ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤
ទូរទស្សន៌កែវភ្នែក ឈានមុខគេ ក្នុងការរិៈគន់ ដើម្បីស្ថាបនា ទំនាក់ទំនងការិយាល័យនិពន្ធ 096 800 11 18
សង្ស័យមានខ្នងធំយ៉ាងសម្បើមហើយ ទើបបានជាអាជ្ញាធរក្រុងកំពត សុំឲ្យលោក សេស យ៉ុង រុះរើសំណង់រំលោភលើ ដីចំណីព្រែក គេនៅតែមិនទាន់ឃើញមានលទ្ធផលសោះចឹង
Thu,04 November 2021 (Time 11:20 PM)
ដោយ ៖ ជា វ៉ាន់ឃុន (ចំនួនអ្នកអាន: 257នាក់)

ពាក្យដែលគេធ្លាប់និយាយតៗគ្នា នៅតែមានជាបន្តបន្ទាប់ ក៏ព្រោះតែដីរបស់រដ្ឋ ខណៈដែលប្រជាពលរដ្ឋក្រីក្រ ធម្មតា សាកតែប្រថុយទៅសាងសង់សំណង់រំលោភលើដីរដ្ឋទាំងនោះ គឺមិនតែប៉ុន្មានម៉ោងប៉ុណ្ណោះ បើសមត្ថកិច្ច មិនទៅវាយខ្នោះទេ គឺមានតែចម្លែក ផ្ទុយទៅវិញបើដីរបស់រដ្ឋមួយចំនួននោះ មានឈ្មួញឧកញ៉ា អ្នកមានអំណាច ទៅវាទទីរំលោភយកវិញ សម្បត្តិរបស់រដ្ឋ មួយចំនួននោះ វាបែរទៅជាផុយស្រួយ ក្លាយជាចំណីរបស់បុគ្គលអ្នកមាន អំណាចយ៉ាងស្ងាត់ៗ និងរលូនជាទីបំផុត ។

គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះ រឿងរ៉ាវមួយរបស់លោក សេស យ៉ុង ដែលបានលួចធ្វើរបង និងកញ្ចុះរំលោភយកដីចំណី ព្រែកដោយគ្មានការអៀនខ្មាស ផ្គើនទៅនឹងចំណាត់ការរបស់អាជ្ញាធរ ក្នុងនោះផងដែរបើទោះជាអាជ្ញាធរបានព្យា យាមចេញសេចក្តីជូនដំណឹងសុំឲ្យរុះរើសំណង់ចេញជាមួយលើកជាពីរលើកយ៉ាងណាក៏ដោយក្តី គេនៅតែមើល ឃើញថា អាជ្ញាធរ ហាក់មិនមានសមត្ថភាពណាឲ្យបុគ្គលម្នាក់ខាងលើនេះ ធ្វើតាមសេចក្តីត្រូវការរបស់អាជ្ញាធរ បានសោះនោះ ឡើយ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពត ចាប់ផ្តើមមានមន្ទិលសង្ស័យថា រូបបុគ្គលម្នាក់នឹង អាចនឹងមានខ្នងបង្អែកធំប៉ុនភ្នំនៅពីក្រោយហើយមើលទៅ ទើបបានជាសេចក្តីជូនដំណឹងរបស់អាជ្ញាធរគ្មានប្រសិទ្ធិ ភាព ។

តាមប្រភពបង្ហើបឲ្យកម្មវិធីផ្សាយព័ត៌មានយើងដឹងនៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា លោក សេង យ៉ុង ដែលមានតួនាទីជាមេយោធាពាក់ផ្កាយ១ផង និងជាអ្នករកស៊ីដីធ្លីដ៏មានឥទ្ធិពលម្នាក់ផងនៅខេត្តកំពត ថ្មីៗ នេះ អាចនឹងមានភ្លើងខៀវដ៏ចម្លែកណាមួយពីព្រះអាទិត្យ ឬក៏ព្រះខែហើយមើលទៅ ទើបរំលោភយកដីរដ្ឋនៅ ភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត បានឲ្យយ៉ាងរំភើយបែបនេះ ។

ករណីលោក សេស យ៉ុង ដែលលួចសាងសង់របងនិងកញ្ចុះរំលោភយកដីចំណីព្រែកស្ថិតនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត នេះ កន្លងមកគេក៏ធ្លាប់ឃើញ អាជ្ញាធរបញ្ជាឲ្យខាងសង្កាត់ចុះទៅធ្វើការ ណែនាំ និងឲ្យរុះរើចេញផងដែរ ហើយលើសពីនេះ សូម្បីតែរូបលោកអភិបាលរងក្រុងកំពត ក៏ធ្លាប់ចុះទៅណែនាំ ឲ្យរុះរើចេញដែរ ប៉ុន្តែលោក សេស យ៉ុង ហាក់មិនស្ដាប់និងមិនសហការជាមួយអាជ្ញាធរសោះទេ។

ក្នុងនោះរដ្ឋបាលក្រុងកំពត ក៏បានចេញសេចក្ដីជូនចំនួន២ដងរួចមកហើយដែរ ដោយ សេចក្តីជូនដំណឹងលើកទី១ លេខ១៧០/២១ សជណ ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ សម័យអភិបាលខេត្តចាស់ ដោយរវល់នឹងការងាររៀបចំប្រ កាសលោកអភិបាលខេត្តកំពតថ្មី ក៏លេចលឺថា លោក សេស យ៉ុង រឹតតែលួចសាងសង់របង និងកញ្ចុះរំលោភយក ដីមាត់ព្រែក ដោយបំពានទាំងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងកំពតទៀតផង ។

ដោយឡែកនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ រដ្ឋបាលក្រុងកំពតបានចេញសេចក្តីជូនដំណឹងមួយទៀត លេខ១៩១/២១ សជណ ស្ដីពី ការរុះរើរបង និងកញ្ចុះរំលោភចូលលើដីមាត់ព្រែករបស់លោក សេស យ៉ុង ស្ថិតនៅភូមិ កំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ប៉ុន្តែគេក៏នៅមិនទាន់ឃើញមានលទ្ធផលដដែល ។

ទោះជាបែបណាក្តី ប្រជាពលរដ្ឋជាច្រើនរង់ចាំមើលថា តើបុរសសម្បូរប្រជាប្រិយ លោក ម៉ៅធនិន អភិបាលខេត្ត កំពត នៅពេលអនាគត រូបលោកអាចជួយឲ្យបុគ្គលលោក សេស យ៉ុង ព្រមអនុវត្តន៌ និងគោរពច្បាប់ដូចពលរដ្ឋ ធម្មតាបានដែរឬក៏ទេ ឬក៏សង្ងំបិទភ្នែកទុកឲ្យបុគ្គលខាងលើបន្តសាងសង់សំណង់ ដែលរងនូវការរិៈគន់របស់មហាជន មិនឈប់ឈរយ៉ាងចឹងទៅ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋ ភូមិដំណាក់ខ្លុង ក្តៅក្រហាយស្ទើរបែកផ្សែងហើយ ខណៈដីរបស់ពួកគាត់ ត្រូវបានមនុស្សពីរនាក់ ដែលអះអាងសុទ្ធតែជាឯកឧត្តមលោកជំទាវ ទៅសង់ខ្ទមលើដី ហើយគំរាមកំហែងមិនឲ្យពលរដ្ឋចូលដីខ្លួន ពួកគាត់ ស្នើសុំលោកអភិបាលខេត្តតាកែវជួយឈឺឆ្អាលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ!.. បែកធ្លាយឲ្យហុយសំពោង លោក សាំង សុខន ប្រធានស្នាក់ការបរិស្ថានអូរគ្រួត ឬត្រពាំងស្រកែ ប្រើអំណាចប្រពឹត្តអំពើពុករលួយ កៀបសង្កត់ពលរដ្ឋធ្វើមានធ្វើបានហើយ សូមឲ្យអង្គភាពប្រឆាំងអំពើពុក រលួយជួយមើលផង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

សង្ស័យលោក មឿង សារុន អធិការស្រុកសំរោង ទទួលប្រយោជន៌ពីក្រុមអ្នកញៀនល្បែងជល់មាន់ និងលេង អាប៉ោងខុសច្បាប់ យ៉ាងសម្បើមណាស់ហើយមើលទៅ បានជាទុកឲ្យឈ្មោះ តាអ៊ួក គៀងគរមនុស្សឲ្យចូល លេងភ្លូកទឹកភ្លូកដី យ៉ាងអញ្ចឹង (ជា វ៉ាន់ឃុន)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ខ្មែរថ្ងៃនេះ)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ខ្មែរថ្ងៃនេះ)

វីដែអូ