ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
សហគមន៌ព្រៃឈើកាំងចាម ចង់ឃើញថ្នាក់ដឹកនាំជួយមានចំណាត់ការសើរើរឿងរ៉ាវ លោក ឃឹម សុខា មេឃុំកាំង ចាម ពាក់ព័ន្ធឲ្យមនុស្សកាប់ទន្ទ្រានដីព្រៃឡើងវិញផង ព្រោះស្ងាត់យូរពេកណាស់ហើយ
Sat,18 December 2021 (Time 08:11 AM)
ដោយ ៖ ច័ន្ទ សុខណេង (ចំនួនអ្នកអាន: 305នាក់)

អស់រយៈពេលជាច្រើនខែណាស់មកហើយ ដែលអាជ្ញាធរស្រុកខេត្ត ក្នុងនោះសូម្បីតែថ្នាក់ដឹកនាំកំពូលៗគ្រប់ជាន់ ថ្នាក់ក៏នៅមិនទាន់ឃើញអស់លោករូបណា បានកម្រើកអើពើសោះនៅឡើយទេ ករណីបន្តឹងរបស់លោក គង់ រី តំណាងសហគមន៌កាំងចាម ដែលបានប្តឹងសុំឲ្យថ្នាក់ដឹកនាំកំពូលៗ មានចំណាត់ការបែបក្តៅទៅលើបុគ្គលលោក ឃឹម សុខា មេឃុំកាំងចាម ក្នុងករណីរូបលោកនៅពីក្រោយខ្នងឲ្យមនុស្សចូលកាប់ព្រៃទន្ទ្រានយកដី ក្នុងព្រៃសហ គមន៌ និងព្រៃឡង់ កន្លងមក ។

បើតាមការលើកឡើងពីរូបលោក គង់ រី តំណាងសហគមន៌ការពារព្រៃឈើកាំងចាម បានអះអាងថា ភាពយុត្តិធម៌ រវាងសហគមន៌ និងរូបលោក ឃឹម សុខា ជាមេឃុំកាំងចាម គឺនៅមិនទាន់បានឃើញលទ្ធផលការដោះស្រាយពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៅឡើយទេ ។

លោក គង់ រី បានប្រាប់ថា នៅក្រោយពេលដែលរូបលោក និងតំណាងដ៏ទៃទៀតចំនួន៦នាក់ បានដាក់ពាក្យបណ្តឹង ទៅរដ្ឋសភា ព្រឹទ្ធសភា រួចហើយនោះកន្លងមកបានឃើញមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ និងខាងមន្ត្រីបរិស្ថានពួកគាត់ចុះមកជួបក្រុមការងាររបស់លោកទាំង៦នាក់នេះហើយផងដែរ ហើយនៅពេលនោះដែរ លោក ឃឹម សុខា បានឆ្លើយជាមួយរូបលោកថា ដីដែលកាប់នោះមិនមែនជាដីព្រៃឡង់នោះទេ ។

ក្រោយមកទៀតលោកអភិបាល នៃគណៈអភិបាលស្រុក ហើយនិងរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថានខេត្ត រួមនិងក្រុមអធិការៈកិច្ចផងនោះ ពួកគាត់ចូលរួមចុះត្រួតពិនិត្យនៅកន្លែងតំបន់កើតហេតុសារជាថ្មី ឃើញថា វាមានប៉ះពាល់ដីព្រៃឡង់ ដីរដ្ឋ រួមនិងដីសហគមន៌របស់លោកទៀតផង ។ ក្នុងពេលនោះលោក មេឃុំគាត់បានសួរលោកថា ក្រុមសហគមន៌បាននាំគ្នាប្តឹងរូបគាត់នេះតើមានអ្វីជាសំអាងថារូបគាត់លក់ដី ។

លោក គង់ រី បានបន្តថា នៅពេលនោះរូបលោកក៏បានយកភស្តុតាងទៅបង្ហាញគាត់ ដែលមានដូចជាស៊ីញ៉េក្តី មានរូបភាពក្តី ជាមួយបងប្អូនចាមនោះ ហើយជាក់ស្តែងលោកអភិបាលស្រុក ក៏បានចុះទៅសម្ភាសន៌សួរបងប្អូនចាមផងដែរ ដោយបងប្អូនពលរដ្ឋចាមបានឆ្លើយថា ដីនេះអត់មានទិញទេ គេឲ្យនៅទេ ដោយពួកគាត់ឲ្យលុយគេតិចតួចនោះទេ ហើយលោកអភិបាលស្រុកសួរថា តើឲ្យគេប៉ុន្មាន ពេលនោះពួកគាត់ថា អ្នកខ្លះឲ្យ១០០០ដុល្លា ដែលមានក្បាលដី៥០ម៉ែត្រ បណ្តោយ១០០០ម៉ែត្រ ហើយអ្នកខ្លះបានឲ្យទៅ៧០០ដុល្លា អ្នកខ្លះឲ្យទៅ៨០០ដុល្លា និងអ្នកខ្លះឲ្យទៅ ៩០០ដុល្លា ។

លោក គង់ រី តំណាង សហគមន៌ការពារព្រៃឈើ បានបញ្ជាក់ថា ដោយឡែករូបគាត់បានសួរទៅក្រុមបងប្អូនចាម ទាំងអស់នោះ ដោយសួថា តើលុយទាំងអស់នឹងឲ្យតាមរយៈអ្នកណា ចំណែកបងប្អូនចាមទាំងអស់នោះឆ្លើយថា ឲ្យតាមរយៈឈ្មោះម៉ាត់ ហ៊ីម តែខាងលោកសួរថា បើម៉ាត់ហ៊ីម ស្លាប់បាត់ទៅហើយ តើឲ្យតាមរយៈអ្នកណា ឬក៏ឲ្យឈ្មោះ ម៉ាត់ ហ៊ីម ផុសចេញពីក្នុងដី មកទទួលយក ឬក៏យ៉ាងម៉េច ។



ស្រាប់តែបានមួយសន្ទុះក្រោយមក បងប្អូនចាមទាំងនោះ មិនឲ្យខាងបងទៅឈរជិតពួកគេទៀតទេ ដោយពួកគេឈរនៅជាក្រុម ជាមួយនឹងលោក ឃឹម សុខា មេឃុំរូបនោះតែម្តង ។ ស្របពេលនោះ លោកអភិបាលស្រុក ក៏បានបញ្ជាឲ្យមន្ត្រីបរិស្ថានយកទូរស័ព្ទរបស់លោកដែលបានថតសម្លេងរបសបងប្អូនចាមទាំងនោះ លុបចោល អស់តែម្តងទៅ ហើយជាក់ស្តែង ចាប់តាំងពីនោះមក គឺមិនធ្លាប់ឃើញថ្នាក់ដឹកនាំណាមានចំណាត់ការសោះនោះទេ គឺស្ងាត់ជ្រងំរហូតមកដល់ពេលនេះតែម្តង ។

ទោះជាបែបណា រូបលោក ក៏ដូចជាតំណាងសហគមន៌ដ៏ទៃទៀត សូមសំណូមពរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ ថ្នាក់ជួយមានចំណាត់ការទប់ស្កាត់ផង ព្រោះនៅពេលនេះ មានមនុស្សចូលកាប់ព្រៃសហគមន៌របស់លោករាល់ថ្ងៃ ពោលគឺគ្មានស្រាកស្រានសោះនោះឡើយ ។

សូមបញ្ជាក់ថា នៅក្នុងរយៈពេលជាច្រើនថ្ងៃមកនេះ ចាប់តាំងពីចុងខែវិច្ឆិកា រហូតមកដល់ពេលនេះ គេបានឃើញថ្នាក់ដឹកនាំជាច្រើន បានធ្វើការខិតខំយ៉ាងស្វិតស្វាញខ្លាំងណាស់ ក្នុងការចុះស្រាវជ្រាវរកអត្តសញ្ញាណជននៅពីក្រោយខ្នងការទន្ទ្រានយកដីព្រៃ ឬក៏ដីរដ្ឋទៅផ្តន្ទាទោសជាបន្តបន្ទាប់ ដោយឡែកទឹកដីស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលតែងល្បីល្បាញរឿងរ៉ាវដីធ្លី គេនៅមិនទាន់ឃើញប្រមុខរាជរដ្ឋាភិបាល លោកបានអើពើនៅឡើយទេ ។

សូមបញ្ជាក់ផងដែរថា សម្រាប់ព័ត៌មានដ៏រសើបនេះ ក្រុមការងារអ្នកយកព័ត៌មានបានព្យាយាមទំនាក់ទំនង រូបលោក ឃឹម សុខា មេឃុំកាំងចាមជាច្រើនលើកច្រើនសារ ដើម្បីសុំការបំភ្លឺបន្ថែមតាមវិជ្ជាជីវៈអ្នកសារព័ត៌មាន ប៉ុន្តែទូរស័ព្ទរបស់លោកខលចូលហើយ មិនមានអ្នកទទួលនោះឡើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ