ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
លេចធ្លាយធមក្លិនមិនសូវស្រួលពីមន្ទីរសុខាភិបាលខេត្តរតនគិរីថា លោក អ៊ុង រតនា ជានាយកមន្ទីរ កំពុងបាន សើមមាត់សើមករខ្លាំងណាស់ហើយ រឿងសេវាកម្មព្យាបាលអ្នកជម្ងឺកូវីដ១៩កន្លងមក និងសេវាជួយឲ្យមន្ត្រីពេទ្យ ចូលក្របខណ្ឌពេញសិទ្ធ
Tue,14 December 2021 (Time 02:48 PM)
ដោយ ៖ សន សាវឿន (ចំនួនអ្នកអាន: 267នាក់)

ថ្មីៗនេះ កម្មវិធីផ្សាយរបស់យើងទទួលបានប្រភពរាយការណ៌ពីខេត្តរតនគិរី បានប្រាប់ឲ្យដឹងថា លោក អ៊ុង រតនា ដែលជានាយកមន្ទីរសុខាភិបាលខេត្ត កំពុងត្រូវបានសើមមាត់សើមករយ៉ាងចម្លែកល្អណាស់ ដោយក្នុងរយៈពេល កន្លងមកនេះ រូបលោកហាក់មានយីអ៊ុនល្អយ៉ាងចម្លែកលើសសព្វមួយដង ។

ប្រភពនោះបានទម្លាយទៀតថា ក្នុងការបញ្ជូនឈ្មោះមន្ត្រីពេទ្យឲ្យចូលក្របខណ្ឌក្រសួងសុខាភិបាល គេបាន លេចល្បីថា លោក អ៊ុង រតនា ដែលជានាយកមន្ទីរ បានតម្រូវឲ្យមន្ត្រីដែលចូលក្របខណ្ឌពេញសិទ្ធបង់លុយជូន ខ្លួនក្នុងម្នាក់៥ពាន់ដុល្លា អ្នកខ្លះ៧ពាន់ដុល្លា អ្នកខ្លះ៨ពាន់ដុល្លា ហើយជាក់ស្តែងលុយដែលរូបលោកទទួលបាន ពីមន្ត្រីពេទ្យគឺបានត្រឹមមន្ត្រីមួយចំនួនប៉ុណ្ណោះ ដោយស្រាប់តែរឿងរ៉ាវយកលុយជាថ្នូរឲ្យបានចូលក្របខ័ន្តនោះ
ត្រូវបែកធ្លាយ រូបលោកក៏សម្រេចបញ្ឈប់លែងឲ្យមានការយកលុយ ប៉ុន្តែឈ្មោះដែលបានបញ្ជូនប្រមាណហុក សិបនាក់នោះក៏ត្រូវបានជាប់ក្របខណ្ឌ ទើបក្លាយជារឿងរ៉ាវអយុត្តិធម៌ សម្រាប់អ្នកដែលអស់លុយដ៏ច្រើនសន្ធឹក សន្ធាប់នោះក៏ជាប់ក្របខណ្ឌ ប៉ុន្តែអ្នកដែលមិនទាន់អស់លុយសោះ ក៏បានជាប់ក្របខណ្ឌ ។

ប្រភពនោះបន្តថា រឿងអាស្រូវរបស់បុគ្គលលោក អ៊ុង រតនា នាយកមន្ទីរសុខាភិបាលខេត្តរតនគិរីនេះ គឺមាន ច្រើនណាស់ ជាក់ស្តែងកាលពីពេលកន្លងទៅ រូបលោកបានអនុញ្ញាតឲ្យស្រី្តម្នាក់ដោយមិនមានតួនាទីអ្វីសោះ នៅក្នុងក្របខណ្ឌមន្ទីរសុខាភិបាល ឲ្យចុះទាលុយទាកាក់ពីប្រជាពលរដ្ឋអ្នកដែលកើតជម្ងឺកូវីដ១៩ ដែលសកម្ម ភាពទាំងអស់នោះ ផ្ទុយទៅនឹងប្រកាសណែនាំរបស់ប្រមុខថ្នាក់ដឹកនាំក៏ដូចជាក្រសួងសុខាភិបាល ហាមមិនឲ្យ យកលុយពីពលរដ្ឋអ្នកដែលកើតជម្ងឺកូវីដ១៩ នោះឡើយ ។

សកម្មភាពលុយកាក់ទាំងឡាយនេះ ត្រូវបានគេទម្លាយថា រូបលោក អ៊ុង រតនា បានក្តោបក្តាប់រួម ក៏ព្រោះតែរូប
គាត់ជាមនុស្សប្រុសក្រោមរូបភាពនៅលិវ ជាកម្លោះ មិនទាន់យកគ្រួសារ បុណ្យសក្តិក៏ធំ រាងកញ្ចាស់តែសង្ហា ធ្វើ
ស្រីៗមួយចំនួនលុងចិត្តអាល័យកាយា ព្រោះតែវោហារសម្បូរមន្តស្នេហ៌ ដូចតាប៉ែអត់ប្រើម្ទេស ហើយជាពិ សេសនោះ រូបគាត់ចាយលុយបែបយ៉ាងទូលាយដៃទៀតផង ធ្វើឲ្យសម្បូរស្នេហ៌ ទោះមិននៅខ្មែរ នៅក្រៅប្រទេស
ក៏អាចមានក្តីសុខពេញបេះដូងថ្លើមប្រម៉ាត់ ដែលស្ទើរតែក្លាយទៅ ជារឿងព្រេងនិទាន សម្រាប់មនុស្សអ្នករស់ នៅក្នុងក្រុងបានលុង ខេត្តរតនគិរី ទៅហើយ ។

សូមបញ្ជាក់ថា សម្រាប់ប្រភពទម្លាយឲ្យកម្មវិធីផ្សាយយើងដឹងនេះ អង្គភាពព័ត៌មានយើងមិនអាចសុំការបំភ្លឺពី
រូបលោក អ៊ុង រតនា នាយកមន្ទីរសុខាភិបាលខេត្តរតនគិរីបាននៅឡើយទេ ព្រោះមិនមានលេខទំនាក់ទទំនង
ដោយឡែកព័ត៌មាននេះផងដែរ គឺជាប្រភពស្នើសុំរបស់មន្ត្រីមួយចំនួនក្នុងមន្ទីរ សុំឲ្យក្រសួងសុខាភិបាល មេត្តា ជួយមានការដាក់អធិការៈកិច្ច ត្រួពិនិត្យដល់លោក អ៊ុង រតនា រូបនោះខ្លះៗផង ព្រោះតាមដែលគេមើលឃើញ គឺរូបលោកដូចជាសើមមាត់សើមករខ្លាំងពេកណាស់ហើយ ។

ទោះជាបែបណា រាល់សាម៉ីស្ថាប័នទាំងឡាយណាដែលអះអាងថា ព័ត៌មាននេះ មិនសុក្រិតសម្រាប់ខ្លួន អាច ទំនាក់ទំនងមក ការិយាល័យនិពន្ធយើងងបាន នៅរៀងរាល់ម៉ោងធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ