត្តិនាមជូនមន្ត្រីអាជ្ញាធរមូលដ្ឋានដែលបម្រើ រាស្ត្រ ជៀសវាងការចែករំលែកព័ត៌មានទាំងឡាយណា ដែលអាចប៉ះពាល់ដល់កិត្តិយសអាជ្ញាធរមូលដ្ឋាន ដែល រូបលោកមិនពាក់ព័ន្ធ ។លោកឧកញ៉ាបន្តថា នៅក្នុងការជួបជំហាននេះ រូបលោកបានជួបជាមួយពលរដ្ឋរួចហើយ ដែលពួកគាត់មក ទាមទាដីរបស់គាត់ដែលបានលក់តាំងពីឆ្នាំ២០០៧ មកឲ្យរូបលោកឧកញ៉ា ដោយរូបលោកឧកញ៉ា សម្រេច បញ្ចប់ឲ្យបានសព្វគ្រប់ជាមួយពលរដ្ឋទាំងអស់នៅសប្តាហ៌ក្រោយ ពោលគឺកំណត់ស្នើសុំឲ្យពលរដ្ឋយកលិខិត ស្នាមដែលពួកគាត់មានមកអំណះអំណាង ។ លោកឧកញ៉ាបញ្ជាក់បន្ថែមថា ករណីដែលរូបលោកឧកញ៉ាមានការយឺតយ៉ាវ មិនបានចាត់ចែងជូនពលរដ្ឋគឺដោយសារតែពលរដ្ឋមួយចំនួនរូបលោកលក់ដីឲ្យហើយ ប៉ុន្តែមិនបានយកលិខិតស្នាមកាន់កាប់ពីដើមយក មកជូនលោកឧកញ៉ា ដើម្បីទូទាត់ថវិកាគ្នាឲ្យបានចប់សព្វគ្រប់ទេ ផ្ទុយទៅវិញពួកគាត់បែរជាសង្ងំស្ងាត់ស្ងៀម រហូត ស្រាប់តែពេលគាត់មកផ្ទុះការតវ៉ា គឺចំពេលតែមួយ ដែលមិនខុសពីមេឃព្យុះភ្លៀងចំកណ្តាលថ្ងៃត្រង់នោះ ឡើយ ។ទោះជាយ៉ាងណា ទាក់ទិនទៅនឹងរឿងរ៉ាវនេះផងដែរ រូបលោកឧកញ៉ា សំណូមពរផងដែ សម្រាប់បងប្អូនមិត្ត អ្នកសារព័ត៌មាន សូមមេត្តាបំពេញកាតព្វកិច្ចឲ្យស្របតាមវិជ្ជាជីវៈពោល ដោយសុំយកព័ត៌មានឲ្យបានទាំង សងខាង ទើបអាចដឹងថា មូលហតុអ្វីបានជាមានការយ៉ឺយ៉ាវនៃការដោះស្រាយ ដ៏សែនយូរថ្នាក់នេះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)
អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)
សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ខ្មែរថ្ងៃនេះ)
វីដែអូ