ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
បើកបុកគេហើយអត់ខ្ចីឈប់នៅបើករត់គេច ទីបំផុតទៅបុកប៉ះនារីវ័យក្មេងដ៏ស្រស់ស្អាត នៅលើផ្លូវស្លាប់យ៉ាង រន្ធុត
Sun,24 January 2021 (Time 01:54 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 506នាក់)

ចឹងបានតែថា ច្បាប់ចរាចរណ៌អ្នកខ្លះគោរពអនុវត្តន៌ អ្នកខ្លះនៅតែព្រហើនប្រើអំណាចបក្សពួក អ្នកខ្លះនៅតែ អាងស្បែក ដែលចាំបាច់ណាស់ទាមទាឲ្យសមត្ថកិច្ចនគរចរាចរ គួរតែរិតបន្តឹងឲ្យបានខ្លាំងឡើងទើបប្រសើរ សម្រាប់សង្គម ។

យ៉ាងណាមិញ រឿងរ៉ាវដ៏សោកស្តាយមួយប៉ះចំលើនារីម្នាក់ដែលត្រូវរងគ្រោះថ្នាក់បាត់បង់ជីវិត ដែលមិនធ្លាប់នឹក ស្មានដល់ ព្រោះតែបុគ្គលមួយចំនួននៅតែមិនគោរពអនុវត្តន៌ច្បាប់ចរាចរ ជាក់ស្តែងដូចជាបុរសម្នាក់ បើករថ យន្តប៉ះគេហើយ មិនព្រមឈប់នោះទេ គឺនៅតែបន្តបើករត់គេច ហើយនៅទីបំផុតបើកបុកចំលើនារីវ័យក្មេង ដែលកំពុងធ្វើដំណើរតាមដងផ្លូវស្លាប់យ៉ាងរន្ធុត ដោយសាររថយន្តបើកិនពីលើ ។

គួរបញ្ជាក់ថា នារីម្នាក់វ័យ២៨ឆ្នាំម្នាក់ស្លាប់យ៉ាងអាណោចអធម័ កាលពីវេលាម៉ោងប្រហែលជា ០៨និង ០០ នាទីយប់ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ នៅតាមបណ្តោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមាន ជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កដោយសាររថយន្ត អាល់ហ្វាត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ-2004 មួយគ្រឿង បើកបុករះម៉ូតូ២គ្រឿង ហើយកិនពីលើនារីជនរងគ្រោះស្លាប់នៅនឹងកន្លែងតែម្តង ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តអាល់ហ្វាត ពណ៌ស ខាងលើ មុនដំបូងឡើយ បើកបុករថយន្តម៉ាកធុនត្រា នៅមុខវត្តសំបួរ លើបណ្តោយផ្លូវ២១៧ ក្នុងខណ្ឌដង្កោ ហើយបន្តបើករត់តាមផ្លូវ ២១៧ ឆ្ពោះមកច្រមុះជ្រូកស្ទឹងមានជ័យ បានប៉ះជាមួយរថយន្តកាមេរីឆ្លាមមួយគ្រឿងទៀត ប៉ុន្តែរូបគេមិនឈប់ ឬក៏ចុះរត់គេចនោះទេ ដោយគេសង្ស័យអាងស្បែកក៏មិនដឹង ទើបនៅតែបន្តបើករត់គេចទៀត ទីបំផុតទៅបុកម៉ូតូ ហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1N-8939 ធ្វើឲ្យម៉ូតូខូចខាងយ៉ាងដំណំ ចំណែកបុរស ជាអ្នកបើកម៉ូតូឌ្រីមសង់រងរបួសស្រាល។

ប្រភពបន្តថា ជាក់ស្តែងរថយន្តបង្កខាងលើ បើទោះជាបុកប៉ះជាបន្តបន្ទាប់យ៉ាងណាក្តី រូបគេនៅតែមិនបញ្ឈប់ នោះដែរ គឺនៅតែបន្តបើកឆ្ពោះទៅមុខទៀត រហូតទៅបុកម៉ូតូហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1II-9166 ព្រមទាំងបានកិនពីលើនារីរងគ្រោះធ្វើឲ្យស្លាប់យ៉ាងរន្ធុតតែម្តង ។

តាមដែលប្រភពបានបញ្ជាក់ថា នារីដ៏ស្រស់ស្អាតដែលរងគ្រោះស្លាប់បាត់បង់ជីវិតខាងលើ គឺជិតដល់ថ្ងៃចូលរោង ការហើយ រូបនាងមានឈ្មោះ ហេង អាយុ២៨ឆ្នាំ ។ ក្រោយពេលកើតហេតុជនបង្កខាងលើត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ចំណែកសពនារីត្រូវបានគ្រួសារដឹកតាមរថយន្តសាម៉ុយ យកទៅធ្វើបុណ្យតាមប្រពៃណីហើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ